ភាគទី៤០: បងប្រុសអើយ~ជួយអូនផង😭

Mulai dari awal
                                        

"(អូនស្មានបងមិនចង់ទទួលទូរស័ព្ទអូនដូចលើកមុន)"ថេហ្យុងសើចកក្អឹកញ៉ោះញ៉ងពាក្យសម្តីជាមួយស្វាមី។ ស្មានបងខ្មើតលេងរឹកដូចកាលមុន។

"អូននៅចង់ក្អួតទៀតទេ?បើនៅ!បងទៅទទួលទៅមន្ទី រពេទ្យ"ជុងហ្គុក ដឹងប្រពន្ធញ៉ោះ គេបានតែសើចដើមក រួចសួរនាំពីអាការះប្រពន្ធក្អួតព្រឹកមិញ។

"(អត់ទេបង អូនបានធូហើយ តែបងហា~)"ថេហ្យុង

"ចង់បានអីឬ?បងទិញផ្ញើរ"ជុងហ្គុកគ្រាន់តែឮពាក្យបងហា~នឹងគេដឹងបាត់ទៅហើយថាប្រពន្ធចង់បានអីម្យ៉ាង

"(អូនចង់ញ៉ាំសូកូឡាចង់ញ៉ាំខេកចង់ញ៉ាំស្ត្រប៊ឺរីចង់ញ៉ាំ tteokbokkiចង់ញ៉ាំភ្លៅមាន់បំពងចង់ញ៉ាំKimbap)"ថេហ្យុងរៀបរាប់អ្វីដែលគេឃ្លានប្រាប់អ្នកជាស្វាមីទាំងអស់។ជុងហ្គុកសើចពេលឮអ្វីដែលប្រពន្ធចង់ញ៉ាំច្រើនយ៉ាងនេះឬ?ចំមែនហើយ!

"ចាំបងទិញផ្ញើរ"មិនប្រកែកតែយល់ព្រម

"(ឆាប់មកផ្ទះណាបង)"ថេហ្យុង

"បាទបងដឹងហើយ"ជុងហ្គុក

"(អូនស្រលាញ់បងប្តីសម្លាញ់)"មុននឹងដាក់ទូរស័ព្ទចុះរាងតូចគេមិនភ្លេចឡើយពាក្យដែលគេតែងតែនិយាយគេស្រលាញ់បង ស្រលាញ់ខ្លាំងណាស់។

"ដូចគ្នា"ជុងហ្គុកឆ្លើយតែពីរម៉ាត់អ្នកខាងនោះស្ងាត់មុននឹងចុចបិទ។ជុងហ្គុកក៏ដកទូរស័ព្ទពីត្រចៀកយកមកមើលបន្តិចមុននឹងផ្កាប់លើកតុ។

ពេលរសៀល...

ក្រោយពីដាក់ទូរស័ព្ទចុះហើយថេហ្យុងមុខស្រពោន ព្រោះអន់ចិត្តដែលបងមិននិយាយពាក្យបងស្រលាញ់អូនមកកាន់គេវិញគេធ្វើការទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន។ពោះគេក៏ធ្វើទុក្ខរមួលចង់ក្អួតរត់ចូលបន្ទប់ទឹកជាច្រើនសារចំណែកជំងឺក៏រើឡើង។គេសម្រេចចិត្តថាបិទហាងមុនម៉ោងទៅសម្រាកនៅផ្ទះ។គេក៏បានតេប្រាប់បងរួចហើយ។

ភូមិគ្រឹះរ៉ូស្វេស៍តុន....

អាងទឹកខាងក្រោយភូមិគ្រឹះ ជាកន្លែងដែលត្រជាក់នៅ ជិតនឹងមានដើមឈើធំដែលថេហ្យុងនឹងជុងហ្គុកបានដាំកាលពួកគេនៅក្មេងៗ ហើយក៏ជាដើមឈើដែលថេហ្យុងធ្លាប់មកយំសោករៀបរាប់ទឹកភ្នែកទឹកសំបោរដែរ។ ដូចគ្នានឹងពេលនេះដែរគេមកអង្គុយមើលទៅវាម្តងទៀតតែមិនទៅជិត។គេនៅអង្គុយដាក់ជើងក្នុងទឹកអាងយោលជើងក្នុងទឹកទៅមកៗទាំងមាត់ទំពារចំណីមិនឈប់។ក្បែរខ្លួនមានកន្ត្រក់អាហារមួយកន្ត្រក់ធំដែលអ៊ំមេការរៀបចំជូន។

រឿង ផ្គាប់បេះដូងបងTempat cerita menjadi hidup. Temukan sekarang