ភាគ50

1K 106 8
                                    

           គ្រាន់តែដឹងថាអ្នកដែលនៅខាងមុខជាអ្នកណា ថេហ្យុងមិននៅធ្វើខ្លួនជាឆ្អឹងទទឹងក របស់គូសង្សាពួកគេ ទើបម្ចាស់កាយតូច សម្រេចដើរចេញទៅ ដោយមិនប៉ះពាល់សាច់អ្នកទាំងពីរអីសូម្បីបន្តិច។

         "សុងហេ" ជុងហ្គុកក៏មិនបានខ្វល់ពីការដើរចេញរបស់ថេហ្យុង នាយរវល់តែចាប់អារម្មណ៍នឹងវត្តមានសង្សាររបស់ខ្លួន មើលទៅទឹកមុខដូចជាsurpriseខ្លាំង។

         "បងច្បាស់ជាឆ្ងល់ហើយមែនទេ ថាហេតុអីបានជាអូនមករកបន្ទប់ធ្វើការរបស់បងឃើញ ចួនជាមុននេះ អូនជួបនឹងហ្វាំង ទើបឆ្លៀតសួរ"

         "អូនមានការអ្វីមែនទេ?"

         "ចា៎គឺមាន ការរបស់អូន គឺក្ដីនឹករលឹកចំពោះបង ពួកយើងចូលទៅខាងក្នុងសិនទៅ ស្រួលនិយាយគ្នា" នាងដើរចូលមកខាងក្នុង ហើយទាញទ្វាបន្ទប់បិទ មុននឹងបិទក៏ឆ្លៀតដៀងភ្នែកទៅមើលថេហ្យុងបន្តិច ដែលគេដើរចេញទៅមិនទាន់ឆ្ងាយពីទីនេះប៉ុន្មាន។

         "រាល់ថ្ងៃនេះ ខ្ញុំធ្វើត្រូវហើយដែលលាក់បង បើកុំតែខ្ញុំចាញ់បោករឿងកិច្ចសន្យាទេ ម្លេះហើយ ខ្ញុំនឹងនាំកូនរត់ចេញទៅណាឆ្ងាយពីបងជាក់ជាមិនខាន" ថេហ្យុងសម្លឹងទៅកាន់ទ្វា ទាំងកែវភ្នែកក្រហម នៅមុននេះ គេខំទប់ណាស់ ចាត់ទុកថាគេរឹងមាំហើយ ដែលអាចទប់ទល់បាននោះ។

            ថេហ៍ប្រែខ្លួនដើរចេញទៅទាំងប្រញាប់ គេប្រញាប់ទៅផ្ទះ ដើម្បីលើកហេតុផលណាសាកសមយកមកប្រាប់កូនទៀត តុងតុងជាក្មេងដែលស្ដាប់បង្គាប់ណាស់ សម្ដីអ្នកម៉ាក់ មួយម៉ាត់ណាក៏ជឿដែរ អញ្ចឹងហើយម្ដងនេះ ថេហ៍នៅតែជឿជាក់ថាកូននឹងជឿខ្លួនដូចតែសព្វមួយដងអញ្ចឹងឯង។

        មកដល់ផ្ទះហើយ ឃើញកូនតូចអង្គុយលេងក្នុងសួនដូចជារាល់ដង ថេហ៍រហ័សទៅអង្គុយក្បែរកូនហើយលើកកូនយកមកឱបជាប់នឹងខ្លួន។

            "ម៉ាម៉ា?" អាល្អិតរៀងភ្ញាក់បន្តិច តែពេលដឹងថាជាអ្នកណា ទឹកមុខភិតភ័យ ប្រែមកជាមានចម្ងល់វិញ គេឆ្ងល់ ម្ដេចថ្ងៃនេះ ថេហ្យុងមកពីធ្វើការលឿនម្លេះ។

           "ម៉េចម៉ាម៉ាម៉ោលឿនម៉េស?"

           "ថ្ងៃនេះការងារមានតែបន្តិចអញ្ចឹងទើបមកលឿន អូហ៎នេះរបស់ផ្ញើ ម៉ាម៉ាអត់ភ្លេចទេ" ថេហ៍ហុចថង់នំឲ្យកូនតូច ដោយសារព្រឹកមិញបានសន្យា ដូច្នេះកុំឲ្យក្មេងគិតថាខ្លួនកុហក បានជាត្រូវទិញផ្ញើ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now