ភាគ52

1K 102 11
                                    

     "ខ្ញុំមិនចង់ឲ្យកូនដឹង ថាគេមានប៉ាដូចជាបងទេ ណាមួយខ្ញុំគង់តែរកប៉ាថ្មីឲ្យគេ អញ្ចឹងបងធ្វើជាអ៊ំតុងតុងដដែលទៅ" និយាយនេះមិនមែនមានគំនិតគិតអញ្ចឹង គ្រាន់តែចង់ដឹង ពីប្រតិកម្មរបស់អ្នកខ្លះ តើនឹងបង្ហាញបែបណា បើសិនជាតុងតុងមានប៉ាថ្មីដូចដែលនាយរកម៉ាក់ថ្មីឲ្យដែរនោះ។

      "ឯងឆ្កួតទេអ្ហេស៎?" នេះហើយជាប្រតិកម្មរបស់នាយ ឮភ្លាមមិនពេញចិត្តភ្លេត បានជាបញ្ចេញកាយវិការមក រៀងច្រឡោតតោតទោង។

      "គ្រាន់តែចង់រកប៉ាល្អម្នាក់ឲ្យកូនសោះ សមនឹងឆ្កួតដែរ?" ថេហ្យុងមិនឈប់ត្រឹមនឹង នៅតែបន្ត ម្យ៉ាងចង់ឲ្យគេក្ដៅក្រហាយហើយអាលនឹងឆាប់ត្រឡប់ទៅវិញ។

       "មែន ឯងឆ្កួតបំផុត បើមានចិត្តជាម្ដាយ ចេះគិតគូរពីកូន មិនមែនយកគំនិតស្មោគគ្រោកនឹងមកប្រើទេ"

        "ចំពោះខ្ញុំ បងចេះថាស្មោគគ្រោក ចុះបងវិញ? បើគិតគូរពីតុង ស្រលាញ់ចាត់ទុកគេជាកូនមែន ក៏មិនគួរដើររកម៉ាក់ថ្មីមកឲ្យគេអញ្ចឹងដែរ"

        "បើមិនធ្វើបែបហ្នឹង ឯងគិតចង់ឲ្យយើងយកឯងធ្វើជាប្រពន្ធ? យើងយល់ហើយ ឯងនៅតែមានគំនិតចាប់យើងធ្វើប្ដីដដែលនឹង តែក៏សុំសោកស្ដាយ ឯងគ្មានចំណែកអីសមស្របដូចជាសុងហេទេ គួរយល់ផងទៅ" ជុងហ្គុកដាក់មកវិញ ធ្វើឲ្យថេហ៍ចត់បាយដែរ ទើបមិនតបត បានត្រឹមឈរសម្លឹងមុខគេ ទាំងបំពងករៀងអួលណែន។

          មែនហើយគេចាញ់ត្រង់នេះ ចាញ់ត្រង់មានអារម្មណ៍ស្រលាញ់គេតែម្ខាង ចង្រៃណាស់ ដូចខ្វះមនុស្សស្រលាញ់ មកស្រលាញ់ចំសង្សាគេ វាឈឺលើសអាស្រលាញ់គេម្នាក់ឯងទៀត។(អ្នកអានឈប់ស្រលាញ់គេម្នាក់ឯងនៅ)

         "យើងស្រលាញ់សុងហេ នាងជាសង្សារបស់យើង គ្រាន់តែឲ្យនាងហៅកូនយើងថាកូន ទទួលនាងជាម៉ាក់ម្នាក់សោះ ឯងអីក៏រឿងច្រើនម្លេះ?" បើនៅតែនិយាយ រឿងនេះនៅតែមិនចប់ បើចង់ឲ្យឆាប់ចប់ ទាល់តែថេហ្យុងកុំបដិសេធនឹងនាយ តែមានដឹងទេ ថាបើយល់ស្របហើយ តើអារម្មណ៍របស់គេទៅជាយ៉ាងណា?

         "បើពួកបងស្រលាញ់គ្នា ពួកបងរៀបការជាមួយគ្នាហើយ យកកូនមួយទៅ ចាត់ទុកថា តុងតុងគេគ្មានប៉ា បងក៏មិនបាច់មកហត់ជាមួយនឹងកូនខ្ញុំដែរ"

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡حيث تعيش القصص. اكتشف الآن