ភាគ65

1.1K 132 4
                                    

          "យំធ្វើអី មិនទាន់បានវៃផង" ថេហ៍ហួសចិត្តនឹងអាល្អិតនេះណាស់ ក្មេងដូចជាគេមិនងាយយំផ្ដេសផ្ដាស់ទេតែមើលឥលូវចុះ គ្រាន់តែមិនបើករបងឲ្យប៉ាវាចូលផ្ទះសោះមកឈរពេបមាត់យំដូចវាយបីបួនដប់ដំបងចឹង។

         "អាប់ប៉ាអូនពុងអាងារអ្ហឹក" មាត់ឆ្លើយនឹងថេហ្យុងតែតុងតុងនៅឈរមើលជុងហ្គុកពីក្នុងមក គេនៅតែខ្សឹកខ្សួលមិនឈប់។

         "ខ្លាចឪវាងាប់ត្រឹមរងា?" ឃើញកូនយំមិនបាត់ នៅយំកាន់តែខ្លាំង ដូចបារម្ភពីគ្នាសំបើមណាស់ នេះអត់ឪនឹងមួយទៅ ពិភពលោកអាតុងស្ងប់ស្ងាត់មែន។

        "មកគេងតាមសម្រួលមក ម៉ាម៉ាមិនចង់ស្រែកដាក់ទៀតទេ" គេនៅតែធ្វើចិត្តដាច់ ទោះកូនយំក៏មិនធ្វើខ្វល់ជាមួយដែរ។

            តុងតុងបែខ្លួនមកមើលម៉ាម៉ាវិញ ដំណើរកាតុញៗរបស់គេដើរមកកាន់គ្រែតេះតះៗទាំងចិត្តមិនចង់ ថេហ៍ឃើញបែបហ្នឹងគ្រាន់តែដកដង្ហើមធំ ហើយបម្រុងនឹងទម្លាក់ខ្លួនទៅលើពូកហើយតែ

          "អាតុង!" មិននឹកស្មានថាកូននេះធ្វើដល់ថ្នាក់នឹងទេ ដំណើរមុននេះបែមកកាន់គ្រែ តែបានបន្តិចបង្វែទៅកាន់ទ្វាវិញហើយបើកទ្វារត់ត្រុយទៅក្រៅបន្ទប់ ថេហ្យុងភ័យនឹងកូនតូចព្រោះគេដើរបានតេះតះទេ លេងមករត់វឹងអញ្ចឹង ខ្លាចតែគ្រោះថ្នាក់។

          "ម៉ាម៉ាកុំតាមអូន តាហ៊ានតាម អូនរត់ទៀត" អាតុងឆ្លាតដែរ រត់មកដល់ជណ្ដើរគេអត់ហ៊ានរត់បន្តទេព្រោះខ្លាចធ្លាក់ សុខចិត្តនៅឈរតោងដែកបង្កាន់ដៃជណ្ដើរ ហើយងាកមកប្រាប់ថេហ៍វិញ។

           "តែរត់កូនឯងដឹងតែធ្លាក់ជណ្ដើរហើយ ដើរនៅមិនចំណាប់ផង មករត់នឹងតិចធ្លាក់បាក់ជើងបាក់ដៃឈឺខ្លួនណាស់ដឹងអត់?" ថេហ្យុងបន្លាចកូនតែក៏ភ័យខ្លួនឯង គេមិនហ៊ានទៅក្បែរកូនទេ បានត្រឹមឈរនៅមាត់ទ្វា បើទៅជិតខ្លាចអាតុងរត់ចុះដូចមាត់មែន អាកូននឹងតែនិយាយម៉ាត់ណាម៉ាត់នឹង ចរិតដូចឪមិនខុស។

           "តឹងតើស៎ តែអូនអត់ឡាចហេ៎ ឆំខាន់អូនប៉ានទៅរកអាប់ប៉ា" ជាមួយនឹងការស្រដីប្រាប់ម៉ាម៉ា ក្មេងតូចលួចចុះជណ្ដើរតិចៗ ថេហ៍ឃើញតែមិនហ៊ានដើរមករកកូន ទុកទាល់តែតុងតុងចុះពីជណ្ដើរបានសម្រេច។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now