ភាគទី៥៦: នេះជាការដូរសម្រាប់បងណាលោកប្តី

6.7K 357 60
                                        

ងាកមើលខាងថេហ្យុងឯណេះវិញ ក្រោយមកពីផ្សារគេក៏ចាប់ផ្តើមធ្វើនំខេកធំល្មមមួយយ៉ាងយកចិត្តទុកដាក់ គេមិនបានធ្វើតែម្នាក់ឯងទេ គេមានមេការជួយ ហុចនេះហុចនោះ ហើយអ្នកម៉ាក់ក្មេកគេគាត់ក៏ធ្វើស៊ុបសារ៉ាយក្បែរគេដូចគ្នា គាត់តែងតែតាមមើលគេខ្លាចគេមុតដៃ

    ទម្រាំតែធ្វើរួចរាល់ក៏ថ្ងៃជ្រេគួរសមដែរ គេក៏ចាប់ផ្តើមទៅកាត់ផ្កាយកមករៀបលម្អ និងចងប៉េងប៉ោង ដែលមានឈ្មោះជុងហ្គុកបង្ហោះពេញផ្ទះ និងមានបិទអក្សរ Happy birthday my husband នៅលើជញ្ជាំង និងបន្ថែមរូបផ្កាយភ្លើងតូចៗ បន្ថែមទៀតកាន់តែស្រស់ស្អាត។

  ក្រោយពីរៀបចំខាងក្រោមរួចហើយគេក៏ឡើងទៅងូតទឹកសម្អាតខ្លួន រងចាំបងត្រឡប់មកវិញ។

   ៚ងាកមកមើលជុងហ្គុកជាមួយអាយឡយ៍ឯណេះវិញ ស្ថានភាពប្រែជាស្ងប់ស្ងាត់ព្រោះគ្មានអ្នកណានិយាយអ្វីទេ ជុងហ្គុកក៏ស្ងាត់ អាយឡយ៍ក៏ស្ងាត់ ម្នាក់កំពុងពិចារណា ម្នាក់ទៀតកំពុងតែល្បួងមិត្តឲ្យដើរផ្លូវចាស់

"មួយជើងនេះពួកយើងកើបលុយ"អាយឡយ៍នៅតែមាត់អត់គម្របអុចអាលឲ្យជុងហ្គុកដើរផ្លូវចាស់
ជុងហ្គុកមាត់ គេគិតតែពីឈរជក់បារីយ៉ាងស្ងៀមស្ងាត់ ដកទូរស័ព្ទមកមើលមុខរបស់ប្រពន្ធដែលញញឹមមកកាន់គេយ៉ាងស្រស់ធ្វើឲ្យគេធ្លោយស្នាមញញឹមមកបន្តិច រួចគិតទៅ ដល់សម្តីរបស់ប្រពន្ធ...

"(ឈប់ទៅបងមុខរបរនិងមិនល្អទេអូនសុំចិត្ត~ណា៎បងណា៎យើងមានហើយ លុយយើងចាយ១០ជាតិក៏មិនអស់ដែរ ឡានក៏យើងមានជិះ មន្ទីរពេទ្យក៏បងមាន អ្វីគ្រប់យ៉ាងយើងមានអស់ហើយ បងបញ្ឈប់វាទៅបង)"នឹកដល់សម្តីរបស់ប្អូនពេលណាខួរក្បាលគេគិតណាស់ ខ្លាចខុសណាស់ ព្រោះបើខុសលើកនេះ គេជឿថាគេគ្មានឧកាសទទួលបានការអត់ទោស ពីប្អូនម្តងទៀតឡើយ ប្អូនចង់ឲ្យគេធ្វើជាមនុស្សល្អ ទើបគេបដិសេធជាមួយអាយឡយ៍ដាច់ខាត់គេមិនលោភលន់ធ្វើមនុស្ស អាក្រក់ម្តងទៀតទេ ដាក់ចិត្តធ្វើមនុស្សល្អហើយ ទោះប្រឹងញុះញុងដល់ស្លាប់ទៀតក៏មិនបកក្រោយដែរ។

"យ៉ាងមិចបន្តទេ?"គេឃើញជុងហ្គុកស្ងាត់ក៏ដើរមកជ្រេងហៅប៉ាវឈរក្បែរជុងហ្គុកងាកមុខមកសួរទាំងលួចសង្ឃឹមក្នុងចិត្តគេមិនជឿថាជុងហ្គុកនឹងឈប់ភ្លាមទេយ៉ាងហោចណាស់ក៏គេជឿថាជុងហ្គុកនឹងយល់ព្រមជាមួយសំណើរគេម្តងទៀតដែរ។

រឿង ផ្គាប់បេះដូងបងTempat cerita menjadi hidup. Temukan sekarang