ព្រឹកថ្ងៃថ្មី…..
ដូចសម្តីនិយាយពីយប់ពិតមែន ជុងហ្គុកអះអាងថាមិនដេកដាច់ខាត ហើយក៏ដូចសម្តីដែលអះអាងមែនគឺគេមិនដេកទេគេនៅអង្គុយមើលមុខប្រពន្ធញញឹមមួយយប់ទល់ភ្លឺដៃអង្អែលពោះប្រពន្ធទៅមកៗពោរពេញទៅដោយក្តីស្រលាញ់ដែលមិនអាចកាត់ថ្លៃបាន
"យើងមានកូនហើយ"ជុងហ្គុកនៅតែទន្ទេញពាក្យនឹងដដែលៗតាំងពីដឹងថាខ្លួនមានកូន ភ្នែកគេប្រែជាស្លក់ខ្មៅដូចភែនដា ព្រោះមិនបានដេកមួយយប់ហើយ សូម្បីតែអាវដែលពាក់ធ្វើការកាលពីម្សិល ក៏មិនទាន់ប្តូរចេញដែរ
"អ្ហឹមជុង…."ថេហ្យុងរើខ្លួនតិចៗភ្ញាក់ពីគេង គេគ្រហឹមដើមក បើកភ្នែកព្រឹមៗមមើៗ សម្លឹងទៅកាន់អ្នកដែលអង្គុយញញឹមនៅក្បែរខ្លួនព្រាលៗ ទើបភ្ញាក់ពីគេង គេមើលមិនសូវច្បាស់ ធ្វើឲ្យគេជ្រួញចិញ្ចើម ហៅនាយស្រាលៗ
"បាទ…."ជុងហ្គុកឆ្លើយយ៉ាងពិរោះអមដោយស្នាមញញឹមស្រស់ តែសម្លេងខ្សោះអស់ពីខ្លួនហើយព្រោះមិនបានគេងមួយយប់ហើយមានកម្លាំងឯណា
"យប់មិញបងឯងអត់គេងមែន?"ឃើញមុខបងហើយថេហ្យុងគេដឹងច្បាស់ណាស់ថាយប់មិញនេះបងមិនបានគេងទេ ព្រោះមុខបងស្លេក ខ្សោះថាមពល ភ្នែកបងដក់ខ្មៅ ដូចភែនដា បបូរមាត់់បងក្រៀមស្ងួតតែប្រឹងញញឹម ដូចមិនដែលបានញញឹម
"បងអត់គេងទេ"ជុងហ្គុកតបទាំងញញឹមដដែលគេអត់គេងទេគេបៅអង្គុយមើលប្អូនទល់ភ្លឺ
"អូហ៌!ព្រះអើយ…មិចបងឯងដល់ថ្នាក់នឹង?"ថេហ្យុងស្រែកបន្តិចព្រោះហួសចិត្តក៏ហួសចិត្តភ្ញាក់ផ្អើលក៏ភ្ញាក់ផ្អើល បងមិនដេកពេញមួយយប់ឬ?ម្តេចបងដល់ថ្នាក់និង គេទទួលយកបងពេលនេះមិនបានទេ បងបែកពេកហើយ។
"បងរំភើបពេកបងមិនអាចបិទភ្នែកគេងបានទេ"ជុងហ្គុកមកពីគេរំភើបពេកទើបមិនអាចបិទភ្នែកគេងបាន ទើបអង្គុយទល់ភ្លឺ ស្ងាបចង់រយះមាត់
"មើលមុខបងឯងចុះស្លក់ដូចអ្នកជក់ថ្នាំហើយ"ថេហ្យុងគេមើលមុខបងយូរៗដូចអ្នកជក់ថ្នាំ
"បងជក់យូរហើយ ទើបតែឈប់២ថ្ងៃនេះទេ"ជុងហ្គុក
"ឈប់ហើយមិចអូនឃើញបងនៅបែក?"ថេហ្យុងគេផ្ចាញ់ផ្ចាល់បង បងថាបងឈប់ តែគេឃើញបងកំពុងបែកថ្នាំ។
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
