"ហ៉ើយ….ដឹងអីលាក់ដល់ថ្ងៃកូនចេញហើយ បើគាត់ដឹងហើយគាត់បែកយ៉ាងនឹង"ថេហ្យុង គេមិនដឹងតបថាមិចគេបានតែដកដង្ហើមធំ សម្លឹងមុខបង និយាយខ្សឹបៗ
"កុំរអ៊ូអូន ហត់ បងមិនចង់ឲ្យអូនហត់ទេ"ជុងហ្គុកគេបានឮប្អូនរអ៊ូ ទើបហាមមិនឲ្យប្អូនរអ៊ូខ្លាចប្អូនហត់
"….."ថេហ្យុងបានតែស្ងាត់ ដកដង្ហើមធំមួយខ្យល់ទៀត សុំម្លឹងមុខបងទាំងហួសចិត្ត
ជុងហ្គុកក៏បីប្អូនទៅសម្អាតខ្លួន ទៅដល់់ក្នុងបន្ទប់ទឹក
"អង្គុយត្រង់នេះសិនអូន កុំកម្រើកខ្លួនឲ្យសោះ បងទៅលាយទឹក"ជុងហ្គុកដាក់ប្អូនឲ្យអង្គុយលើមាត់អាងគេក៏ទៅលាយទឹកក្តៅឧណ្ណៗត្រៀមសាប៉ូកក់សក់ សាប៉ូដុសខ្លួន ច្របាច់ថ្នាំដុសធ្មេញរួចរាល់ទើបដើរមករកប្អូនវិញ
"ឈរថ្នមៗបងដោះសម្លៀកបំពាក់ឲ្យ"ជុងហ្គុកឲ្យប្អូនងើបឈរថ្នមៗគេដោះសម្លៀកបំពាក់ឲ្យ សូម្បីតែសម្លៀកបំពាក់ ក៏គេជាអ្នកចាត់ការឲ្យដែរ
"អូនអាចធ្វើវាខ្លួនឯងបានតើបង បងចេញសិនទៅ"ពេលបងចង់ប្រឡេះឡេវអាវគេ គេចាប់ដៃបងជាប់គរេអាចធ្វើខ្លួនឯងបាន គេមិនខ្ចិលដល់ថ្នាក់សម្លៀកបំពាក់ក៏ដោះខ្លួនឯង មិនបានដែរទេ។
"រយះពេលនេះ ជាពេលដែលអូនមានកូន ដូច្នេះបងត្រូវតែនៅក្បែរអូនមើលថែរអូន ចង់បានអីប្រាប់បង ចង់ញ៉ាំអីប្រាប់បង កុំធ្វើខ្លួនឯង បងខ្លាចអូននឹងកូនហត់"ជុងហ្គុកលុតជង្គង់អោបចង្កេះប្អូនដាក់មុខអឹបនឹងពោះប្អូននិយាយរៀបរាប់យ៉ាងហូរហែធ្វើឲ្យថេហ្យុងដែលឈរស្តាប់នោះដាក់ដៃអង្អែលសក់ក្បាលបង សើចចេញមកកក្អឹក បងល្អពេកទេដឹង?បើបងល្អយ៉ាងនឹងគេលង់ស្រលាញ់បងស្លាប់ហើយ។
"កូនទើបតែបាន១ខែទេ បងកុំបារម្ភពេកអីជុង"ថេហ្យុង
"បងជាពេទ្យបងដឹងច្បាស់ អូនកុំហាមបង បងប្រាប់អី អូនគ្រាន់តែញញឹមងក់ក្បាល កុំហាម"ពេលនេះទើបគេចាំបានថាខ្លួនឯងជាពេទ្យ កាលពីយប់រំភើបពេកភ្លេចថាខ្លួនជាពេទ្យឲ្យឈឹង ពេលនេះចាំវិញហើយ។
"អីចឹងក៏បាន"ថេហ្យុងញញឹម សម្លឹងមុខបង បងលន់តួពេក គេខ្ចិលហាម បណ្តោយទៅ ហាមមិនស្តាប់ដដែល បងរឹងក្បាលសឹងអី។
VOUS LISEZ
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
ភាគទី៥៧: ឈប់ហើយមិចអូនឃើញបងនៅបែក?
Depuis le début
