"ដូចជាហួសហេតុពេកហើយ"ទ្រាំលែងបានអ៊ំមេការក៏គំហកដាក់នាងល្អ
"ចេញទៅ"នាងដេញទាំងចាប់កដៃរាងតូចអូសទីងណាត់ទីងណែងគ្មានក្បាលគ្មានកន្ទុយយ៉ាងខ្លាំងធ្វើឲ្យកដៃដែលធ្លាប់តែសភ្លឺថ្លាដូចកញ្ចក់ត្រូវប្រែជាពណ៌ក្រហមងាំង
"អួយ!!!"នាងចាប់អូសរាងតូចចេញមកក្រៅរុញគេមួយទំហឹងធ្វើឲ្យគេដួលព្រូសទៅលើឥដ្ឋរលាត់ជង្គង់នឹងបាតដៃ។មនុស្សម្នាដែលឆ្លងកាត់ទីនោះក៏ងាកមើលមកគេគ្រប់គ្នា។អ្នកខ្លះក៏ខ្សឹបគ្នាសើចអ្នកខ្លះក៏អាណិតគេ តែមិនអាចជួយអីបានមានតែដើរហួស។រាងតូចគេចង់យំព្រោះមានអារម្មណ៍ថាខ្មាស់គេណាស់ ឈឺក៏ឈឺ ខ្មាស់ក៏ខ្មាស់។
"អ្នកប្រុសមិនអីទេមែនទេ?"អ៊ំមេកាស្រវាចូលមកជួយលើកអ្នកប្រុសរបស់គាត់។
"ខ្ញុំមិនអីទេអ៊ំ"គេងើបបោសសម្លៀកបំពាក់ខ្លួនឯងទាំងទឹកមុខកល់ចង់យំ។មាត់ថាមិនអីតែក្នុងចិត្តចង់តែស្រែកយំ។
"ចេញទៅ"នាងនៅតែបន្តដេញ
"នាងហួសហេតុពេកហើយ នាងលក់មិនលក់ ក៏និ យាយឲ្យស្រួលទៅថី"អ៊ំមេការងាកមកស្តីថាឲ្យនាងវិញ
"ខ្ញុំមិននិយាយស្រួលជាមួយមនុស្សក្រីក្រទេ"បុគ្គលិកស្រី
"មានរបស់ថ្លៃលក់តែអ្នកលក់ចរឹកថោកគេចូលបានតែម្តងៗទេនាង"អ៊ំមេការគាត់ថាមិនខុសទេ បើយើងមានរបស់ថ្លៃលក់ហើយតែយើងមិនឲ្យតម្លៃទៅលើភ្ញៀវដែលចូលមកជាវរបស់ហាងយើង ស្មើរនឹងយើងជាមនុស្សដែលគ្មានក្រមសីសធម៌។ហើយហេតុអីត្រូវចាំបាច់វាយតម្លៃទៅលើការស្លៀកពាក់របស់គេដែរ?គេស្លៀកពាក់បែបណាវាជារសនិយមរបស់គេ យើងគ្មានសិទ្ធិទៅវាយតម្លៃគេតាមរយះការស្លៀកពាក់ទេ ។មនុស្សម្នាក់ៗទោះមានឬក្រក៏ពួកគាត់មានតម្លៃរបស់ពួកគាត់ដែរ។សូមមេត្តាកុំមើលតែសំបកខាងក្រៅហើយមើលងាយអ្នកដទៃ វាមិនមែនជារឿងត្រឹមត្រូវទេ។
"យាយកញ្ចាស់"បុគ្គលិកស្រីសម្លក់អ៊ំដែលមានវ័យចំណាស់ជាងទាំងពោលពាក្យអសុរោះដាក់មនុស្សដែលមានវ័យស្មើរម្តាយនាង។
"គ្រាន់ជាងនាងឯងក្មេងតែចរឹកដូចពួកបាតសង្គម"អ៊ំមេការ
"បានហើយអ៊ំ"រាងតូចឃាត់ព្រោះគេមើលមកច្រើនណាស់ ណាមួយគេក៏មិនចង់មានរឿងកាន់តែវែងឆ្ងាយដែរ។
YOU ARE READING
រឿង ផ្គាប់បេះដូងបង
Action*ចន ជុងគុករ៉ូស្វេស៍តុនគាត់និយាថាស្អប់គីម ថេហ្យុងខាសៀរស៍កប់ឆ្អឹង... "បងប្រុសស្អប់អូនណាស់តើមែនទេ?"ថេយ៉ុង "មែន...បងស្អប់អូនណាស់"ជុងគុក ចន ជុងហ្គុករ៉ូស្វេស៍តុន x គីម ថេហ្យុងខាសៀរស៍💜💚
ភាគទី៧: មកឈរត្រង់នេះ
Start from the beginning
