ភាគទី៣៩:អ្នកណាដែលប៉ះប្រពន្ធខ្ញុំគឺជាសត្រូវ

5.8K 181 8
                                        

   ថ្ងៃបន្ទាប់…

ជុងហ្គុកភ្ញាក់មកក៏ទៅលាយទឹកទុកឲ្យប្រពន្ធរួចរាល់ទើបសម្អាតខ្លួនឯងមុននឹងចេះមករៀបចំខ្លួនទៅមន្ទីរពេទ្យ។

"ថេយ៍ហា៎~"ជុងហ្គុកដើរចូលមកអោនមុខឈ្ងប់នឹងប្រលោះកប្រពន្ធថើបខ្សឺតៗហៅស្រាលៗ

"ហ្ហឹម…ជុង..."ថេហ្យុងកម្រើកខ្លួនញញឹមដាក់អ្នកជាស្វាមី

"បងទៅធ្វើការហើយ បើអូនមិនស្រួលខ្លួន នៅគេងបន្តទៅ មិនបាច់ទៅហាងទេ"ជុងហ្គុក

"ចាំតិចបង"ថេហ្យុងស្រវាស្ទុះងើបឡើងរត់ទៅយករបស់ដែលគេបានទិញទុកឲ្យរាងក្រាស់ចេញមក

"មានអីមែនទេអូន?"ជុងហ្គុកលើកចិញ្ចើមឆ្ងល់ពេលប្រពន្ធស្រាប់តែស្ទុះងើបលឿនយ៉ាងនេះ

"អូនទិញក្រវ៉ាត់កជូនបង សាកមើលមើ~ត្រូវចិត្តឬអត់ ?"ថេហ្យុងញញឹមបើកប្រអប់ក្រវ៉ាត់កឲ្យស្វាមីមើល ជុងហ្គុកលួចញញឹមក្នុងចិត្ត

"ស្អាតៗណាស់ អូនជួយចងពណ៌នេះឲ្យបងបន្តិច"ជុងហ្គុកលើកវាមើលទាំងស្នាមញញឹម គេពេញចិត្តណាស់។

"បងចងរួចហើយនឹង"គេឃើញបងចងរួចហើយ បងចង់ចងពីលើមួយជាន់ទៀតឬ? បងកំប្លែងណាស់។

"អានេះស្រាយចេញ ចងរបស់ប្រពន្ធទិញឲ្យវិញ"ជុង ហ្គុកស្រាយអាចាស់គ្រវាត់ចោលទៅម្ខាង។

"ហ្ហិហ្ហិ!!បងនេះ"ថេហ្យុងសើចបង គេជំទើតជើងចង ឲ្យបងម្តងទៀត កម្ពស់គេទាបជាងបង បងថើបថ្ងាស់គេខ្សឺតៗ

"ស៊ឺត…."ជុងហ្គុកថើបថ្ងាស់ប្រពន្ធខ្សឺតៗ ដៃអោបស្រាក់ចង្កេះតូចរបស់ប្រពន្ធជាប់

"រួចហើយប្តីអូនសង្ហារណាស់"ថេហ្យុងញញឹមសារ៉េបន្តិចរួចរាល់ប្តីគេសង្ហារណាស់ សង្ហារគ្រប់ពេល។

"បងដឹង"ជុងហ្គុក

"ហ្ហឹសៗបានហើយបងទៅមុនចុះ"ថេហ្យុង

"បងចាំអូន"ជុងហ្គុកដាក់ខ្លួនអង្គុយលើពូកទាញទូរស័ព្ទយកមកមើល ថេហ្យុងក៏ចូលទៅសម្អាតខ្លួន។តែមុននឹងទៅថេហ្យុងក៏អោនថើបមាត់បងមួយជុប!មុននឹងចូលបន្ទប់ទឹកបាត់។

   មួយសន្ទុះគេក៏ចេញមកវិញស្លៀកពាក់ស្អាតបាតតែង ខ្លួនរួចរាល់ទើបដើរមកបាញ់ទឹកអប់ភាយក្លិនក្រអូបដល់ច្រមុះអ្នកដែលអង្គុយលើពូក ឲ្យងើបមកអោបចង្កេះអង្ក្រងពីក្រោយច្រមុះស្រួចដេញថើបគ្រប់កន្លែងស្ទើតែសព្វរាងកាយតូច។ ថេហ្យុងមិនហាម ញញឹមឈរឲ្យបងថើបបឺតឲ្យអស់ចិត្ត។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now