ភាគទី១: តើខ្ញុំនិយាយខុសត្រង់ណា៎?

Start from the beginning
                                        

"មកពីមន្ទីរពេទ្យ"ទីបំផុតគេក៏សុខចិត្តតបសម្តីគាត់ហើយតែស្តាប់ទៅហាក់ដូចជាគម្រោះគម្រើយសោះកក្រោះស្តាប់មិនចូលត្រចៀកសោះ

"មកពីមន្ទីរពេទ្យ!!!!?ឯងគិតថាម៉ាក់ក្មេងបៀមដៃឯងនិយាយអីក៏ម៉ាក់ជឿ!!!?"គាត់អស់សំណើចនិងចម្លើយកូនប្រុសដែលប្រាប់គាត់ថាគេមកពីមន្ទីរពេទ្យទាំងដែលសភាពខ្លួនគេពេលនេះប្រលាក់សុទ្ធតែឈាមនិងទឹកភ្លៀងបូកផ្សំចូលគ្នាសាយភាយក្លិនឆ្អាបអសោចពេញទីគាត់នៅជិតស្ទើរមិនបានតែគាត់ជំនះនិយាយជាមួយគេឲ្យបាន។

"ខ្ញុំមិនបានឲ្យម៉ាក់ជឿ"គេមិនបានឲ្យគាត់ជឿគេទេ

"ឯងមកពីណាម៉ាក់មិនសួរនាំទៀតទេ តែរឿងដែល ម៉ាក់និយាយថ្ងៃមុនផ្តល់ចម្លើយឲ្យម៉ាក់មក"គាត់ដឹងថាគេកុហកគាត់ គាត់ក៏មិនសួរនាំបន្តព្រោះដឹងថាគេនឹងមិនប្រាប់គាត់ឡើយ មាត់គេរឹងណាស់ តែគាត់ចង់ដឹងចម្លើយដែលគាត់ធ្លាប់និយាយជាមួយគេ។តើជារឿងអ្វីទៅ?

"….."គេមិនមាត់តែងាកមកសម្លឹងមុខរបស់អ្នកមានគុណដោយទឹកមុខសែនធុញនិងខឹងសម្បារ ដៃក្តាប់យ៉ាងណែនបែកសរសៃរ បើឲ្យខ្ញុំទាយខ្ញុំច្បាស់ណាស់ថាគាត់កំពុងតែខឹង។នេះបើកុំតែជាអ្នកមានគុណរបស់គេទេ បើជាអ្នកផ្សេង សមម្លេះពេលនេះដេកក្នុងថ្លក់ឈាមបាត់ទៅហើយ។

"រៀបការជាមួយប្អូនទៅ"ឃើញកូនប្រុសមិនតបនឹងគាត់បែបនេះគាត់ក៏និយាយឡើងហាក់កំពុងតែបង្គាប់បញ្ជារគេឲ្យរៀបការនិងនរណាម្នាក់។ឬនេះជារឿងដែលគេឈឺក្បាលមិនចង់មកភូមិគ្រឹះ?

"…."ឮសម្តីម្តាយហើយគេឃ្នើសចិត្តយ៉ាងខ្លាំងសម្តែងទឹកមុខចេញមកហាក់ដូចជាមិនពេញចិត្តទាល់តែសោះ។

"ចាត់ទុកថាជួយប្អូនផងទៅកូន"អស់ពីសម្តីធ្ងន់គាត់ក៏ប្រើសម្តីស្រទន់វិញម្តងដោយសង្ឃឹមថាគេនិងទន់ចិត្ត។ព្រោះរឿងនេះគាត់និយាយជាមួយគេច្រើនលើកច្រើនសារមកហើយ។ក៏សង្ឃឹមថាលើកនេះគេអាចយលព្រមនិងបំណងរបស់គាត់។

"បើវាគ្មានសមត្ថភាពជួយខ្លួនឯងក៏ឲ្យវាស្លាប់ទៅ"បុរសសង្ហារញោចចុងមាត់ឈរបែរខ្នងជ្រែងហោប៉ាវនិយាយឡើងដោយសម្តីគ្មានធម៌មេត្តាផ្តាច់ការដាច់ផឹង។

រឿង ផ្គាប់បេះដូងបងWhere stories live. Discover now