ភាគទី៦០:ប្រពន្ធសម្លាញ់ហា៎~បើកទ្វារឲ្យប្តីចូលផង

Start from the beginning
                                        

"ផ្លាកស្អីបង?"បងលើកផ្លាកស្អី?គេមើលមុខបងទាំងឆ្ងល់ បងប្លែកទៀតហើយ គេចង់ខ្លាចបងម្តងៗ។

"អូនចាំតែមើលទៅ ស៊ឺវ៉ូយឆ័ត្រយកកៅអីមកឲ្យប្រពន្ធ អញអង្គុយ"ជុងហ្គុកញញឹម ឲ្យប្អូនរងចាំមើល រួចក៏ស្រែកប្រាប់ស៊ឺវ៉ូឲ្យយកកៅអីយកឆ័ត្រមកបាំងឲ្យប្អូនកុំឲ្យប្អូនក្តៅ ប្អូនចុកជើង បងគិតគូរបានដិតដល់ណាស់។

"នេះអ្នកប្រុសអញ្ជើញ"ស៊ឺវ៉ូរត់កាន់កៅអីកាន់ឆ័ត្រមកបាំងឲ្យអ្នកប្រុសតូច ក្នុងដៃគេក៏មានមេក្រូតូចមួយដូចគ្នា។

"អង្គុយមកអូន"ជុងហ្គុកអោបស្មារប្អូននាំទៅអង្គុយលើកៅអីរងចាំមើលកូនចៅលើកផ្លាកហាងថ្មី

   ថេហ្យុងមិនមាត់មើលមុខបង ជុងហ្គុកញញឹមថើបមាត់ប្អូនខ្សឺតៗ ថេហ្យុងក៏មិនប្រកែក ដាក់ខ្លួនអង្គុយចុះលើភ្លៅបងរងចាំមើល ទាំងលោតសញ្ញាសួរពេញខួរក្បាល។

   ២៥នាទីក្រោយមកផ្លាកដែលតម្លើងមុននេះក៏រៀបរួចហើយ តែបាំងក្រណាត់ក្រហម ដោយមានកូនចៅពីនាក់ឈរ ចាំទាញក្រណាត់ក្រហមនោះចុះពេលរាងក្រាស់បញ្ជារ

"រួចរាល់ហើយលោកប្រុស"កូនចៅចូលមកប្រាប់ ជុង ហ្គុកមិនមាត់ងក់ក្បាល

"ឆាប់បើកទៅ"ជុងហ្គុកបង្គាប់កូនចៅ ឲ្យទាញក្រណាត់ក្រហមចេញ កូនចៅពីនាក់ទោតក៏ចាំបាច់កាំជ្រួចអបអរ

ផាំង/ ផាំង/"យ៉េៗៗសម្ភោធ"ក្រតណាត់ធ្លាក់ កាំជ្រួចបាញ់ឡើងផាំងៗកូនចៅក៏ស្រែកអបអរថេហ្យុងឯណេះលើកដៃខ្ទប់ត្រចៀក រួចក៏ងាកទៅមើលអក្សរលើកផ្លាកថ្មី ស៊ឺវ៉ូចាប់ផ្តើមតួនាទីរបស់ខ្លួន

"អាឡូៗៗ!១ ២ ៣ !១ ២ ៣ ប្រុសៗ ទាំងអស់បើមិនចង់ត្រូវ កាត់ប្រដាប់ចោលទេ ហាមមកទិញផ្កានៅហាងនេះឲ្យសោះ ព្រោះប្តីម្ចាស់ហាងនេះកាចណាស់ ហាងនេះទទួលតែភ្ញៀវស្រីៗ ភ្ញៀវប្រុសៗទៅព្រាត់ប្រាស់ឯណាក៏ទៅៗ"ស៊ឺវ៉ូទាញមេក្រូមកប្រកាស ឮៗពេញមុខហាង ជុងហ្គុកអង្គុយញញឹមសមចិត្ត ។

"ចន ជុងហ្គុករ៉ូស្វេស៍តុនបង…."គ្រាន់តែក្រណាត់ត្រូ វបានទាញទម្លាក់ភា្លមបង្ហាញឲ្យឃើញអក្សរលើផ្លាកនោះភ្លាមៗធ្វើឲ្យថេហ្យុងស្រែកហៅឈ្មោះបងទាំងនាមត្រកូលមួយទំហឹង ខឹងញ័រសាច់ គេស្មានតែជាស្អី តាមពិតបងទៅធ្វើ ផ្លាកបម្រាមសោះ នៅលើផ្លាកនោះមានសេចក្តីថា….

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now