"មានលុយតែគ្មានវត្តមានប្រពន្ធតើមានន័យអីទៅ"ជុងហ្គុកនិយាយទាំងទឹកមុខមាំ មានលុយហើយតើអស្ចារ្យស្អីទៅ បើគ្មានវត្តមានប្រពន្ធផងនឹង យកលុយមកធ្វើស្អី មកអង្គុយមើល? ឬយកមកសំញែង?
គេខំរកលុយក៏ដើម្បីប្រពន្ធចាយ បើរកលុយបានហើយបែរជាគ្មានវត្តមានប្រពន្ធនៅចាយផង គេសុខចិត្តមិនធ្វើវិញល្អជាង។
"យកលុយមកដើម្បីឲ្យប្រពន្ធឯងចាយ"អាយឡយ៍និយាយទាំងសើច លក់បានយកលុយឲ្យប្រពន្ធចាយនឹងហើយ
"ថេយ៍មិនចាយលុយដែលបានមកពីអំពើខុសច្បាប់ទេ"ជុងហ្គុកនិយាយទាំងសម្លេងស្មើរ
"ចុះរាល់ថ្ងៃ?យើងមិនជឿថាគេមិនចាយទេ"អាយឡយ៍ និយាយទាំងទឹកមុខមិនជឿថាថេយ៍មិនចាយលុយលក់អាភៀនរបស់ជុងហ្គក។
"កាលមុនថេយ៍ចាយ ព្រោះថេយ៍មិនដឹង តែពេលនេះថេយ៍ដឹង ថេយ៍ស្អប់ ថេយ៍ខ្ពើមចាយ"ជុងហ្គុក នឹកឃើញដល់ ថ្ងៃដែលប្អូនប្រគល់កាត សោឡាន អ្វីដែលបានមកពីលុយខុសច្បាប់ឲ្យមកគេវិញទាំងអស់ ធ្វើឲ្យគេអស់សំណើចនឹងប្រពន្ធរបស់គេមាឌតូចតែចិត្តធំ។
"ក្អេងក្អាងម្លេះ?"តាមស្តាប់ស្តាប់សម្តីជុងហ្គុករួចហើយអាយឡយ៍គេគិតថាថេហ្យុងពិតជាក្អេងក្អាងណាស់មានលុយឲ្យចាយពេញៗដៃហើយនៅវាយរឹកទៀតបើប្រពន្ធគេវិញគេមិនទុកឲ្យឡើងចាងបែបនេះទេ។
"មិនមែនថេយ៍ក្អេងក្អាង មិនថេយ៍វាយរឹក តែថេយ៍ស្អ ប់អំពើខុសច្បាប់"ជុងហ្គុកគេដឹងប្អូនមិនដែលវាយរឹកនឹងលុយទេ ក្នុងចិត្តប្អូនស្រលាញ់លុយណាស់ តែមកពីប្អូនស្អប់អំពើខុសច្បាប់ទើបប្អូនប្រគល់កាតឲ្យគេវិញប្អូនមិនយកមិនប៉ះទៀតទេ គេក៏មិនហាមព្រោះគេយកលុយពីការធ្វើជាដុកទ័ររបស់ គេដើម្បីចិញ្ចឹមក្រពះប្អូន។
"បើឯងមិននិយាយប្រពន្ធឯងធ្វើមិចនឹងដឹង"អាយឡយ៍
"យើងឈប់គឺឈប់ហើយមិនលូកដៃម្តងទៀតទេ"ជុងហ្គុក សម្ដីកូនប្រុសស្បថជាមួយប្រពន្ធរួចហើយមិនបំពានពាក្យសម្បថទេ ឈប់គឺឈប់។
"គិតច្បាស់ហើយ?តែម្តងក៏មិនធ្វើ?"អាយឡយ៍ នៅតែជម្រិតសួរ
"ច្បាស់ហើយ"ជុងហ្គុក និយាយទាំងសម្លេងប្រាកដប្រជាគេឈប់គឺឈប់ហើយគ្មានថ្ងៃបកក្រោយមកធ្វើវាម្តងទៀតទេ។
VOCÊ ESTÁ LENDO
រឿង ផ្គាប់បេះដូងបង
Ação*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
ភាគទី៥៦: នេះជាការដូរសម្រាប់បងណាលោកប្តី
Começar do início
