ភាគ15

1K 66 3
                                    

         "ធ្វើផ្គើនដាក់យើងបែបនេះគិតថាយើងចាប់អារម្មណ៍មែនទេ?" ជុងហ្គុកស្រដីទាំងដៃនៅច្របាច់ចង្ការរីឯមុខឱនសឹងតែប៉ះនឹងច្រមុះរបស់ថេហ៍

         "ស្រេចតែគិត" ទោះបកស្រាយក៏គំនិតប្រុសនេះមិនគិតល្អចំពោះខ្លួនដែរ អញ្ចឹងមានតែស្របតាមនឹងទៅ

         "ឯង!" ពេលអ្នកម្ខាងស្របតាម មើលទៅបីដូចជាចង់បញ្ឈឺនាយឲ្យក្ដៅក្រហាយ អត់មិនបានចាប់ច្របាច់កឲ្យស្លាប់នៅនឹងកន្លែងឥលូវហើយ

         "យ៉ាងម៉េច*អឹម!" ឃើញពីភាពក្ដៅរបស់ជុងហ្គុកហើយ ថេហ្យុងប្រុងសួរបន្ត តែមាត់កបានតែត្រឹមយ៉ាងម៉េច បែជាត្រូវលេបសម្ដីចូលពោះវិញអស់ដោយបបូរមាត់បងប្រុសគ្មានជាប់សាច់ឈាមអីសោះរូបនេះ

         "ចូលចិត្តឲ្យយើងធ្វើបែបនេះមែនទេ?" ក្រោយបបូរមាត់លែងចេញពីបបូរមាត់គេ ជុងហ្គុកធ្វើជាចោទសួរឡើង ព្រោះតែអម្បាញ់មិញថេហ៍មិនបានប្រកែកស៊ូនៅស្ងៀមត្រឹងដូចរូបចម្លាក់ហាក់ដូចជាពេញចិត្តនូវស្នាមថើបមុននេះយ៉ាងចឹង

         "អ្នកណាថា?" គេមិនរើបម្រាស់នោះមកពីគ្មានកម្លាំង មិនមែនចូលចិត្តស្នាមថើបដែលកើតចេញពីភាពកំហឹងមួយនឹងនោះទេ

         "យើងមើលដឹង ក្មេងប្រុសដូចជាឯងពិនលាក់ពុតយ៉ាងណា ក៏យើងមើលធ្លុះដល់កោសិកា ត្រឹមមុននេះមិនចាំបាច់មានអ្នកថា ក៏យើងលៃដឹងស្រាប់"

         "ជាគ្រូទាញឬយ៉ាងម៉េច?" ការដែលសួរមិនមែន ចង់បញ្ជោះ តែចង់ដឹងថានាយមើលចិត្តរបស់ខ្លួនធ្លុះពិតមែនឬយ៉ាងណា ព្រោះថាពេលនេះចង់សួរនាយផង

          "ចំពោះឯងមិនបាច់ត្រូវក្លាយជាគ្រូទាយទើបអាចដឹងទេ ត្រឹមកែវភ្នែកដ៏ពិសពុលរបស់ឯងគឺងាយនឹងឃើញពីភាពពត់ត្បុតរបស់ឯងបំផុត" កែវភ្នែកដែលនាយនិយាយដល់ វេលានេះគឺទទេរស្អាត និយាយឲ្យស្មោះត្រង់ទៅនាយពិបាកស្មានចិត្តខ្លាំងណាស់ តែពាក្យសម្ដីស្ដីឡើងអាចប្រហែលជាស្រដៀងខ្លះទោះមិនប្រាកដពេកមែន

           "អញ្ចឹងបងជួយមើលមកខ្ញុំ ហើយនិយាយទៅថាពេលនេះខ្ញុំគិតអី?" ថេហ្យុងងាកមុខមកប្រសព្វភ្នែកនឹងជុងហ្គុក ពេលដែលកែវភ្នែកពីរគូប៉ះចំគ្នាបែបនេះជុងហ្គុកបែជាភាំង ហើយរិតតែគាំងទៀតនោះគឺភ្លេចថាខ្លួនឯងស្អប់គេដល់ឆ្អឹង ស្អប់សឹងតែមិនចង់ជ្រលក់មាត់ជាមួយផងតែឥលូវបែជាឆ្លើយតបនឹងសំណួរដូចមានវិញ្ញាណណាមកចូលសន្ធិតដើម្បីបញ្ជារឲ្យអណ្ដាតព្រមគ្រលាស់ផ្ដល់ចម្លើយឲ្យកំលោះតូច

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now