ភាគទី៣០:តើបងអាចលើកលែងឲ្យថេយ៍ដែរទេម៉ាក់?

4.6K 152 6
                                        

     ក្រោយពីយំអស់ចិត្តរាងតូចក៏ងើបទៅសម្អាត់ខ្លួនទម្រាំនឹងរៀបចំខ្លួនបានស្អាតបាតចូលម៉ោង១២ថ្ងៃត្រង់ទៅហើយ ក្រពះក៏ធ្វើទុក្ខទើបចុះមកក្រោមរកអីញ៉ាំសិន នឹងរកមើលបងផង។

"អ្ហា៎វ!!ថេយ៍ចុះមកហើយហ្ហេស៎កូន?"លោកស្រីខៃជីគាត់ទើបនឹងមកពីខាងក្រៅ ចូលមកក៏ជួបកូនប្រសារដែលទើបនឹងចុះមកពីខាងលើ ភ្នែកគេក្រឡាប់រកមើលអ្វីក៏មិនដឹង គាត់ឆ្ងល់ក៏ចូលទៅជិត រាងតូចមិនមាត់បានតែញញឹម តែភ្នែកមិនខ្ចីមើលមុខម៉ាក់ក្មេកទេ ភ្នែកអាឡៃតែរកមើលបង។

"រកមើលអីកូន?" ឃើញកូនដូចជាសម្លឹងរកមើលអ្វីគាត់អត់នឹងឆ្ងល់មិនបានទើបសួរនាំ ទាំងភ្នែករកមើលដូចកូនដែរ។

"គឺ!កូនរកមើលបងប្រុសគាត់ចុះមកមុន តែឥឡូវមិន ឃើញ មិនដឹងគាត់ទៅណា?"ថេហ្យុងងាកមកញញឹមប្រាប់អ្នកម៉ាក់ ប្តីគេចុះមកមុន តែពេលនេះមិនឃើញ។

"មានតេសួរបងឬនៅ?"លោកស្រីខៃជី

"នៅទេ កូនមិនហ៊ានរំខានព្រោះបងគាត់…"រាងតូចទ ម្លាក់ទឹកមុខបន្តិចព្រោះ មានរឿងជាមួយបងកាលពីប៉ុន្មានម៉ោងមុន បងខឹងគេណាស់ ទើបចេញមកបាត់ គេខ្វល់ចិត្ត ចង់តេតាមបង តែមិនហ៊ានខ្លាចបងខឹងថែមព្រោះបងកំពុងតែក្តៅទ្រូង។

"ទៅអង្គុយសិនទៅ មានរឿងអីនិយាយប្រាប់ម៉ាក់?" ឃើញទឹកមុខកូនប្រសារមិនស្រួលដូចចង់រកយំគាត់ដឹងក្នុងចិត្តច្បាស់ណាស់ ថាប្រាកដជាមានរឿងមិនខាន។

លោកស្រីក៏ទាញដៃកូនប្រសារទៅអង្គុយនៅសាឡុង ដើម្បីងាយស្រួលនិយាយគ្នា។ រាងតូចក៏អោនមុខចុះដើរតាមម៉ាក់ក្មេកដោយមិនមាត់មួយម៉ាត់។

"មានរឿងអីកូន ទាស់សម្តីគ្នាទៀតហើយឬ? ជុងហ្គុករករឿងកូនមែនទេ?" គាត់ចាប់ដៃកូនអង្អែលថ្នមៗ សួរកូនប្រកបដោយសម្តីផ្អែម មិនគំហក មិនគម្រួសគម្រើយ តែទន់ភ្លន់។ គាត់មិនដែលគិតថាថេយ៍ជាអ្នករករឿងទេ ក្នុងចិត្តគាត់គិតតែកូនប្រុសគាត់រករឿងថេយ៍ ព្រោះគាត់ស្រលាញ់ថេយ៍ខ្លាំង។

"អត់ទេម៉ាក់"រាងតូចងើបមើលមុខគាត់ ហើយគ្រវីក្បាល ចង់បញ្ជាក់ថាប្តីគេមិនបានរករឿងគេទេ តែគេទៅវិញទេ ដែលរករឿងឲ្យប្តីខឹង។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now