"មេអាភៀនឃោរឃៅដូចជាឯងស្មោះត្រង់ជាមួយប្រពន្ធដល់ម្លឹង?"ស្តាប់សម្តីប្រាកដប្រជារបស់ជុងហ្គុកហើយធ្វើឲ្យអាយឡយ៍សើច គេមិននឹកស្មានថាជុងហ្គុកស្មោះត្រង់ជាមួយ ប្រពន្ធថ្នាក់នេះទេ។
"យើងមិនចង់បាត់បង់ប្រពន្ធទេ អ្នកផ្សេងគេមិនដឹងតែយើងដឹងច្បាស់ យើងស្រលាញ់ប្រពន្ធយើងណាស់តាំងពីដើមរហូតដល់ពេលនេះថេយ៍នៅតែជាលេខរៀងទីមួយក្នុងបេះដូងយើង សម្តីថេយ៍នៅតែមានឥទ្ធិពលលើចិត្តយើង"អ្នកផ្សេងអាចនឹងគិតថានាយឃោរឃៅកាចសាហាវគ្មានក្តីស្រលាញ់ សូម្បីតែថេហ្យុងក៏គិតដូចជាពួកគេដែរ តែគ្មានអ្នកណាដឹងពីចិត្តនាយច្បាស់ឡើយថានាយស្រលាញ់ថេហ្យុងប៉ុណ្ណា លះបង់ខ្លាំងប៉ុណ្ណា។
"ហ្ហឹម!....យើងមិននឹកស្មានថាឯងមានថ្ងៃនេះទេជុងហ្គុក"អាយឡយ៍បានតែដកដង្ហើមធំអស់ជម្រើសហើយអស់ពាក្យនឹងញោះញុងជុងហ្គុកហើយ គេមិននឹកស្មានថាជុងហ្គុកនឹងមានថ្ងៃនេះទេ ថ្ងៃដែលលាងដៃពីសង្គមងងឹតស្វែងរកសង្គម ភ្លឺស្វាងវិញបែបនេះទេ។
"ថ្ងៃដែលថេយ៍ដេញយើងឲ្យទៅយកអាភៀនធ្វើប្រពន្ធ ជាថ្ងៃដែលយើងឈឺចាប់បំផុត ព្រោះយើងមានអារម្មណ៍ថា...យើងជិតបាត់បងថេយ៍ហើយ បើយើងមិនបញ្ឈប់ពេលនេះ យើងអាចនឹងលែងមានឱកាសហើយ"ជុងហ្គុកនិយាយពាក្យក្នុងចិត្តចេញមកនៅថ្ងៃដែលថេហ្យុងដេញគេឲ្យទៅយកអាភៀនធ្វើប្រពន្ធចុងជាថ្ងៃដែលនាយឈឺចាប់ជាងកាលថ្ងៃដែលថេហ្យុងចាកចេញទៅអាមេរិកទៅទៀត ព្រោះគេមានអារម្មណ៍ថាគេនឹងបាត់បង់ថេហ្យុងជារៀងរហូត បើសិនគេមិនបញ្ឈប់ពេលនេះ គេអាចនឹងលែងមានឱកាស។
ជុងហ្គុកនិយាយទាំងទឹកមុខស្មើរតែបង្កប់ទៅដោយភាពសោកសៅនៅក្នុងនឹងខ្លះដែរ តែអ្នកដែលស្តាប់មិនបានចូលតួ សោកសៅស្អីជាមួយទេ អាយឡយ៍បែរជាឈរសើចទាំងហួសចិត្តទៅវិញ
"ស្អីគេ!!!ចំមែនហើយ"អាយឡយ៍ឮហើយហួសចិត្តផ្ទុះសំណើចចេញមកអស់ពីពោះ គេទើបតែឮលើកទីមួយទេដែលប្រពន្ធខឹងប្តីហើយដេញប្តីឲ្យទៅយកអាភៀនធ្វើប្រពន្ធ គេទើបតែឮមែន មួយជីវិតនេះបានឮពាក្យនេះជាលើកទី១យល់ថាខ្លួនឯងចង់សតិអារម្មណ៍
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
ភាគទី៥៦: នេះជាការដូរសម្រាប់បងណាលោកប្តី
Start from the beginning
