"លោកប្រុសកុំបារម្ភ ខ្ញុំធានាត្រៀមរបស់លេងជាមួយវាមួយអស់ដៃ"ស៊ឺវ៉ូញញឹមកំណាច។ ជុងហ្គុកមិនមាត់ឈរសើចចុងមាត់ដូចមនុស្សបែកអាភៀន។
បន្ទប់ការងារ...
ជុងហ្គុកអង្គុយលើកៅអីផ្អែកខ្នងទៅក្រោយលើកគងគ្នាលើតុធ្វើការដៃកាន់កូនបាល់បង្វិលលេងចុះឡើងៗ ទាំងខាំថ្គាមសង្គ្រឺតទៅមកៗលាន់សូរក្រតៗ
"លោកប្រុសថ្នាំមកដល់ហើយ"ស៊ឺវ៉ូចូលជាមួយថ្នាំមួយថាសយកមកដាក់ចំពោះមុខលោកប្រុសរូបសង្ហារដែលអង្គុយបង្វិលកូនបាល់មិនខ្ចីមាត់សូម្បីមួយម៉ាត់។
"..."ជុងហ្គុករក្សាភាពស្ងៀមស្ងាត់ទាញថ្នាំមកដុតជក់បង្ហុយផ្សែងពេញបន្ទប់។ស៊ឺវ៉ូមិនមាត់ឈរមើលលោកប្រុសជក់ថ្នាំទាំងញញើត។
"រសជាតិឆ្ងាយខ្លាំងយ៉ាងណាទៅបានជាលោកប្រុសនឹងមនុស្សគ្រប់គ្នាត្រូវការវា"ស៊ឺវ៉ូនឹកគិតក្នុងចិត្ត រសជាតិថ្នាំញៀនអាភៀននឹងឆ្ងាញ់ខ្លាំងយ៉ាងណាទៅ ហេតុអីម្នាក់ៗត្រូវការវាខ្វះមិនបានបែបនេះ? ស៊ឺវ៉ូនាមជាកូនចៅមេអាភៀនធ្វើការក្នុងរោងចក្រអាភៀនមែនតែគេមិនដែលសាកជក់ទេគេមិនចូលចិត្តសូម្បីតែបារីក៏គេមិនប៉ះពាល់ដែរ។
ទូត!ទូត!កំពុងតែឈរគិតសុខៗស្រាប់តែទូរស័ព្ទដែលនៅលើតុបន្លឺសម្លេងឡើង ស៊ឺវ៉ូក៏អើតមើលឃើញថាជាលេខរបស់អ្នកប្រុសតូចដែលខលមកលោកប្រុស
"លោកប្រុស អ្នកប្រុសតូចខលមក"ស៊ឺវ៉ូប្រាប់ ព្រោះឃើញថាលោកប្រុសកំពុងតែវង្វេងនឹងថ្នាំ។
ជុងហ្គុកដាក់ថ្នាំចុះងាកមកយកទូរស័ព្ទពីដៃស៊ឺវ៉ូមកចុចទទួលយ៉ាងលឿនទាំងនៅសេសឺនៅឡើយរួចគេក៏យកថ្នាំទៅបោះថ្នាំចោលក្នុងធុងសម្រាមមុននឹងមកចុចទទួលនិយាយជាមួយម្ចាស់ចិត្ត។
"(ហេឡូ!!បងក្រលើកទូរស័ព្ទអូនម្លេះ?)"គ្រាន់តែចុចទទួលភ្លាមសម្លេងស្រួយស្រែសក៏ចោទជាសំណួរសួរនាយភ្លាមៗ ធ្វើឲ្យនាយញញឹមឡើងមកទាំងនៅខាំថ្គាម
"បងរវល់បន្តិច សុំទោសណាដែលទទួលយឺត"ជុងហ្គុក បង្ហើរសម្តីផ្អែមស្រទន់លួងលោមទៅកាន់អ្នកម្ខាងទៀតឲ្យឮហើយញាប់ញ័រស្ទើរទន់ឆ្អឹង។
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
ភាគទី៤០: បងប្រុសអើយ~ជួយអូនផង😭
Start from the beginning
