៚ព្រឹកថ្ងៃថ្មី
"ទៅរើសម្លៀកបំពាក់របស់អ្នកប្រុសតូចទៅបន្ទប់យើងទាំងអស់"ជុងគុកចុះមកក៏ហៅស្រីបម្រើមកប្រើភ្លាម។គេឲ្យពួកនាងទៅប្រមូលខោអាវនឹងប្រដាប់ប្រើរបស់រាងតូចទៅទុកនៅបន្ទប់គេវិញ។
"ចាស!លោកប្រុស"អ្នកបម្រើ
"យ៉ាងមិចដេកបែកប្រពន្ធលែងបានហើយ?"លោកស្រីខៃជីសួរបញ្ជួសកូនប្រុសដែលមាត់រឹង
"….."ជុងគុកមិនមាត់គ្រាន់តែងាកមើលមុខម៉ាក់
"យប់មិញចូលបន្ទប់ប្អូនធ្វើស្អី?"គាត់សួរបែបនេះព្រោះយប់មិញគាត់ចុះមករកទឹកញ៉ាំក៏ឃើញស្រមោលកូនប្រុសតែមួយរបស់គាត់កំពុងតែដើរលបៗចូលបន្ទប់កូនប្រសារគាត់។
"ទៅដេកអោបប្រពន្ធ"ជុងគុកឆ្លើយហ្ហីៗ។គេទៅដេកអោបប្រពន្ធរបស់គេ តើម៉ាក់មានបញ្ហាអ្វីឬ?
"ទទួលស្គាល់ប្រពន្ធជាប្រុសដែរ?"គាត់ស៊កសៀត គាត់ បញ្ជួសកំហឹងកូន។គាត់នៅចាំសម្តីនាយច្បាស់ណាស់ថ្ងៃដែលគាត់និយាថ្ងៃរៀបការ តែកូនប្រុសទាមទាចុះត្រឹមអេតាស៊ីវិលដាច់ខាតមិនរៀបការឲ្យធំដុំទេព្រោះមិនចង់ឲ្យអ្នកដទៃដឹងថាគេមានប្រពន្ធជាមនុស្សប្រុស។ចុះពេលនេះជាស្អី?និយាយក្តែងៗទៅសុទ្ធតែទៅដេកអោបប្រពន្ធ។
"ម៉ាក់បញ្ជួសខ្ញុំ?"ជុងគុកខាំធ្មេញទប់កំហឹង
"ម៉ាក់និយាយជាការពិត មិនបានបញ្ជួសឯងទេ ឯងខ្លួនឯង និយាយក្តែងៗមិនអីចឹងហ្ហី ថាឯងមិនចង់បានប្រពន្ធប្រុស"លោកស្រីខៃជី គាត់មិនបានបញ្ជួសទេ តែនាយខ្លួនឯងជាអ្នកនិយាយ គាត់និយាយតែតាមពាក្យនាយទេ។
"…."ជុងគុកមិនមាត់ក៏ចាកចេញតែលោកស្រីខៃជីមិនចប់ត្រឹមនឹងទេ។កុំសង្ឃឹមថាគេចបានឲ្យសោះ
"កុំមាត់រឹងពេកប្រយ័ត្នតែថេយ៍ អស់ចិត្ត អស់ទ្រាំរត់ចោលក្បាលឯងទៅ"លោកស្រីខៃជីស្រែកពីក្រោយរាងក្រាស់ទាំងសើចសប្បាយចិត្តពេលបានធ្វើបាបកូនប្រុសមាត់រឹងរបស់គាត់បែបនេះ។
"រត់ចោលហ្ហេស!!!?គ្មានថ្ងៃនោះកើតឡើងទេ"ជុងគុកនិយាយឡើងតិចៗទាំងអស់សំណើចនឹងពាក្យរបស់ម៉ាក់គេ គិតថាចង់រត់ក៏រត់ហ្ហេស មិនងាយស្រួលដល់ម្លឹងទេ?
KAMU SEDANG MEMBACA
រឿង ផ្គាប់បេះដូងបង
Aksi*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
