ភាគទី៦០:ប្រពន្ធសម្លាញ់ហា៎~បើកទ្វារឲ្យប្តីចូលផង

Start from the beginning
                                        

"ទៅផ្ទះអូនចង់គេង"និយាយបងមិនស្តាប់គេហត់ គេចង់សម្រាក មុននេះខឹងបងរឿងបងយកកាំភ្លើងគម្រាមភ្ញៀវ ហើយដើរចេញមិនទាន់បាត់ផង ឥឡូវត្រូវមកហត់ចិត្តនឹងបង បែកទៅធ្វើស្លាកបម្រាមមកតាំងមុខហាងប៉ុនណាប៉ុនណីភ្ញៀវផ្អើលមកមើលឈូឆរអ្នកខ្លះគ្រាន់តែឃើញហើយរត់ចែកជើងគ្នា បងប្រសព្វរកនឹកគេសរសើរបងប៉ិន។

   ថេហ្យុងមើលមុខបងហើយដើរចេញទៅមុនបាត់ ជុង ហ្គុកក៏រត់តាមពីក្រោយត្រុកៗ មកដល់ក៏ចួបកំពូលជំនិត

"យ៉ាងមិចហើយលោកប្រុសអ្នកប្រុសពេញចិត្តទេ?"ស៊ឺវ៉ូញញឹមញញែម សួរលោកប្រុស មិនមែនគួរសម តែសួរឌឺ ដងច្រើនជាង ព្រោះមុននេះគេបានឃើញទឹកមុខអ្នកប្រុសតូច ពេលចេញពីហាងហើយគឺក្រម៉ូវ សម្លក់មិនលើកលែងសូម្បីមុខគេ នៅក្តាប់មាត់ដាក់ គេទៀត។

"ពេញចិត្តក្បាលហ្ហែង ប្រពន្ធអញកំពុងខឹង"ជុងហ្គុក ធ្វើមុខក្រម៉ូវ មួម៉ៅខឹងអាកូនចៅជំនិតកំពូលសួរបញ្ជួស។

    ងាកមកមើលថេហ្យុងឯណេះវិញមកអង្គុយចាំបងនៅក្នុងឡាន ទាំងខឹងផង ហួសចិត្តផង លើលោកនេះបែបមានតែ បងម្នាក់ទេ ដែលនឹកឃើញធ្វើវាឡើង មនុស្សធម្មតាៗបែបមិននឹកឃើញទេ គេសុំខ្លាចដៃហើយ។

"អូន"ជុងហ្គុកឡើងមកអង្គុយក្បែរប្អូន ហៅប្អូនស្រាល ៗ តែប្អូនធ្វើតែមិនដឹង

"កុំហៅ"ថេហ្យុង មិនមើលមុខបងព្រោះខឹង

"អូនសម្លាញ់"ជុងហ្គុក ហៅទៀត អ្នកខាងនោះ អត់ឆ្លើយ អត់មើលមុខ

"អត់ឆ្លើយ"ថេហ្យុងគេអត់ឆ្លើយទេចុះអ្នកណាជាអ្នកឆ្លើយថា(អត់ឆ្លើយ)នឹង ??????

"ខឹងបង?"ដឹងថាប្អូនខឹង តែសួរ ថេហ្យុងងាកមកសម្លក់មុខ បងចង់ផ្គើនគេ បងនៅមានមុខមកសួរទៀត?

"…."ថេហ្យុងមិនមាត់ ងាកមុខចេញវិញ ឃើញមុខបង គេក្តៅចិត្ត

"ប្រពន្ធសម្លាញ់"បងហៅឲ្យផ្អែម ឲ្យប្អូនទន់ចិត្ត

"បងកុំតាប៉ែ"បងតាប៉ែពេកគេស្រែកដាក់ គេមិនមាត់ ចូលហើយបងនៅមុខក្រាស់ដាច់ដាបនិយាយជាមួយគេទៀត បងអត់ឃ្លានម្លេះ?

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now