"បងនិយាយពាក្យនេះតាំងពី១០ឆ្នាំមុនមកម្លេះ ឬបងមិនចង់ឈប់និយាយទេ?"បងនិយាយមិនចេះហត់ទេឬ?ហើយក៏ឆ្ងល់ខ្លួនឯងណាស់ដែរ ពាក្យនេះបងធ្លាប់និយាយតាំងពី១០ឆ្នាំមុនថាស្អប់គេណាស់ឡើងស៊ាំត្រចៀកទៅហើយ ឡើងលែងឈឺទៅហើយកាលនោះ~តែហេតុម្តេចពេលនេះមានអារម្មណ៍ថាឈឺចាប់មកទៀតហើយបែបនេះ ឬកន្លងមកគេមិនស៊ាំ?ឬមកពីគេបែកបងយូរ?ខានស្តាប់បងនិយាយូរបានជាពេលនេះគេស្តាប់ហើយឈឺចាប់?ប្រហែលបែបនឹងហើយមើលទៅ។
"យើងមិនឈប់ដាច់ខាត"ឲ្យឈប់អីឈប់បាន បើឲ្យឈប់ស្អប់ក្មេងនេះ គេធ្វើមិនបានទេ។គេស្អប់កប់ជម្រៅបេះដូងរបស់គេ។
"បងមិនហត់ទេ?"គេសួរដូចឆោត បងមិនធ្លាប់ហត់ខ្លះទេដែលស្អប់គេ ទាំងដែលគេមិនធ្លាប់ធ្វើអ្វីខុសលើបងសោះ។
"អត់"សួរបួនម៉ាត់បងឆ្លើយមកមួយព្យាង្គ។តែមួយព្យាង្គរបស់បង ដូចមុខកាំបិតចាក់ទម្លុះបេះដូងគេឲ្យធ្លាយ។
"បងឃោរឃៅ"គេពេបមាត់ថាបងឃោរឃៅ
"ជាមួយតែឯង"ត្រូវហើយគេឃោរឃៅ ក្មេងចំពោះមុ ខនេះនិយាយមិនខុសទេ។
"សុំអោបតិចទៀត"ចង់បងនិយាយអីក៏និយាយទៅ ស្អប់អីក៏ស្អប់ទៅ ចង់បងឃោរឃៅរដូចបីសាចក៏ធ្វើទៅ ឲ្យតែបងសប្បាយចិត្ត គេសុំតែម្យ៉ាងទេគឺអោបខ្លួនប្រាណបងឲ្យបាត់នឹកសិន។
"អត់!!ព្រោះមិនចង់ជាប់ក្លិន"ជុងគុក
"ខ្ញុំងូតទឹករួចហើយ"គេញញឹមប្រាប់បងថាគេងូតទឹករួចហើយ ធានាមិនជាប់ក្លិនញើសជូរៗដាក់បងទេ។
"ចង់ឲ្យយើងមូលកឯងញាត់ចូលទូទឹកកក!!!"ក្មេងនេះ ចេះតមាត់គេតាំងពីពេលណា បើកាលពីមុនវិញតែគេបដិសេធដូច្នេះហើយគ្មានហ៊ានមកក្បែរគេទេ តែពេលនេះ ហ៊ានទាំងមកអោបគេ គេនិយាយហើយមិនស្តាប់ទៀត។
"បងដាច់ចិត្តដែរ?"គេពេបមាត់ក្រពាត់ដៃទៅក្រោយធ្វើភ្មែកភ្លីងៗដាក់បងមឲ្យបងចាប់អារម្មណ៍ កុំឲ្យបងមូលកញាត់ទូទឹកកក។
"ជាមួយអ្នកណាយើងមិនដឹង តែជាមួយឯងយើងធ្វើដោយមិនស្ទាក់ស្ទើរ"ជុងគុកសម្តីមិនដែលស្រទន់ មុខមិនដែលរីក ពេលដែលឮសម្តីក្មេងសម្អប់និយាយដូច្នេះ គេក្តៅឆេវញ័រទ្រូងផឹបៗ ខាំថ្គាមសង្គ្រឺតធ្មេញ តឹងសរសៃរក ព្រោះតែក្មេងចេះតមាត់ យកចិត្ត គិតថាគេល្ងង់ គេលង់?សុំទោសផងគេមិនលង់ទេ ព្រោះតែមិនទាន់ដល់ពេល សាកតែដល់ពេលមើលនៅតែក្រោមជាយសំពត់អូនទេ ប្រាប់ឲ្យដឹង បងធ្វើឲ្យអូនសើមរាល់ថ្ងៃ។
STAI LEGGENDO
រឿង ផ្គាប់បេះដូងបង
Azione*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
