ភាគទី២៥: ប្តីមិននៅខ្ញុំនឹកប្តី

5.3K 192 1
                                        

  ព្រឹកថ្ងៃថ្មី…
រាងតូច ភ្ញាក់ពីដំណេក រៀបចំងូតទឹកស្អាតបាត ហើយ ក៏ចុះកាំជណ្តើរមកជាន់ខាងក្រោម ទាំងកែវភ្នែករេសម្លឹងរកមើលបង ក្រែងយប់មិញបងមក តែមិនឃើញគេក៏ដកដង្ហើមធំមួយដង្ហើម មុននឹងចាកចេញទៅចាំហៅឡានតាក់ស៊ីដូចរាល់ដង។មិនមែនក្នុងភូមិគ្រឹះគ្មានអ្នកបើកឡានតែគេមិនចង់រំខានទើបហៅតាក់ស៊ីជិះ។

"អ្នកប្រុសតូច"កំឡុងពេលឈរចាំតាក់ស៊ីនោះស៊ឺវ៉ូមិនដឹងបើកឡានមកពីណាក៏មកឈប់គៀនខ្លួនរាងតូចធ្វើឲ្យគេភ្ញាក់កន្ត្រាក់ខ្លួន ដៃរឹតទ្រូង។

ស៊ឺវ៉ូក៏ចុះពីឡានរត់មកអោនគោរពរាងតូចបន្តិចទុកជាការគួរសម។ចំណែកឯរាងតូចវិញក៏មិនទុកឲ្យស៊ឺវ៉ូគួរសមតែឯងដែរគេក៏ញញឹមអោនក្បាលដាក់នាយបន្តិច។

"ចុះឯណា…"រាងតូចក្រោយពីញញឹមគួរមដាក់ស៊ឺវ៉ូហើយទើបអើតរកមើលក្នុងឡានក្រែងបងប្រុសមកជាមួយតែត្រូវស៊ឺវ៉ូកាត់…

"លោកប្រុសរវល់មិនបានមកទេទាន តែគាត់បានឲ្យខ្ញុំយកឡាននេះមកជូនអ្នកប្រុស"ស៊ឺវ៉ូដឹងថាអ្នកប្រុសតូចគេចង់សួរបីអ្នកណាទើបនិយាយកាត់

"ជូនខ្ញុំ!!!?"រាងតូចចង្អុលខ្លួនឯងមុននឹងងាកទៅមើលរថយន្តស៊េរីទំនើបនោះទាំងទឹកមុខញញឹមរំភើបព្រោះតែឡាននេះស្អាតណាស់គេក៏ស្រលាញ់មកយូរហើយដែរពេលនេះបានឃើញជិតៗបែបនេះគេពណ៌នាអារម្មណ៍មិនចេញទេរំភើបលើសពីរំភើប។

"បាទ…លោកប្រុសទិញជូនអ្នកប្រុសតូចណា៎~"ស៊ឺវ៉ូអោនខ្សឹបប្រាប់រាងតូចបន្តិចតែភ្នែកដៀងលួចមើលទៅឡានខ្មៅដែលឈប់ចតក្រោមដើមឈើដែលមានរយះចម្ងាយឆ្ងាយពីពួកគេគួរសម

"អ្ហុះ!!!ពិតមែនឬបង?"រាងតូចបើកភ្នែកធំលើកដៃខ្ទប់មាត់ងាកមកខ្សឹបសួរស៊ឺវ៉ូទាំងមិនចង់ជឿនឹងត្រចៀកខ្លួនឯង។បងពិតជាទិញជូនគេមែនឬ?អូ!!!ព្រះអើយរំភើបដល់ជាតិក្រោយ។

"ពិតមែនណាអ្នកប្រុស ខ្ញុំអត់កុហកទេ ខ្ញុំយកក្បាលមកធានា"ស៊ឺវ៉ូខ្សឹបប្រាប់រាងតូចវិញគេយកក្បាលមកធានា។

"ខ្ញុំយល់ថាបេះដូងខ្ញុំថ្ងៃនេះលោតល្អណាស់"រាងតូចញញឹមមុននឹងរត់ចូលទៅអង្អែលឡានដែលជាកម្មសិទ្ធិរបស់គេទាំងរំភើបសូម្បីតែចង្វាក់បេះដូងរបស់គេក៏ល្អដែរ។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now