ភាគទី៤១: អាថ៌កំបាំងនឹងមាននៅលើលោកនេះ

Start from the beginning
                                        

    ជុងហ្គុកមិនមាត់គេនៅតែរក្សាភាពស្ងៀមស្ងាត់ដដែលគេឈរមើលឡានជាច្រើនដែលដឹកទំនិញចេញរួចរាល់ក៏ទាញបារីមកជក់មួយដើមទៀត។

   ចំណែកលោកអាណាតូលីត្រូវបានជុងហ្គុករៀបចំឲ្យគាត់ចេញទៅតាមផ្លូវសម្ងាត់បានដោយជោគជ័យ។
ងាកមកមើលខាងហានវ៉ុលឯណេះវិញគេកំពុងតែដឹកនាំកងកម្លាំងដើម្បីចុះឆែកឆេររថយន្តដែលដឹកទំនិញចេញ។

"ឡានគោលដៅបានមកដល់ហើយលោកវីរសេនីយ៍"កូនចៅបានរាយការណ៍ពីកន្លែងត្រួតពិនិត្យ។ហានវ៉ុលបានមើលតាមរយះកាមេរ៉ាដែលលាក់បង្កប់តាមផ្លូវបានឃើញឡានកុងតាន័រជាច្រើនបន្តកន្ទុយគ្នា គេក្តាប់ដៃក្តៅចិត្តណាស់។

"ឆាប់បញ្ឈប់ពួកគេហើយឆែកឆេរភ្លាមទៅ"ហានវ៉ុលអាយគោមពីម្ខាងទៀតឲ្យកូនចៅបញ្ឈប់ឡានទាំងនោះ។

"ទទួលបញ្ជារលោកវីរះសេនីយ៍"ពួកគេចាប់ផ្តើមកាក់ឡានដើម្បីឆែកឆេរ។ហានវ៉ុលក៏បានមើលសកម្មភាពទាំងនេះទាំងយកចិត្តទុកដាក់ ឃើញថាពួកគេមិនសហការជាមួយប៉ូលិសទេ។

"ពួកគេមិនសហការទេលោកវីរះសេនីយ៍"

"ដាច់ខាតត្រូវតែឆែកឆេរឲ្យបាន"ហានវ៉ុលនិយាយបណ្តើរទាញអាវក្រៅមកពាក់បណ្តើរមុននឹងទាញសោឡានជិះចាកចេញទៅដោយមានឡានកងកម្លាំងជាច្រើនជិះតាមពីក្រោយ។ គេបានត្រៀមគ្រប់យ៉ាងក្នុងសង្គ្រាមយប់នេះរួចរាល់ ហើយ ដាច់ខាតគេត្រូវតែបញ្ឈប់ជុងហ្គុកឲ្យបាន។

    កំពុងតែធ្វើដំណើរតាមផ្លូវទូរស័ព្ទរបស់គេក៏បានរោទិ៍ឡើង។ហានវ៉ុលក៏យកមកមើលឃើញថាជាលេខប៉ារបស់គេទាក់ទងមកគេដាក់ទូរស័ព្ទចុះរួចចុចទទួលកាសនៅនឹងត្រចៀកទាំងដៃកាន់ចង្កូតឡានជើងជាន់ហ្គែរយ៉ាងលឿន។

"ហានវ៉ុលហា៎~"លោកស៊ូហូ

"ខ្ញុំដឹងប៉ាចង់និយាយអីហើយ"ហានវ៉ុលគេដឹងលោកប៉ាគេចង់និយាយអីហើយ។គាត់ច្បាស់ជាចង់ឲ្យគេបើកផ្លូវឲ្យជុងហ្គុកយកអាភៀនចេញទៀតហើយ។

"លើកលែងឲ្យប្អូនទៅ"បើកូនដឹងទៅហើយគាត់ក៏និយាយឡើង។គាត់ស្រលាញ់ក្មួយទើបគាត់ជួយការពារគាត់ជួយលាក់បាំងការងារខុសច្បាប់របស់គេរហូតមកព្រោះតែមិនចង់ឲ្យក្មួយត្រូវច្បាប់ដាក់ទោស។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now