"ហ្ហឹម…"ជុងហ្គុកងក់ក្បាល ថេហ្យុងក៏ងើបខ្លួនថើបថ្ពាល់បងមួយខ្សឺត រួចក៏រត់ត្រដាងដៃទៅលេងកន្លែងដែលគេចង់លេង គេប្រៀបដូចជាក្មេងម្នាក់អីចឹង ត្រូវលេងក៏លេង ត្រូវញ៉ាំក៏ញ៉ាំ ត្រូវនឹកឃើញចង់យំក៏យំ ត្រូវសើចក៏សើច ជុងហ្គុកតាមចិត្តគេមិនទាន់ទេ។ថេហ្យុងលេងបានមួយសន្ទុះ ក៏មានក្មេងៗ២ទៅ៣នាក់ មកលេងជាមួយគេដែរ សម្លេងសើចសប្បាយនឹងស្នាមញញឹមដ៏ស្រស់់ស្អាតរះឡើងលើផ្ទៃមុខភ្លឺរលោងរបស់រាតូច ធ្វើឲ្យជុងហ្គុកដែលអង្គុយមើលពីចម្ងាយក៏ធ្លាយស្នាមញញឹមចេញមក មុននឹងឧទានឡើង…
"ទោះបងមិនចេះផ្អែមល្ហែមមែន តែបងមិនដែលចង់ បាត់បង់អូនម្ដងណាទេថេយ៍ បងនឹងព្យាយាមបន្ត"ជុងហ្គុកឧទានតិចៗទាំងភ្នែកសម្លឹងមើលស្នាមញញឹមរបស់ប្រពន្ធជាទីស្រលាញ់ ទោះគេមិនចេះផ្អែមល្ហែមមែនតែគេព្យាយាមហើយ ដើម្បីស្នាមញញឹមរបស់ប្រពន្ធ គេព្យាយាមមិនលើករឿង ដែលគេធ្លាប់ខឹង មិនចិត្តរឹង មាត់រឹងទៀតទេ តែសម្តីនៅតែរឹងៗដដែលព្រោះជាទម្លាប់តាំងពីដើមមកទៅហើយ។ (រឿងដែលជុងហ្គុកខឹងថេយ៍ខ្ញុំនឹងបកស្រាយនៅភាគបន្ទាប់ទៀត)
"អួយ!!..."កំពុងតែលេងសុខៗស្រាប់តែក្មេងម្នាក់ទាត់បាល់មកត្រូវរាងតូចមួយទំហឹងធ្វើឲ្យគេទប់លំនឹងមិនជាប់ក៏ដួលអុកគូទនឹងស្មៅខ្លាំងគ្រាន់បើ ក្មេងៗដែលបង្ករហេតុគេរត់មករករាងតូច នឹងអោនសុំការអភ័យទោសភ្លាមៗ ព្រោះគេគ្មានចេតនាធ្វើឲ្យរាងតូចដួលទេ។
"ថេយ៍!!!"ជុងហ្គុកស្រែកភ្លាត់សម្លេងពេលប្រពន្ធស្រាប់តែដួលអុកគូទនឹងដីទឹស!!!បែបនេះ គេរត់ទៅលើកប្រពន្ធយ៉ាងលឿន កែវភ្នែកសម្លក់ទៅកាន់កូនក្មេងប៉ុន្មាននាក់នោះយ៉ាងសាហាវ ធ្វើឲ្យក្មេងៗទាំងនោះនាំគ្នាអោនមុខចុះ មិនហ៊ានប្រឈមនឹងបុរសមាឌធំឡើយ។
"បង…"ថេហ្យុងរលីងរលោងហៅបងតិចៗពេលបងបីគេឡើង
"លេងស្អីល្ងីល្ងឺបែបនេះ ឃើញដួលប្រពន្ធយើងទេ?"ជុងហ្គុកស្រែកសម្លុតក្មេងៗទាំងនោះខ្លាំងៗឡើងប៉ោងសរសៃក មុខគេឡើងក្រហម កែវភ្នែកដូចសាតាន ធ្វើឲ្យពួកគេភ័យញ័រខ្លួន។ សូម្បីតែក្មេងលើដៃនាយក៏ភ័យញ័រខ្លួនដូចកូនសត្វដែរ។
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
ភាគទី៣៦: អ៊ួកៗ...ខឹះៗអ៊ួកៗ..
Start from the beginning
