"មិនចាំបាច់!យើងមិនចេះសន្យាទេ តែយើងនិងធ្វើឲ្យមើល"ជុងហ្គុក
"បងនិយាយមែនណា៎!!!"ថេហ្យុងជូតទឹកភ្នែកនឹងជើងខោបងស្អាតហើយក៏ងើយមុខសួរបងបញ្ជាក់។
"ទៅវិញបានហើយឬនៅលោកប្រុសតូច?យើងឈរមូសខាំចង់ងាប់ហើយ"ជុងហ្គុក គេឈរមូសខាំក៏ខាំ ធុញក៏ធុញ ខ្នាញ់ប្អូនក៏ខ្នាញ់ តឹងទ្រូងក៏តឹង មួយរយអារម្មណ៍តែឯងក្នុងពេលនេះ។
"បងហា៎..."រាងតូចពេបមាត់ហៅបងស្រាលៗធ្វើភ្នែកប្លីងៗដាក់បងយកចិត្តបង។
"ស្អីទៀតហើយ?"ជុងហ្គុកសួរប្អូនទាំងងើយកឡើងទៅលើព្រួសខ្យល់ចេញមួយដង្ហើម ព្រោះធុញប្អូនពេក រករឿងឡើងគេក្រពុលមុខ ដូចជ្រូកពុលកន្ទួក។
"មានសូកូឡាអត់?"គេហៅបងព្រោះចង់ដឹងថាបងមានស្ករសូកូឡាឬអត់?
"គ្មានទេ"ជុងហ្គុក
"អ្ហរ៎...អូនស្មានបងមាន"ឮបងថាមិនមានគេក៏ទម្លាក់ទឹកមុខចុះព្រលែងដៃពីជើងខោបង រំកិលគូទទៅឆ្ងាយពីជើងបង
"នៅក្នុងហោប៉ាវអាវក្រៅក្នុងបន្ទប់"ជុងហ្គុកដឹងថាប្អូនអន់ចិត្តទើបឈប់ញ៉ោះ។
"បងមានសោះហ្ហីកុហកអូនមិញ"ឮបងថាមានក្មេងដែលងក់ងរមុននេះញញឹមស្ញេញសើចអស់ពីចិត្តដាក់បង។
"មិនចង់ឲ្យ!ព្រោះក្មេងខ្លះបានញ៉ាំហើយ មិនដេក មិនពួន"គេមិនចង់ឲ្យព្រោះរាងតូចញ៉ាំអត់គេងទេ ញ៉ាំដល់ក្តៅខ្លួនក៏ មាន គេបារម្ភទើបមិនចង់ឲ្យញ៉ាំច្រើន ទើបកុហក តែកុហកមិនដែលបានសម្រេចព្រោះប្អូនលេងទឹកមុខកម្សត់លួងចិត្តគេ
"ហ្ហិហ្ហិអូនចូលចិត្ត"រាងតូចសើចស្ញេញលឹបភ្នែកដាក់បង។
"ចឹងប្រញាប់ទៅ មុនយើងប្តូរចិត្តលែងឲ្យ"ជុងហ្គុកគម្រាមក្មេងខ្លះក៏ងើបឈរយ៉ាងលឿន។បោសគូទខោខ្លួនចេញ ដោយមានជុងហ្គុកចាប់បង្វិលឲ្យរាងតូចបែរខ្លួនទយគូទមកគេ គេក៏បោសកម្ទេចស្មៅពីគូទខោប្អូន។
"បាទ!បងអៀវអូន"រាងតូចបានបងមិនសូវគំហកមួយថ្ងៃសុំបងគ្រប់សព្វ។ជុងគុកមិនមាត់តែបែរខ្នងបន្ទន់ជង្គង់ឲ្យប្អូនហក់ឡើងជិះខ្នងរបស់ខ្លួន។
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
ភាគទី១៧: អូនអត់ចង់ឲ្យប្តីអូនមានប្រពន្ធចុងទេ
Start from the beginning
