ភាគ55

1K 107 3
                                    

          "បងអ៊ីថាន់" ថេហ្យុងបន្លឺហៅ ថែមទាំងញញឹមដាក់ សាងភាពក្ដៅក្រហាយដល់អ្នកខ្លះរិតតែខ្លាំង។

          "ថេហ៍ថ្ងៃនេះបង--" អ៊ីថាន់បម្រុងដើរចូលមកក្បែរព្រមទាំងមានរឿងតិចតួចចង់និយាយជាមួយថេហ៍ ប៉ុន្តែមិនទាន់ស្រដីចប់សម្ដីផង ស្រាប់តែបានឮសម្លេងត្អូញរបស់មនុស្សប្រុសមាំទាំម្នាក់ ញ៉ាំងឲ្យគ្រប់គ្នាភ្ញាក់ទាំងអស់អត់តែអាតុងមួយ។

          "អូយ!ចុកចង្កេះណាស់ ថេហ៍យប់មិញឯងលេងយើងខ្លាំងពេក យើងទៅផ្ទះលែងកើតហើយ" គេមិនត្រឹមត្អូញត្អែ នៅធ្វើកាយវិការរំអួយ រត់មករកថេហ៍ប្រៀបដូចជាកូនយំដាក់ម៉ែចឹង។

           "ចៅហ្វាយខ្ញុំក្រឡកខួរទេដឹង" ហ្វាំងដែលឈរគាំង បានត្រឹមលួចបន្លឺក្នុងចិត្ត ត្បិតអីមិនហ៊ាននិយាយព្រោះខ្លាចធាតុពិតរបស់ចៅហ្វាយខ្លួននឹងបង្ហាញមក ធាតុពិតជាចចកប្រឹងប្រែក្រឡាជាកូនទន្សាយ។

           "ម៉ាម៉ាធើអីអាប់ប៉ា ម៉េចប៉ានអាប់ប៉ាចុកតាកេះតឹង" ក្មេងតូចទើបតែដឹងថាខ្លួនឯងចូលចិត្តហៅប៉ាឡើងទម្លាប់ មុននឹងភ្លេច ច្រលំហៅអ៊ំ ទាំងដែលការពិតហៅប៉ាគេពេញចិត្តជាង ព្រោះមើលទៅស្និទគ្នា។

          ពេលឮតុងតុងហៅជុងហ្គុកដូច្នេះ អ្នកដែលប្រតិកម្មខ្លាំង គឺជាអ៊ីថាន់ នាយមិនទាន់យល់ពីពួកគេទេ សុខៗហៅសព្វនាមគ្នាបែបហ្នឹង ឬមួយក្មេងដឹងថាម្នាក់ណាជាប៉ាបង្កើតហើយ?

        "មិនបានធ្វើអីទេ" ថេហ៍ខ្មាស់ឡើងក្រហមមុខ មិនដឹងគួររៀបរឹកពាបែបណា នេះមានភ្ញៀវមកផ្ទះ ហើយឲ្យគេមកឮពាក្យអស់ទាំងហ្នឹងទៀត អ្ហើយឈឺក្បាល។

        "កុហកកូនទៀតហើយ? ហេតុអីចូលចិត្តតែកុហកក្មេងអញ្ចឹង ដឹងទេ ក្មេងនឹងរៀនតាម ធ្វើជាម៉ាក់គេគួរណាតែមានភាពស្មោះត្រង់" ជុងហ្គុកធ្វើជានិយាយជាមួយថេហ៍ឲ្យគេជាប់រវល់នឹងខ្លួន ព្រោះមិនចង់ឲ្យខ្វល់នឹងភ្ញៀវម្នាក់នោះ មើលឃើញថាមិនទំនងសោះ ព្រឹកព្រលឹមមានភ្ញៀវប្រុសមកដល់ផ្ទះ ចង់តែហែកអាប្រុសអត់ល្បៀបនឹងតើ។

          "ម៉ាម៉ាហុកអូនតាហូត លូវបើម៉ាម៉ាអត់ប៉ាប់ទេ អាប់ប៉ាប៉ាប់អូនម៉ោ អូនចាំឆាដាប់" កូនតូចនោះក៏ដូចឪទៀត អត់ខ្វល់ពីវត្តមានអ៊ីថាន់ទេ គិតតែពីឆ្ងល់ ហើយបើឆ្ងល់អត់បានដឹង នៅមិនសុខ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now