ភាគ45

1.2K 107 5
                                    

            "សាកហៅអាប់ប៉ាទៅមើ" ពេលឲ្យក្មេងនិយាយបែបនេះ ម្ចាស់សម្ដីមិនបានគិតថានឹងអាចទទួលឮពាក្យអាប់ប៉ាពីមាត់តុងតុងឡើយ តែក្នុងចិត្តបែជាលួចរំភើបទុកមុនទៅហើយ។

            "បានហើយបងឈប់លេងសើចទៅ" ថេហ្យុងមានអារម្មណ៍ពីរផ្សេងគ្នា វាហាក់ខុសប្លែកណាស់ បើចំពោះភាពភ័យ គឺប្រាកដណាស់មានមួយចំណែកដែរនៅវេលានេះ។

            "អាប់ប៉ា!" នេះជាពាក្យពិត សម្លេងពិតឥតបានប្រឌិតឡើយ មិនបានស្រមើស្រមៃ មិនបានយល់សប្តិដូចជាមុននឹងទេ នាយបានឮពាក្យមួយនេះហើយ ឮស្ដែងនឹងត្រចៀកទាំងសង មិនចង់ជឿ ក្មេងតូចកំហូចដែលជាដៃគូជម្លោះ អត់ចូលចិត្តជុងហ្គុកប្រៀបដូចជាសត្រូវ តែបែឥលូវ មកហៅអាប់ប៉ាតាមសម្ដីគេប្រាប់យ៉ាងពិរោះ ញ៉ាំងឲ្យមនុស្សធំទាំងពីរភ្ញាក់ផ្អើល តែម្នាក់ភ្ញាក់បែបរំភើប ឯម្នាក់ទៀតបែជាស្លេកមុខស្លេកមាត់ ប្រុងតែមកយកកូនពីដៃមាំក្រាស់តែមិនរហ័សដល់ជុងហ្គុក។

            "ឲ្យតុងតុងមកខ្ញុំមក"

            "ឯងកើតស្អីទៅ នេះមិនឃើញប៉ាកូនគេកំពុងតែនិយាយគ្នាទេអ្ហេស?" ជុងហ្គុកមិនត្រឹមបដិសេធមិនឲ្យតុងតុងទៅថេហ្យុងទេ នៅស្ដីបន្ទោសគេ ដូចហួងហែងក្មេងដល់ហើយ។

           "កើតជាប៉ាកូនគ្នាពីពេលណា?" ម្នាក់ៗដូចមិនទាន់ដឹងការពិតនោះទេ តែមើលពេលនេះចុះ ស្អិតជាប់គ្នាបែបហ្នឹង តើថេហ៍ត្រូវយកកូនមកបានយ៉ាងម៉េច បើសូម្បីអាល្អិតក៏ឱបកជុងហ្គុកឡើងស្អិតដែរ។

            "អម្បាញ់មិញនឹង ឯងមិនឮទេ? តុងតុងគេហៅយើងអាប់ប៉ា អញ្ចឹងក៏បានន័យថាយើងជាប៉ាគេ" ជុងហ្គុកនិយាយដូចលេង តែក្នុងចិត្តលួចបន្លំមែន នាយមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងតុងតុងខ្លាំង ខ្លាំងដូចជាប៉ាកូនបង្កើត វាគ្រាន់តែជាចំណែកមួយនៃអារម្មណ៍ តែម្ដេចនាយហាក់ប្រាកដម្លេះ រំភើបម្លេះ?

             "ឲ្យក្លាយទៅជាប៉ាកូនគ្នាយ៉ាងម៉េច បើបងជាអ៊ំតុងតុងនឹង" បើសិនជាគេចង់លេងសើច ក៏មើលទៅដូចគ្មានបញ្ហា តែថានេះ ថេហ៍ដូចជាបង្ហាញការខ្លាចពេក ទើបធ្វើឲ្យអ្នកម្ខាងទៀតឆាប់ចាប់ចំណុចបាន។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now