ទីង//ទីង//
សម្លេងសារលោតចូលទូរស័ព្ទរបស់រាងតូចរដឹកជាប់គ្នាធ្វើឲ្យគេជ្រួញចិញ្វើមឆ្ងល់ទម្លាក់ផ្កាចុះទាញទូរស័ព្ទមកមើលក៏ឃើញសារជាច្រើនផ្ញើរមកគេ។បុរសនោះបានផ្ញើរទីតាំងឲ្យគេរួចរាល់។រាងតូចចូលមើលហើយមិនបានតបតនឹងបុរសនោះទេគេក៏ងាកមករៀបចំបន្ត។
ម៉ោង៣រសៀលផ្កាបានរៀបចំហើយរាងតូចក៏ឲ្យអ្នកជញ្ជូលដឹកយកទៅអោយបុរសនោះតាមទីតាំងដែលនាយផ្តល់ឲ្យ។
៚ពេលល្ងាច
ពេលល្ងាចគេមកដល់ផ្ទះវិញថេហ្យុងក៏ឡើងទៅសម្អាតខ្លួន។តែពេលចូលមកក្នុងបន្ទប់គេភ្ញាក់ព្រើតព្រោះបន្ទប់គេទទេស្អាតរបស់ប្រើប្រាស់គេមិនដឹងទៅណា?គេឆ្ងល់ក៏ចុះមកខាងក្រោមវិញដើម្បីសួរអ្នកម៉ាក់តែជួនជាគាត់មិនទាន់មកពីហាងវិញទេ។គេក៏ទៅសួរអ៊ំមេកាដែលកំពុងរៀបចំអាហារនៅផ្ទះបាយ
"អ៊ំរបស់ប្រើខ្ញុំនៅក្នុងបន្ទប់អ្នកណាយកទៅណាអស់ហើយ?ខ្ញុំអត់ឃើញមាននៅក្នុងបន្ទប់ខ្ញុំទេ សូម្បីតែសម្លៀកបំពាក់"ថេហ្យុងសួរអ៊ំមេការក្រែងគាត់ដឹង។
"ចាស៎អ្នកប្រុសអីវ៉ាន់អ្នកប្រុសនៅក្នុងបន្ទប់លោកប្រុសធំចាស!"អ៊ំមេការ
"ថា!!!មិច?"គ្រាន់តែឮគាត់និយាយគេស្រែកចាច!!!ស្អីគេ!!!អីវ៉ាន់គេត្រូវបងប្រុសឲ្យប្រមូលទៅដាក់ក្នុងបន្ទប់គាត់អីចឹងឬ?គេអត់នឹងភ្ញាក់ផ្អើលមិនបាន។
"លោកប្រុសឲ្យយកទៅដាក់បន្ទប់គាត់ទាន"អ៊ំមេការឃើញទឹកមុខរាងតូចភ្ញាក់ផ្អើលបើកភ្នែកធំៗបែបនេះគាត់ក៏អស់សំណើចជាមួយដែរ។
"ចុះគាត់មាននិយាយអីបន្តទេអ៊ំ?"រាងតូចសួរបញ្ជាក់ ក្រែងបងប្រុសមាននិយាយអូបន្ថែម
"គាត់និយាយថាចាប់ពីពេលនេះតទៅអ្នកប្រុសតូចត្រូវគេងបន្ទប់ជាមួយគាត់"អ៊ំមេការ
រាងតូចមិនមាត់គ្រាន់តែងក់ក្បាលស។គាត់ឡើងទៅខាងលើវិញ។អ៊ំមេការក៏មើលដំណើររាងតូចទាំងញញឹម មុននឹងងាកមកបន្តការងាររបស់គាត់។
"មិនហ៊ានចូលទៅទេខ្លាចត្រូវមាត់"គេឡើងមកដល់ខាងលើឈរមុខបន្ទប់បង គេស្ទាក់ស្ទើរមិនហ៊ានចូលទេខ្លាចពេលបងត្រឡប់មកវិញបងស្តីឲ្យ
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
