>សុំទោសទុកជាមុនរាល់ពាក្យពេចន៍មិនសមរម្យក្នុងភាគនេះព្រោះជាភាគ🔞មិនពេញចិត្តអាចរំលងបានណា៎😊
ល្ងាចបន្តិច....
ជុងហ្គុកស្លៀកឈុតនៅផ្ទះចុះមកពីជាន់ខាងលើបំណងរកប្អូនសួរសុខទុក្ខប្អូនចង់ដឹងព្រឹកមិញប្អូនឈឺអីទៅពេទ្យពេទ្យថាអីខ្លះ?ហេតុអីឈឺមិនតេប្រាប់គេ ហេតុអីទៅរកមន្ទីរពេទ្យផ្សេង? ទឹកមុខស្មើរតាមទម្លាប់ អន់ចិត្តប្អូនមើលរំលងគេ
"បងចុះមកហើយមែនទេ?"ថេហ្យុងដែលចេញពីផ្ទះបាយក៏រត់ចូលមកអោបដៃបងជាប់ញញឹមញញែមសួរនាំ
"អ្ហឹម…មានរឿងអីឬ? មើលទៅអូនដូចជាសប្បាយចិត្ត"ជុងហ្គុកច្បិចចុងច្រមុះរាងតូចបន្តិច មើលទៅប្អូនថ្ងៃនេះដូចជាអារម្មណ៏ល្អមានរឿងអីល្អមែនទេ?
"បងមកនេះមកអូនមានអីឲ្យបងមើល"ថេហ្យុងក៏អូសដៃបងចូលទៅក្នុងផ្ទះបាយយ៉ាងលឿន ជុងហ្គុកមិនបានប្រកែកស្របតាមការអូសរបស់ប្អូន
"ព្រឹកមិញអូនឈឺហេតុអីមិនប្រាប់បង?"នាយដើរបណ្តើរងាកសួររាងតូចបណ្តើរ
"អឺ~អូនមិនចង់រំខានបង"ថេហ្យុង ព្យាយាមរកលេដោះសារជាមួយបង
"ប្តីប្រពន្ធចាំបាច់ប្រើពាក្យរំខានដែរ?"ជុងហ្គុកបញ្ឈប់់ជំហានងាកមកមើលមុខប្អូនទាំងជ្រួញចិញ្ចើមចូលគ្នាខឹងបន្តិចព្រោះប្អូនខ្លាចរំខានគេ ប្អូនគិតអីនេះគេជាប្តីណាប្រពន្ធឈឺ ប្តីត្រូវតែមើលថែព្យាបាលបែបនេះហើយ តែស្តាប់សម្តីប្អូនចុះ នាំភ្លើងមកដុតទ្រូងគេឲ្យក្តៅទៀតហើយ។
"អឺ~អូនគ្រាន់តែគិតថាបងអាចនឹងរវល់ទើបទៅមន្ទីរពេទ្យផ្សេងទៅ"ថេហ្យុងខាំបបូរមាត់ខាងក្រោមធ្វើភ្លែកប្លីងៗងើយមើលមុខបង បងមុខកាចទៀតហើយ ក្នុងចិត្តគេភ័យខ្លាចបងស្រែកគំហកដាក់ទៀត។
"លើកក្រោយត្រូវប្រាប់បង ចុះពេលនេះយ៉ាងមិចហើ យពេទ្យថាអូនឈឺអី?"ជុងហ្គុកឃើញមុខប្អូនដូចជាភ័យគេ ក៏ស្រាយចិញ្ចើមញញឹមផ្អែមសួរនាំវិញ
"ពេទ្យថាអូនញ៉ាំម្ជូរច្រើនទើបធ្វើទុក្ខក្រពះបងមិនបាច់បារម្ភទេ"ថេហ្យុងញញឹមវិញពេលបងញញឹមដាក់គេ បងញញឹមស្អាតណាស់គេលង់សម្រស់បង។
KAMU SEDANG MEMBACA
រឿង ផ្គាប់បេះដូងបង
Aksi*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
