ភាគទី៥៧: ឈប់ហើយមិចអូនឃើញបងនៅបែក?

Start from the beginning
                                        

"បងឈប់ជក់ហើយឈប់ផ្ចាញ់ផ្ចាល់បងទៅ"ជុងហ្គុក
"ហ្ហឹសៗអូនមិនជឿ" ថេហ្យុងគេមិនជឿបងឈប់ជក់ទេ គេគិតបងនៅលួចជក់

"បងឈប់ជក់ថ្នាំមែន តែបងជញ្ជក់មាត់អូនម្តងអ្ហឹមមមម"និយាយចប់ភ្លាមជុងហ្គុកក៏អោនទៅបឺតជញ្ជក់លេបត្របាក់បបូរមាត់ប្អូនបឺតយកៗ គ្រលាត់អណ្តាតចូលមាត់ប្អូនផ្តោះផ្តងទឹកមានគ្នា២នាទីទើបព្រមឈប់ ដកមាត់ចេញឲ្យប្អូនមានសេរីភាព

"ហ៉ើយ...បងនៅលេងសើចបានទៀត ឆាប់ទៅសម្អាតខ្លួនចេញទៅ ហើយទៅញ៉ាំបាយ គេងសម្រាកយកកម្លាំងវិញ នៅបែបនេះមិនល្អទេ"ក្រោយពីមាត់មានសេរីភាពថេហ្យុងអៀនបងឡើងក្រហមមុខ វាយទ្រូងបងមួយដៃ ដេញបងឲ្យទៅសម្អាតខ្លួនចេញ ។

"អត់ចង់ងើបទៅណាចោលប្រពន្ធកូនទេ" ជុងហ្គុកផ្ដួ លខ្លួនទាញប្អូនយកមកអោបរឹត បិទភ្នែកសម្ងំស្រូបក្លិនខ្លួនរបស់ប្អូននៅពេលព្រឹកបែបនេះស្រស់ស្រាយណាស់។

"ទៅងូតទឹកតើបង"ថេហ្យុងសើច បងប្លែកទៀតហើយ

"នឹកប្រពន្ធកូនណាស់បែកមួយនាទីមិនបានទេថប់ដង្ហើមប្រកាច់ងាប់ភ្លាម"ជុងហ្គុកនៅក្រាញ់ននៀលអោបរឹតប្អូនមិនព្រមព្រលែង ព្រោះគេមិនចង់បែកពីប្អូននិងកូនឡើយ គេនឹក។

"កុំប៉ិនពេកបងងើបទៅសម្អាតខ្លួន លឿនឡើងកូន ស្អុះ កូនឃ្លានទៀតផង"ថេហ្យុងដេញបង បងមិនក្រោយគេក៏យកកូនមកអាង បងក៏ងើបភ្លាម ធ្វើឲ្យគេញញឹមពេញចិត្តភ្លាម បងស្រលាញ់កូនបងតាមចិត្តកូនណាស់។

"មោះៗ!!បងបីទៅសម្អាតខ្លួន បងអត់ឲ្យប្រពន្ធកូនដើរទេ"ជុងហ្គុកគ្រាន់តែឮកូនស្អុះកូនឃ្លានគេមិនបង្អង់យូរងើបឡើងយ៉ាងលឿន បីប្អូនទៅបន្ទប់ទឹក គេមិនឲ្យប្អូនដើរទេ គេអ្នកបី។

"អូនអាចដើរខ្លួនឯងបាន បងហត់នឿយមិនបានគេងពេញមួយយប់ហើយ ដើរតែខ្លួនទៅ"ថេហ្យុងចង់ហាមបង គេមិនចង់ឲ្យបងបីគេទេ បងហត់នឿយមិនបានគេងមួយយប់ហើយ គេខ្លាចបងលំបាក តែបងរឹងណាស់មានៈបីគេឲ្យទាល់តែបាន

"កុំហាមបង បងចង់ធ្វើដើម្បីប្រពន្ធកូន"ជុងហ្គុកមើលមុខប្អូនទាំងទឹកមុខអង្វរ ហាក់ចង់ប្រាប់ប្អូនថាកុំហាមគេ គេគ្រាន់តែចង់ធ្វើដើម្បីប្អូន គេមិនចង់ឲ្យប្អូនលំបាកដើរ។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now