โ™กแž”แŸ†แžŽแŸ‚แž€แž—แŸ’แž‡แžถแž”แŸ‹แž…แžทแžแŸ’แžแžŸแŸ’แž“แŸแž แŸโ™ก

By injaehaa

97.7K 7.4K 362

Jungkook top Taehyung bottom More

แž—แžถแž‚1
แž—แžถแž‚2
แž—แžถแž‚3
แž—แžถแž‚4
แž—แžถแž‚5
แž—แžถแž‚6
แž—แžถแž‚7
แž—แžถแž‚8
แž—แžถแž‚9
แž—แžถแž‚10
แž—แžถแž‚11๐Ÿ”ž
แž—แžถแž‚12๐Ÿ”ž
แž—แžถแž‚13
แž—แžถแž‚14
แž—แžถแž‚15
แž—แžถแž‚16
แž—แžถแž‚17
แž—แžถแž‚18
แž—แžถแž‚19
แž—แžถแž‚20
แž—แžถแž‚21
แž—แžถแž‚22
แž—แžถแž‚23
แž—แžถแž‚24
แž—แžถแž‚25
แž—แžถแž‚26
แž—แžถแž‚27
แž—แžถแž‚28
แž—แžถแž‚29
แž—แžถแž‚30
แž—แžถแž‚31
แž—แžถแž‚32
แž—แžถแž‚33
แž—แžถแž‚34
แž—แžถแž‚35
แž—แžถแž‚36
แž—แžถแž‚37
แž—แžถแž‚38
แž—แžถแž‚39-40
แž—แžถแž‚41
แž—แžถแž‚42
แž—แžถแž‚43
แž—แžถแž‚44
แž—แžถแž‚45
แž—แžถแž‚46_47
แž—แžถแž‚48
แž—แžถแž‚49
แž—แžถแž‚50
แž—แžถแž‚51
แž—แžถแž‚52
แž—แžถแž‚53
แž—แžถแž‚54
แž—แžถแž‚56_57
แž—แžถแž‚58
แž—แžถแž‚59
แž—แžถแž‚60
แž—แžถแž‚61_62
แž—แžถแž‚63
แž—แžถแž‚64
แž—แžถแž‚65
แž—แžถแž‚66
แž—แžถแž‚67-68
แž—แžถแž‚69
แž—แžถแž‚70๐Ÿ”ž
แž—แžถแž‚71
แž—แžถแž‚72
แž—แžถแž‚แž”แž‰แŸ’แž…แž”แŸ‹
แžœแž‚แŸ’แž‚2-แž—แžถแž‚1
แžœแž‚แŸ’แž‚2-แž—แžถแž‚2
แžœแž‚แŸ’แž‚2-แž—แžถแž‚3
แžœแž‚แŸ’แž‚2-แž—แžถแž‚4
แžœแž‚แŸ’แž‚2-แž—แžถแž‚5
แžœแž‚แŸ’แž‚2-แž—แžถแž‚6
แžœแž‚แŸ’แž‚2-แž—แžถแž‚7
~แž—แžถแž‚แž”แž‰แŸ’แž…แž”แŸ‹~

แž—แžถแž‚55

1.1K 107 3
By injaehaa

          "បងអ៊ីថាន់" ថេហ្យុងបន្លឺហៅ ថែមទាំងញញឹមដាក់ សាងភាពក្ដៅក្រហាយដល់អ្នកខ្លះរិតតែខ្លាំង។

          "ថេហ៍ថ្ងៃនេះបង--" អ៊ីថាន់បម្រុងដើរចូលមកក្បែរព្រមទាំងមានរឿងតិចតួចចង់និយាយជាមួយថេហ៍ ប៉ុន្តែមិនទាន់ស្រដីចប់សម្ដីផង ស្រាប់តែបានឮសម្លេងត្អូញរបស់មនុស្សប្រុសមាំទាំម្នាក់ ញ៉ាំងឲ្យគ្រប់គ្នាភ្ញាក់ទាំងអស់អត់តែអាតុងមួយ។

          "អូយ!ចុកចង្កេះណាស់ ថេហ៍យប់មិញឯងលេងយើងខ្លាំងពេក យើងទៅផ្ទះលែងកើតហើយ" គេមិនត្រឹមត្អូញត្អែ នៅធ្វើកាយវិការរំអួយ រត់មករកថេហ៍ប្រៀបដូចជាកូនយំដាក់ម៉ែចឹង។

           "ចៅហ្វាយខ្ញុំក្រឡកខួរទេដឹង" ហ្វាំងដែលឈរគាំង បានត្រឹមលួចបន្លឺក្នុងចិត្ត ត្បិតអីមិនហ៊ាននិយាយព្រោះខ្លាចធាតុពិតរបស់ចៅហ្វាយខ្លួននឹងបង្ហាញមក ធាតុពិតជាចចកប្រឹងប្រែក្រឡាជាកូនទន្សាយ។

           "ម៉ាម៉ាធើអីអាប់ប៉ា ម៉េចប៉ានអាប់ប៉ាចុកតាកេះតឹង" ក្មេងតូចទើបតែដឹងថាខ្លួនឯងចូលចិត្តហៅប៉ាឡើងទម្លាប់ មុននឹងភ្លេច ច្រលំហៅអ៊ំ ទាំងដែលការពិតហៅប៉ាគេពេញចិត្តជាង ព្រោះមើលទៅស្និទគ្នា។

          ពេលឮតុងតុងហៅជុងហ្គុកដូច្នេះ អ្នកដែលប្រតិកម្មខ្លាំង គឺជាអ៊ីថាន់ នាយមិនទាន់យល់ពីពួកគេទេ សុខៗហៅសព្វនាមគ្នាបែបហ្នឹង ឬមួយក្មេងដឹងថាម្នាក់ណាជាប៉ាបង្កើតហើយ?

        "មិនបានធ្វើអីទេ" ថេហ៍ខ្មាស់ឡើងក្រហមមុខ មិនដឹងគួររៀបរឹកពាបែបណា នេះមានភ្ញៀវមកផ្ទះ ហើយឲ្យគេមកឮពាក្យអស់ទាំងហ្នឹងទៀត អ្ហើយឈឺក្បាល។

        "កុហកកូនទៀតហើយ? ហេតុអីចូលចិត្តតែកុហកក្មេងអញ្ចឹង ដឹងទេ ក្មេងនឹងរៀនតាម ធ្វើជាម៉ាក់គេគួរណាតែមានភាពស្មោះត្រង់" ជុងហ្គុកធ្វើជានិយាយជាមួយថេហ៍ឲ្យគេជាប់រវល់នឹងខ្លួន ព្រោះមិនចង់ឲ្យខ្វល់នឹងភ្ញៀវម្នាក់នោះ មើលឃើញថាមិនទំនងសោះ ព្រឹកព្រលឹមមានភ្ញៀវប្រុសមកដល់ផ្ទះ ចង់តែហែកអាប្រុសអត់ល្បៀបនឹងតើ។

          "ម៉ាម៉ាហុកអូនតាហូត លូវបើម៉ាម៉ាអត់ប៉ាប់ទេ អាប់ប៉ាប៉ាប់អូនម៉ោ អូនចាំឆាដាប់" កូនតូចនោះក៏ដូចឪទៀត អត់ខ្វល់ពីវត្តមានអ៊ីថាន់ទេ គិតតែពីឆ្ងល់ ហើយបើឆ្ងល់អត់បានដឹង នៅមិនសុខ។

           "រឿងនឹងកូនក្មេងមិនចាំបាច់ដឹងច្បាស់ទេ ដឹងត្រឹមថាប៉ាចុកចង្កេះព្រោះម៉ាម៉ាជាអ្នកបង្កទៅបានហើយ" គេឆ្លើយនឹងកូន តែបែមុខទៅរកអ៊ីថាន់ ជាមនុស្សចាស់ដូចគ្នា គួរតែយល់ហើយគំនិតមិនរាក់ដូចក្មេងទេ។

            "បងអ៊ីថាន់មានអ្វីមែ-" ថេហ៍ហត់នឿយនឹងអ្នកនៅក្បែរខ្លួនខ្លាំង គេដកដង្ហើមធំបន្តិច មុននឹងគេចខ្លួនចេញរៀងឆ្ងាយ បំណងថានឹងក្រោកឡើងមកនិយាយជាមួយនឹងអ៊ីថាន់ តែមិនអាចក្រោកបាន ព្រោះតែមានអ្នកចាប់ជាប់។

            "បងហ្គុក កុំផ្ដេសផ្ដាស់បានទេ នេះមិនមែននៅតែពីរនាក់ គួរយល់ពីស្ថានភាពផង" ទ្រាំមិនបាន គេមានអារម្មណ៍ស្ទះណាស់បើសិនមិនបានថាឲ្យអ្នកខ្លះ ថេហ៍ងាកមកសម្លក់អ្នកចាប់ ថែមទាំងប្រាប់ដោយសម្លេងតិចៗ ប៉ុន្តែអ្នកម្ខាងទៀតមិនបាននិយាយស្ដីតិចដូចគេទេ គឺបើកបំពង់កតែម្ដង។

          "បើផ្ដេសផ្ដាស់នៅកន្លែងនេះមិនបាន អញ្ចឹងទៅផ្ដេសផ្ដាស់នៅកន្លែងស្ងាត់តែពីរនាក់ទៅ" នាយញញឹមខិលដាក់ថេហ៍ ទោះគេសម្លក់សឹងតែធ្លាក់ភ្នែកទៀតក៏នាយមិនខ្វល់ សំខាន់ចង់ឲ្យអ្នកនៅក្បែរ ឮហើយគួរយល់។

           "ចរិតបែបនេះបើអ្នកណាបានធ្វើប្ដីដឹងតែយ៉ាប់" នាយម៉ាប់ លួចថាឲ្យចៅហ្វាយក្នុងចិត្ត មើលបណ្ដើរលួចជ្រេញបណ្ដើរ។

           "ខ្ញុំមិនដឹងថា លោកនឹងថេហ៍មានអ្វីជាមួយនឹងគ្នាទេ តែយ៉ាងណា ទុកជាសុជីវធម៌ សូមលោកផ្ដល់ពេលឲ្យខ្ញុំបន្តិចបានទេ ខ្ញុំមានការនិយាយជាមួយនឹងថេហ៍" អ៊ីថាន់ទ្រាំឈរមើលភាពស្និទស្នាលមួយនោះទៀតលែងបាន ថ្នាក់ជើងទាំងគូរបស់នាយឡើងញ័រ ទើបអត់មិនបាន រហ័សបន្លឺឡើងបង្អាក់ដោយសម្ដីសម្ដៅធម្មតា តែអ្នកដែលស្ដាប់ ដឹងថានាយមិនធម្មតាទេ។

           "លោកពិតជាមានសុជីវធម៌ល្អណាស់ មុននឹងនិយាយចេះសុំអនុញ្ញាតជាមុនខ្ញុំសុំសរសើ តែរឿងនោះសំខាន់ខ្លាំងមែនទេ? ទើបធ្វើឲ្យលោកត្រូវមកផ្ទះគេទាំងព្រលឹម ថែមទាំងមិនផ្ដល់ដំណឹងមុនទៀត សំខាន់ពេកបានជាភ្លេចគិតពីពាក្យសុជីវធម៌?" ជុងហ្គុករៀបរឹកឲ្យមកជាធម្មតា តែដៃដែលចាប់ថេហ៍នៅដដែល មុននឹងស៊ីញ៉ូភ្នែកឲ្យសៃ ឲ្យនាងមកយកក្មេងចេញ មិនឲ្យនៅស្ដាប់មនុស្សចាស់។

          "ចំពោះលោកប្រហែលជាប្រកាន់ហើយ តែសម្រាប់ម្ចាស់ផ្ទះ គេនឹងមិនប្រកាន់ជាមួយខ្ញុំទេ ព្រោះខ្ញុំមិនមែនទើបតែមកឡើយ ធ្លាប់មកជាញឹកញាប់មកហើយ" ក្រោយគ្មានវត្តមានតុងតុង អ៊ីថាន់មិនចាំបាច់រៀបរឹកទៀត នាយដាក់បង្គុយទល់មុខជុងហ្គុក អង្គុយមើលពីទឹកមុខរបស់គេ ដែលពេលនេះងាកទៅរកថេហ៍ទាំងចងចិញ្ចើម។

          "មកផ្ទះញឹកញាប់ផងអ្ហេស?" ជុងហ្គុកសួរថេហ៍បញ្ជាក់ សួរទាំងក្នុងចិត្តកំពុងតែចាប់ផ្ដើមឆេះឆួល នេះនៅឆ្ងាយពីនាយ តែមានប្រុសផ្សេងនៅក្បែរញឹកញាប់ រិតតែគិតរិតតែក្ដៅ វាមិនសម។

           "បា-បាទមែន បងអ៊ីថាន់គាត់មកលេងតុងតុង និងទិញដោះគោផ្ញើតុងតុងផងដែរ" ពេលត្រូវគេជំរិត ថេហ៍ពិបាកនឹងប្រាប់ដែរ តែក៏នៅនិយាយពាក្យពិត។

          "ហើយមកថ្ងៃនេះ រកស្អីម្ដង?" មកលេងធម្មតា នាយនៅក្ដៅ ឥលូវឮថាទិញដោះគោឲ្យតុងតុងទៀត ចិត្តជាមនុស្សប្រុសដូចគ្នា នាយដឹងដល់ក្រយ៉ៅ អត់តែថេហ្យុងប្រុសដែរតែខុសពីគេ។

          "ដូចប្រាប់មុននឹង ខ្ញុំមានរឿងចង់និយាយជាមួយនឹងថេហ៍"

          "មិនឆាប់និយាយទៅ"

          "សុំនៅតែពីរនាក់"

          "ស្អីណាស់ណាទៅ ចាំបាច់អីនៅតែពីរនាក់" រឿងអីសំខាន់ដល់ម្លឹង នៅតែពីរនាក់អញ្ចឹង ទោះចង់ញ៉ែគ្នាក៏គ្មានអ្នកណាដឹង។

          "បងហ្គុក ខ្ញុំសុំចិត្តបងណា" យល់ថាជារឿងសំខាន់មែន បានជាថេហ៍ចង់ដេញឲ្យជុងហ្គុកចេញ តែប្រុសម្នាក់នេះរឿងច្រើនណាស់ តើធ្វើយ៉ាងម៉េចទើបឆាប់ស្របតាម។

           "ចង់ឲ្យយើងចេញ?" គេសួរថេហ៍បញ្ជាក់ ចង់ឲ្យនាយចេញទៅមែនទេ សួរហើយរិតតែក្ដៅក្រហាយ ព្រោះថេហ៍ងក់ក្បាល។

           "និយាយអីនិយាយទៅ តែបើនិយាយចប់ឯងដឹងតែនៅពីរនាក់យើងដូចគ្នា" ចំពោះប្រុសផ្សេងនៅតែពីរនាក់បាន អញ្ចឹងនាយក៏មិនឲ្យចាញ់ដែរ។

          ជុងហ្គុកដើរចេញ ទុកឱកាសឲ្យពួកគេបាននិយាយគ្នា តែមិនមែនទៅណាឆ្ងាយទេ ទៅឈរក្បែរឡានខ្លួនឯង មើលឃើញពួកគេបានច្បាស់ដដែលនឹង។

         "ចៅហ្វាយចង់ទៅវិញហើយហ្ហេ-?" ហ្វាំងសួរព្រោះឃើញមករកឡាន តែមិនបានសួរចប់ផង ចម្លើយឆ្លើយយ៉ាងពិរោះបានតបភ្លាមៗ

         "ទៅក្បាលហែង កូនប្រពន្ធយើងនៅទីនេះ ឲ្យយើងទៅណា?"

         "ចៅហ្វាយមិញនិយាយម៉េច? ប្រពន្ធ ខ្ញុំអត់បានយល់សប្តិទេ ចុម!មែនទែនក៏អី ឬត្រចៀកខ្ញុំមានបញ្ហា ចៅហ្វាយថាម្ដងទៀតមើ" នាយម៉ាប់ ទទួលយកមិនបាន វាភ្លាមៗពេក ដូចខ្មោចមកពន្យល់សប្តិចឹង មនុស្សប្រុសមាត់រឹង ចរិតទំនើងដូចជាជុងហ្គុកនេះឬ ដែលហៅថេហ្យុងថាប្រពន្ធ ក្រែងស្អប់កប់ឆ្អឹងមិនចឹង តាមដឹងមក គេស្អប់ដល់ឆ្មបទៀត។

      "ខែនឹងកាត់លុយហែងមែនទែនហើយ"

      "កាត់ដោយសារអី?" ក្ដីរំជើមរំជួលមុននេះត្រូវរលាយខ្ទិចខ្ទាំមួយរំពិច ផ្លាស់ប្ដូរមកវិញនៅភាពហេងហោង ពេលឮចៅហ្វាយកាត់លុយ ម្ងៃៗគំរាមតែកាត់ បើធ្វើដូចសម្ដីមែន អាហ្វាំងប្រហែលគ្មានថ្ងៃស្គាល់រសជាតិចាយលុយនឹងគេទេ។

      "ធ្វើអីដឹងខ្លួនឯងហើយ" ថារួចគេដើរចេញ ទុកឲ្យកូនចៅនៅសេដម្នាក់ឯង សេដព្រោះដាច់ខែខ្លាចអត់លុយចាយ។

              អ៊ីថាន់ពិតជាមានរឿងសំខាន់ប្រាប់ថេហ៍មែន ពេលគេនិយាយរួចរាល់ មានបំណងនឹងទៅវិញ តែមុននឹងទៅឆ្លៀតសួរថេហ៍មួយសំណួរសិន

           "តុងតុងដឹងហើយមែនទេ?" នាយគិតថាសួរតែពិននឹង ថេហ៍អាចនឹងដឹងហើយ មិនដូចអីដែលគិតឡើយ សំណួរគ្មានក្បាលកន្ទុយបែបនេះអ្នកណាទៅដឹងកើត។

          "ដឹងអ្វីទៅ បងចង់សំដៅលើអី?"

          "ក៏ឮតុងតុងហៅលោកចនថាប៉ា"

           "អរ អត់ទេតុងតុងគ្រាន់តែហៅលេងប៉ុណ្ណោះ គេមិនបានដឹងរឿងអ្វីផង" មែន គេយល់បែបនេះ ទើបប្រាប់នាយឲ្យយល់ដូចខ្លួនដែរ។

      "ចុះបើបងឲ្យតុងតុងហៅបងថាប៉ាដែរ?" ថេហ៍គាំងមិនដឹងនិយាយអី តែកុំភ័យដោយសារប្រុសម្នាក់នេះមិនដូចជុងហ្គុក។

          "បងគ្រាន់តែចង់ឲ្យគេលេងនឹងបង ដូចជាលេងនឹងលោកចនបែបនោះ"

          "បាទខ្ញុំយល់តើ ខ្ញុំអត់បានគិតវែងឆ្ងាយទេ បងច្បាស់ជាចង់ឲ្យតុងតុងហៅលេងបែបសប្បាយៗអីបែបហ្នឹង"

    "អត់ទេ បងចង់ឲ្យថេហ៍គិតវែងឆ្ងាយជាងនឹង" ម្ដងនេះ ថេហ៍គាំងមែនទែន មិនដឹងគួរនិយាយរៀបម៉េចទៀតទេ តែក្នុងចិត្តគេ គឺចាត់ទុកអ៊ីថាន់ជាបងប្រុស។

         "មិនអីទេ បងដឹងថាថេហ៍កំពុងតែគិត បងចាំបានណា"

         "បើលោកឃើញក្រដាសDNAរបស់ខ្ញុំ តើលោកនៅចាំបានដដែលមែនទេ?" ស្របនឹងសំណួរ ម្ចាស់សម្លេងបានលេចចេញវត្តមានមក ពាំនាំភាពភ្ញាក់ផ្អើលមកជាមួយផង ធ្វើឲ្យថេហ៍បើកភ្នែកឡើងក្រឡោត អីដែលនាយចោទសួរមុននេះ តើចង់បានន័យយ៉ាងណា?

          "លោកចន មកបង្អាក់គេនិយាយគ្នាបែបនេះ មិនគិតថាគ្មានសុជីវធម៌-"

          "កុំនិយាយពាក្យនឹងទៀត ខ្ញុំទប់ក្អួតមិនជាប់ទេ លោកដែរឃើញមនុស្សមានសុជីវធម៌ឯណា ដែលសម្លឹងឃើញប្រពន្ធកូនអ្នកដទៃទេ?"

          "....."

TO BE CONTINUED......

Continue Reading

You'll Also Like

70.9K 3.9K 60
แ€‘แ€ฏแ€ถแ€ธแ€…แ€ถแ€แ€ญแ€ฏแ€„แ€บแ€ธแ€•แ€ซแ€˜แ€ฒ 18+แ€•แ€ซ แ€€แ€ผแ€ญแ€ฏแ€€แ€บแ€™แ€พแ€œแ€ฌแ€–แ€แ€บแ€€แ€ผแ€•แ€ซแ€›แ€พแ€„แ€บแ‹
565K 48.7K 21
Kookv yaoi fanfiction Language - Myanmar (unicode+zawgyi) Topkook/Vottom Started Date ~ August 11 , 2019 Ended Date ~ October 23 , 2019 Sorry if so...
1.3M 122K 52
"แ€™แ€ฑแ€ฌแ€„แ€บแ€ทแ€€แ€ญแ€ฏ แ€˜แ€šแ€บแ€แ€ฏแ€”แ€บแ€ธแ€€แ€™แ€พแ€œแ€Šแ€บแ€ธแ€™แ€ฏแ€”แ€บแ€ธแ€™แ€›แ€แ€ฒแ€ทแ€žแ€œแ€ญแ€ฏ แ€‘แ€•แ€บแ€•แ€ฎแ€ธแ€œแ€Šแ€บแ€ธแ€™แ€แ€ปแ€…แ€บแ€”แ€ญแ€ฏแ€„แ€บแ€แ€ฑแ€ฌแ€ทแ€˜แ€ฐแ€ธ" Big Drama ... Drama แ€€แ€ผแ€ญแ€ฏแ€€แ€บแ€™แ€พแ€–แ€แ€บแ€•แ€ซ แ‹ แ€˜แ€šแ€บแ€œแ€ญแ€ฏ ending แ€•แ€ฒแ€–แ€ผแ€…แ€บแ€–แ€ผแ€…แ€บแ€œแ€€แ€บแ€แ€ถแ€”แ€ญแ€ฏแ€„แ€บแ€แ€šแ€บแ€†แ€ญแ€ฏแ€™แ€พแ€–...
82.1K 10.9K 40
Seokjinแ€€ แ€„แ€ซแ€ทแ€กแ€ญแ€™แ€บแ€€แ€€แ€ปแ€ฝแ€”แ€บแ€œแ€ฑ... แ€กแ€ญแ€•แ€บแ€…แ€›แ€ฌแ€œแ€ฐแ€€แ€ฏแ€”แ€บแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บ แ€žแ€ฐแ€”แ€ฒแ€ทแ€แ€ฑแ€ฌแ€ทแ€™แ€กแ€ญแ€•แ€บแ€˜แ€ฐแ€ธแŠ แ€€แ€ปแ€ฝแ€”แ€บแ€…แ€ฑแ€ฌแ€บแ€”แ€ถแ€œแ€ญแ€ฏแ€ท...[ABO/kookjin]