ភាគ5

1K 74 3
                                    

      ឮគ្រូពេទ្យប្រាប់បែបហ្នឹង ថេហ្យុងមិនចង់បដិសេធទេ មួយណាមិនដឹងថាជុងហ្គុកម៉ួម៉ៅដល់ម្លឹងព្រោះតែរឿងអ្វីផង ទើបគេប្រញាប់ចេញក្រៅតាមសម្ដីគ្រូពេទ្យប្រាប់។

        "លោកប៉ា~"ពេលដែលចេញមកក្រៅ គេបានជួបនឹងលោកគីមដែលឈរនៅពីមុខបន្ទប់នេះដែរ។

        "ជុងហ្គុកដឹងខ្លួនហើយមែនទេ?"

        "បាទ"ថេហ្យុង

        "ប៉ាពឹងបន្តិចមកអញ្ចឹង ជួយទៅទិញផ្លែឈើឲ្យហ្គុកផង"លោកគីម

        "តែកន្លែងលក់នៅឆ្ងាយណាស់លោកប៉ា" កំលោះតូចបង្ហាញទឹកមុខជូរដាក់វ័យចំណាស់របៀបមិនចង់ទៅ

        "គ្រាន់តែពិននឹងកូនធ្វើឲ្យជុងហ្គុកមិនបាន ហើយត្រង់ណាទៅដែលថាកូនដឹងកំហុសនោះ? ថេហ្យុង ពាក្យថាដឹងខុសមិនមែនគ្រាន់តែនិយាយឲ្យតែរួចពីមាត់នោះទេ, កូនត្រូវតែបង្ហាញវាចេញមកដោយស្ដែងពីទង្វើដែលធ្វើទៅលើគេ បើដឹងថាខ្លួនខុសចង់កែរាល់កំហុសដែលបានធ្វើត្រូវតែ ហ៊ានប៉ះប៉ូវនៅអ្វីដែលខ្លួនបានសាង តែនេះគេមិនបានទាមទារពីកូនផង គ្រាន់តែរឿងពិននឹងកូនត្អូញត្អែបាត់ទៅហើយ" ជាមួយនឹងពាក្យសម្ដីដែលគាត់និយាយប្រាប់មកកាន់កូនប្រុស ព្រោះគាត់ចង់ឲ្យថេហ៍បង្ហាញនូវទង្វើល្អជាជាងបានតែសម្ដីឥតប្រយោជន៍។

        "កូនទៅទិញឲ្យក៏បាន"កុំឲ្យគាត់គិតថាខ្លួនដឹងខុសគ្រាន់តែស្ដីឲ្យតែរួចពីមាត់ អញ្ចឹងថេហ៍គេព្រមទៅទិញតែម្ដង ទោះបីជាហាងដែលលក់នោះនៅឆ្ងាយខ្លាំងពីមន្ទីពេទ្យនេះយ៉ាងណា គេនៅតែទៅទាល់ដដែល។

       "ដល់ពេលហើយ"ក្រោយពេលថេហ្យុងចេញផុត វ័យចំណាស់បន្លឺឡើងតែត្រឹមនេះ ទើបគាត់ដើរចូលមកខាងក្នុង ដោយបានឃើញជុងហ្គុកកំពុងតែអង្គុយសំកុកទម្លាក់មុខចុះបីដូចជាអស់សង្ឃឹមនៅរឿងអ្វីម្យ៉ាង។

       "កូនយ៉ាងម៉េចហើយ?"លោកគីមដើរមកជិតដោយសួរនាំទាំងលើកដៃទៅអង្អែលសក់ក្បាលនាយកំលោះ

       "ខ្ញុំចង់ចេញពីទីនេះ"ជំនួសនឹងការឆ្លើយតប ជុងហ្គុកបែជាប្រាប់នៅអ្វីដែលខ្លួនបានគិតនោះមក មែនហើយពេលនេះគេមិនចង់នៅទីនេះឡើយ រាល់ពេលដែលគេនៅគឺតែងតែមានបញ្ហាមិនចេះចប់ទេ មិនមែននាយមិនធ្លាប់ឆ្លងកាត់ទេ នាយជួបមករហូត ធ្លាប់មានពេលមួយនាយវិះតែស្លាប់ដោយសារថេហ៍ផង។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Nơi câu chuyện tồn tại. Hãy khám phá bây giờ