ភាគទី៥៨: ចឹងអូនមិននិយាយរកបង

5.1K 247 7
                                        

  ជុងហ្គុកចូលមកផ្លាស់សម្លៀកបំពាក់ រួចក៏អង្គុយពិនិត្យបញ្ជីរជំងឺរបស់អ្នកជំងឺ ពីការធ្វើរោគវិនិច្ឆ័យ ដែលបានមក ពីការស្រង់ប្រវត្តិជំងឺ និងការពិនិត្យលើរាងកាយរបស់អ្នកជំងឺ គេអង្គុយពិនិត្យមើលវាយ៉ាងយកចិត្តទុកដាក់នឹងស្ងៀមស្ងាត់បំផុត។

គេខានមកមន្ទីរពេទ្យពីរបីថ្ងៃហើយពេលនេះក៏មានការងារច្រើនណាស់ត្រូវធ្វើ។

    បន្ទាប់ពីពិនិត្យរួចរាល់គេចេញទៅពីនិត្យជំងឺតាមឈ្មោះក្នុងបញ្ជីរម្តងម្នាក់ៗគេមិនសូវជាចេះលើកទឹកចិត្តអ្នកណាម្នាក់ទេតែទោះបីជាមិនចេះយ៉ាងណាក៏ដោយក៏គេនៅតែនិយាយអ្វីដែលល្អទៅកាន់អ្នកជំងឺទាំងអស់នោះធ្វើឲ្យពួកគាត់មានទឹកចិត្តចង់រស់បន្តនឹងមិនខ្លាចរអាក្នុងការវះកាត់ឡើយ។

   គេផ្តល់ការប្រឹក្សាជាមួយអ្នកជំងឺ ក្នុងម្នាក់យ៉ាងតិចក៏គេចំណាយពេលកន្លះម៉ោងដែរ ព្រោះអ្នកជំងឺរបស់គេពួកគាត់សុទ្ធតែ ចំណាស់វ័យកណ្តាល អ្នកខ្លះក៏ស្រួលអ្នកខ្លះខ្លាច ជុងហ្គុកពេលខ្លះទ្រាំមិនចង់បានតែព្យាយាមរំងាប់អារម្មណ៍ដោយរលឹកទៅដល់មុខប្អូន ស្នាមញញឹមរបស់ប្អូន ទើបគេអាចតាំងចិត្ត និយាយល្អខ្លះ តែមួយម៉ាត់ៗ រឹងៗ មិនផ្អែមស្រទន់ដូចពេលនិយាយជាមួយប្អូនឡើយ។

    នៅក្បែរគេក៏មានគុលានុបដ្ឋាកយិកា រម្នាក់ដើរតាមសម្របសម្រួលលួងលោមអ្នកជំងឺទាំងអស់នោះ នៅពេលជុងហ្គុកម៉ួម៉ៅនាងព្យាយាមនិយាយស្តីល្អៗជំនួសជុងហ្គុក។ ព្រោះពាក្យសម្តីរបស់គ្រូពេទ្យវាជាឧសថព្យាបាលផ្លូវចិត្តអ្នកជំងឺនឹងជាសារលើកទឹកចិត្ដដល់អ្នកជំងឺដូចគ្នា។

ជុងហ្គុកចំណាយពេលជាមួយអ្នកជំងឺស្ទើរកន្លះថ្ងៃ ទើ បបានដកឃ្លាមកសម្រាកនៅបន្ទប់ផ្ទាល់ខ្លួនរបស់គេរទាំងតប់ប្រម៉ល់ ចិត្តនឹកប្អូន តែការងារច្រើន មិនអាចដើរចោលដូចមុនបានទេ នៅមានរឿងថ្នាំរឿងជំងឺប្អូនទៀត គេបារម្ភ ព្រោះពេលនេះប្អូនកំពុងតែមានកូន គេដឹងថាការមានកូនស្របពេលមានជំងឺនេះវាអាចមានហានិភ័យខ្ពស់ណាស់ ទើបគេហាម ប្អូនមិនឲ្យប្អូនធ្វើអី ឬកាន់អ្វីធ្ងន់ៗឡើយ គេខ្លាចប៉ះពាល់ដល់ ជំងឺប្អូនដល់កូនដែលនៅក្នុងផ្ទៃ។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now