ភាគបញ្ចប់

885 49 0
                                    

      ហាងកាហ្វេ<<<

      "លោកនៅតែមិនយល់ពីអីដែលខ្ញុំនិយាយទៀត?" នាងចោលសម្លេងខ្លាំងជាងមុនដាក់មនុស្សប្រុសចំពោះមុខ ដែលល្ងង់មិនយល់ន័យដល់អីដែលខំនិយាយហូរហែនៅមុននេះ។

      "យល់ហើយយ៉ាងម៉េច គិតចង់ឲ្យស្របតាមនាង?" នាយបោះសំណួរវិញទាំងទឹកមុខត្រជាក់ស្រេបមិនពាក់នូវកំហឹងដូចនាង នាយស្ងាត់ស្ងៀមព្រោះកំពុងតែគិតពីសម្ដីដៃគូសន្ទនាហ្នឹងឯង។

       "ចុះលោកមិនចង់បានទេ ក្រែងប្រាប់ថាធ្លាប់ចាប់អារម្មណ៍ថេហ៍មិនចឹង" សុងហេមានមនោគមន៍ខ្ពង់ខ្ពស់ បើនាងចង់បានត្រីគួរខ្ចីសំណាញ់អ្នកដែលមានចិត្តមិនខុសពីនាងដែរ សម្រេចមកកាលពីទូរសព្ទលើកមុនគឺនិយាយជាមួយនឹងប្រុសម្នាក់នេះ ហើយការសម្រេចចិត្តរបស់នាងគឺចង់បន្តជាមួយនឹងជុងហ្គុកទោះដឹងថាគេបានរៀបការមានកូនម្នាក់ទៀតហើយក៏ដោយ ក្ដីស្រលាញ់របស់នាងអាចនឹងអាត្មានិយមតែមិនខ្វល់ទេព្រោះនាងអ្នកមកមុន។

        "មែន ខ្ញុំធ្លាប់ចង់បានថេហ៍ តែពេលនេះគេមានគ្រួសារ គេមានលោកចន-"

        "លោកជឿជាក់ប៉ុន្មានភាគរយទៅថាបងជុងនឹងស្រលាញ់ថេហ៍ ទាំងដែលគាត់ធ្លាប់យកថេហ៍ទៅលក់នៅក្លឹបរបស់លោក អ៊ីថាន់កុំភ្លេចណាថាខ្ញុំដឹងពីលោកគ្រប់យ៉ាង សូម្បីតែលោកត្រូវជាប្អូនប្រុសរបស់លោកកាងស៊ុកអេក៏ខ្ញុំដឹង" រឿងវិលជុំកំពុងសម្រុកចូលមក អ៊ីថាន់ជាមនុស្សម្នាក់ដែលថេហ៍គោរព យល់ថាជាបុរសល្អម្នាក់ តែផ្ទៃខាងក្រោយក៏ត្រូវជាសាច់ឈាមសត្រូវរបស់ជុងហ្គុកថែមទាំងជាម្ចាស់ក្លឹបសម្ងាត់នោះទៀត។

        នៅថ្ងៃដែលជុងហ្គុកយកថេហ៍ទៅលក់នៅក្លឹប ពេលនោះនាយមានបំណងចង់ស៊ើបពីក្លឹបនឹងផង ដោយមានលេសយកថេហ៍ធ្វើជាបង្វែដាន ហើយចាំសហការជាមួយនឹងប៉ូលីស តែត្រូវប្រហេស ខាងម្ចាស់ក្លឹបដឹងឮ គឺកាងស៊ុកអេ បានជាពួកគេ មិនទុកឲ្យបានសុខ ចេះតែបង្ករឿងនៅចំការរហូតមក។

         "ហើយនាងចង់ធ្វើបែបណា?" មនុស្សប្រុសពាក់មុខទេវបុត្រ សួរឡើងភ្ជាប់ជាមួយនឹងកែវភ្នែកពោរពេញដោយបំណងយ៉ាងមហាសាល ទង្វើល្អដែលនាយខំសាង ដើម្បីតែចាប់ក្ដីស្រលាញ់ពីគេ នាយម្ដេចនឹងអាចព្រលែងបានទៅ ដំបូងខំតែគិតថាធ្វើជាជួយជ្រុមជ្រែងគេលេងៗ តែអ្នកណាទៅស្មានដល់ថាពួកគេទៅត្រូវគ្នាមែនទែន រីឯនាយវិញបានត្រឹមច្រណែន។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now