ម៉ោង២ទាបភ្លឺ~
ភូមិគ្រឹះរ៉ូស្វេស៍តុន....
ក្រាក!!សម្លេងបើកទ្វារចូលក្នុងបន្ទប់ថ្នមៗ រាងក្រាស់ក៏ដើរចូល ឃើញថាប្អូនកំពុងតែគេង គេក៏ដាក់បង្គុយលើពូកក្បែររាងកាយប្អូន គេលូកដៃស្ទាបមុខប្អូនថ្នមៗ ប្រើក្រសែភ្នែកសម្លឹងប្អូនយ៉ាងស្រទន់ តែមុខគេរាបស្មើដដែល
"អូននឹងស្អប់បងទេបើដឹងការពិត?"ជុងហ្គុកផ្តេកខ្លួនអង្អែលក្បាលប្រពន្ធនិយាយខ្សឹបៗទាំងអួលដើមក។
"សុំកុំស្អប់បងអី តើបានទេអូន?"ជុងហ្គុក ក្រោយពីស្តាប់អីដែលហានវ៉ុលនិយាយហើយធ្វើឲ្យខួរគេចាប់ផ្តើមគិត ចាប់ផ្តើមខ្លាច ចាប់ផ្តើមភ័យបារម្ភ ខ្លាចថ្ងៃណាមួយប្អូននឹងដឹង។
ចេះភ័យខ្លាច តែមិនព្រមបញ្ឈប់។
"អ្ហឹម...បងមកពីពេលណា?"ក្លិនខ្លួនបងផាត់ប៉ះច្រមុះរបស់រាងតូចដែលកំពុងលង់លក់ក្នុងដំណេកឲ្យភ្ញាក់។ថេហ្យុងបើកភ្នែកព្រឹមៗងើយមើលមុខបង សួរបងទាំងស្នាមញញឹម មុននឹងចូលខ្លួនទៅគេងចង្កេះបង ដាក់ដៃអោបបងជាប់ គេនឹកបងណាស់។
"បងមកមុននេះបន្តិច បងរំខានដំណេកអូនហើយ"ជុងហ្គុកព្យាយាមសម្រួលអារម្មណ៍ដើម្បីនិយាយជាមួយប្អូន ដាក់ដៃមាំអោបក្រសោបរាងកាយប្អូនវិញយ៉ាងណែនដូចខ្លាចបាត់បងមនុស្សក្នុងរង្វង់ដៃនេះ។ មុននេះគេប្រៀបដូចជាបិសាច តែពេលនេះ នាទីនេះគេប្រៀបដូចជាទេវបុត្រ និយាយស្តីជាមួយប្អូនឡើងស្រទន់។
"អត់ទេបង"ថេហ្យុងក្រវីក្បាលលើទ្រូងបង
"គេងបន្តទៅអូន"ជុងហ្គុក
"បងអោបអូនបែបនេះកក់ក្តៅណាស់"ថេហ្យុងបានបងអោបគេកក់ក្តៅ
"អូន…"ស្ងាត់បន្តិចទើបជុងហ្គុកឧទានហៅប្អូនស្រាលៗ
"បាទ"ថេហ្យុងញញឹមលឹបភ្នែកដាក់បង
"បើបងមានរឿងលាក់បាំងអូន តើអូននឹងខឹងស្អប់បង ទេ? ពេលអូនដឹងការពិត"ជុងហ្គុកចាប់ចុងចង្ការប្អូនឲ្យផ្ងើយមុខឡើង ថេហ្យុងក៏សម្លឹងមុខបងទាំងធ្វើមុខឆ្ងល់មិនយល់ បងចង់និយាយពីអី។
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
