ភាគទី១០: ថើបទៀតទេ?

Start from the beginning
                                        

"អូនខ្លាចរំខានការងារបង អំពុលទុក្ខដល់បង ត្រូវឲ្យមកចូលរួមហាងតូចតាចបែបនេះ"ថេហ្យុងអោនមុខចុះរៀបរាប់ប្រាប់បង មិនមែនគេមិនចង់អញ្ជើញបងទេ តែមកពីគេគិតថាបងនឹងមិនមក ព្រោះគ្រាន់តែជាហាងតូចមួយរបស់ក្មេងដែលបងស្អប់ ខា្លចបងមកបងនឹងមើលងាយ បងជាន់ពន្លិច ទើបស្ងាត់មិនប្រាប់បងសោះ។

"បើឯងប្រាប់យើងនឹងមក តែឯងមើលមិនឃើញក្បា លយើង"បើប្អូនប្រាប់តែមួយម៉ាត់ការងារសំខាន់ប៉ុនមហាមេឃ ក៏គេចោលមកអបអរប្អូនដែរ តែនេះប្អូនធ្វើស្អីរំលងក្បាលគេ មើលមិនឃើញគេជាបង ជាប្តី។

"មិនមែនចឹងទេបង"រាងតូចប្រញាប់ប្រកែកភ្លាមៗខ្លាចបងយល់ច្រឡំថាគេមិនទុកបងក្នុងចិត្ត។

"ឯងមិនទុកយើងជាប្តី ឯងគិតចង់ធ្វើស្អីក៏ធ្វើ ក្នុងភ្នែកឯងមិនដែលមានយើង"ជុងគុក  និយាយទាំងទឹកមុខកំណាច ហាក់ខឹងណាស់ គេងាកមុខចេញមិនប្រឈមនឹងរាងតូចទេ ព្រោះពេលមើលមុខរាងតូចពេលណាខឹងខ្លាំង។

"បងប្រុសហា៎...."គេចាប់ក្រសោបមុខបង ឲ្យមើលមុខគេ គេហៅបងថ្នមៗ

"យើងអន់មិនស្មើរឯង"ជុងគុក

"បង..."ថេហ្យុងចង់យំពេលបងធ្វើចរឹកបែបនេះ គេមើលចិត្តបងមិនដាច់សោះថាបងកំពុងខឹង ឬបងកំពុងតែងក់ងរ

"ចង់ធ្វើស្អីក៏ធ្វើទៅ"ជុងគុក

"បងហា៎~អូនក៏ចង់អញ្ជើញបងដែរ តែបងរវល់"ថេហ្យុង ថ្ងៃនោះម៉ាក់ក្មេកបានខលទៅបងដែរ តែបងមានវះកាត់ទើបមិនរំខានសមាធិបង គេចង់ឲ្យបងសង្គ្រោះជីវិតមនុស្ស។

"យើងរវល់២៤ម៉ោង!!!?"ជុងគុកលើកចិញ្ចើមសួរបក

"អត់ទេ"គេក្រវីក្បាលបងមិនមែនរវល់២៤ម៉ោងទេ តែ មកពីគេមិនហ៊ាន។

"ចឹងហេតុអីមិនហៅ?"ជុងគុកសួរបកទៀត

"ខ្លាចចិត្ត"គេខ្លាចចិត្តបង គេដឹងថាបងមិនចូលចិត្តគេ ចឹងអ្វីដែលគេធ្វើបងក៏មិនចូលចិត្តដូចគ្នា។

"ពាក្យដោះសារ"ជុងគុក

"ទៅអូនសុំទោស...លើកក្រោយអូននឹងហៅប្តី"ថេហ្យុងចាប់ទាញថ្ពាល់បងលេងគេសន្យាលើកក្រោយលែងរំលងក្បាលបងហើយ គេនឹកឃើញបងមុនគេ។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now