ភាគទី៦០:ប្រពន្ធសម្លាញ់ហា៎~បើកទ្វារឲ្យប្តីចូលផង

Comenzar desde el principio
                                        

"ឆ្លើយនឹងបងសិនមក ថាអូនឈប់ខឹងបង"ជុងហ្គុក អង្វរឲ្យប្អូនទាំងទឹកមុខកូនទន្សាយ ធ្វើឲ្យថេហ្យុងក្នាញ់ចរិកបងណាស់ បងធ្វើខុសហើយបងនៅមានមុខអង្វរគេមិនឲ្យខឹងបងទៀត!!!

"ថ្លង់ណាស់បង"បងនិយាយច្រើនពេកគេថ្លង់ អោបដៃ ងាកមុខមើលទៅក្រៅ មើលដើមឈើ ក៏គេមិនខ្ចីមើលមុខបង

"អូន…."ចង់និយាយប្អូនគំហក គេស្ងាត់ដូចគេចុកមាត់

"អូនឲ្យបងបិទមាត់ចន ជុងហ្គុករ៉ូស្វេស៍តុន"បងចង់និយាយគេញ៉េញដាក់ បងបិទមាត់ចិត្ត បងអោនមុខចុះ បងមិន ហ៊ានជាមួយប្អូនទេ ប្អូនកាចណាស់ឥឡូវ បងខ្លាច

"បើកឡានទៅ"បងស្ងាត់ បងមិនមាត់មែន អ្វីក៏បងមិន ធ្វើកាន់តែធ្វើឲ្យគេខឹងលើសដើម គំហកឲ្យបងបើកឡានខ្លួនឯង

"បាទ"ក្មេងតូចអតីតមេអាភៀនពេលនេះត្រូវប្រពន្ធសម្លុត ទឹកមុខមិនខុសពីកូនទន្សាយវង្វេងបាត់មេ អាណិតណាស់

មកដល់ភូមិគ្រឹះ ថេហ្យុងក៏ដើរចុះទៅរ៉ុយ មិននិយាយ អី្វទាំងអស់ ព្រោះនៅខឹងបង បងធ្វើហួសហេតុពេក គេខឹង ។ ជុងហ្គុក បានតែមើលខ្នងប្អូន មិនចុះទៅតាមទេ ព្រោះប្អូនហាម នៅតាមផ្លូវគេលួង គេផ្អែម អស់ហើយ តែគ្មានបានផលទេ ប្អូនមិនយកត្រចៀកស្តាប់ប្អូនដេកលក់ហៀរទឹកមាត់កក្លាក់។

ពេលឈប់ឡានមុននេះក៏គេលួងដែរ តែប្អូនចុះចោលគេរ៉ុយ។

ចង់ប្រាប់ថាអតិតមេអាភៀនកំពុងខូចចិត្ត។

   ជុងហ្គុក អង្គុយក្នុងឡាន យកដៃច្រត់ក្បាលគិត មិនដឹង រកវិធីអីលួងប្អូនបាត់ទេ បើលួងមួយថ្ងៃហើយ មិនបាត់ផងខឹង លើសដើម

"យើងលួងស្ទើរទេដឹង?"ជុងហ្គុក អង្គុយសំកុកគិត គេ លួងប្អូននៅស្ទើរទេដឹង?គេលួងមិនដល់កំពូលទេដឹង?បើបែបនោះមែនធ្វើយ៉ាងមិច?

អង្គុយគិតមួយសន្ទុះជុងហ្គុកក៏បើកឡានចេញទៅវិញបាត់ មិនដឹងទៅណា ល្បឿនឡានលឿនដូចហោះ។

ថេហ្យុង ដែលចិត្តខ្លាំងចូលមកមុននេះ គេមិនបានទៅណាឆ្ងាយទេ នោះឈរជិតមាត់ទ្វារ លបមើលបង ចង់ដឹងបង ធ្វើអីបន្ត បងមកតាមលួងគេទៀតឬអត់? តែអត់ បងបើកឡានដូចហោះផ្លោងចេញទៅបាត់ ។

រឿង ផ្គាប់បេះដូងបងDonde viven las historias. Descúbrelo ahora