ភាគ31

1.2K 94 2
                                    

        ពេលនេះយ៉ុនហ្គីកំពុងតែរៀបរាប់ហេតុផលដែលត្រូវមានកិច្ចសន្យា ជាកំណែទម្រង់ថ្មីនៃក្រុមហ៊ុនរបស់ខ្លួន ទាំងដែលការលើកឡើងសុទ្ធសឹងតែជាគម្រោងរៀបចំជាស្រេចបាច់ហើយ។

       "ចាំបាច់ទាល់តែអញ្ចឹង?" ថេហ្យុងនៅតែឆ្ងល់មិនទាន់បាត់ ព្រោះកំណែទម្រង់មួយនេះដូចជាថ្មីខ្លាំងពេក។

        "ក៏ដូចដែលខ្ញុំប្រាប់ ក្រុមហ៊ុនឥលូវធ្ងន់កខ្លាំងណាស់សឹងតែររកផ្លូវចេញមិនឃើញ ពេលនេះទីផ្សារក៏លែងត្រូវការខាងយើងទៀត ហើយបុគ្គលិកម្នាក់ៗ ខ្ញុំជំរុះចោលស្ទើតែទាំងអស់ទុកតែអ្នកសំខាន់ដូចជាថេហ៍ បែបនេះហើយទើបខ្ញុំត្រូវតែរៀបចំកិច្ចសន្យាជាមួយនឹងបុគ្គលិកខ្ញុំដើម្បីជួយបន្ថែមទំនុកចិត្តរបស់ខ្ញុំ"

         "ហេតុផលគឺបែបហ្នឹង? ដោយសារខ្លាចបុគ្គលិកមិននៅជួយទប់ទល់លំនឹងជើងក្រុមហ៊ុន ទើបមានកិច្ចសន្យាសម្រាប់ខ្ញុំ ដើម្បីចងជើងខ្ញុំជាប់មិនឲ្យទៅណាមែនទេ?"

         "បើថេហ៍យល់អញ្ចឹង ខ្ញុំក៏មិនដឹងគួរពន្យល់របៀបណាទៀតដែរ ណ្ហើយនិយាយឲ្យឆាប់ចប់ បុគ្គលិកនៅទីនេះទាំងអស់សុទ្ធតែមានកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន បើមិនយល់ស្របទេអាចសំរាកបាន ខ្ញុំនឹងមិនបង្ខំអ្នកណាម្នាក់នោះទេ"

        "ការពិតទៅខ្ញុំមិនដែលមានគំនិតនឹងចាកចេញពីក្រុមហ៊ុនឡើយ បើទោះជាជិតដួលក៏ដោយខ្ញុំនឹងស៊ូនៅជួយទប់ទល់ជានិច្ច" ថេហ៍បង្ហាញទឹកមុខប្រាកដប្រជាចំណែកឯយ៉ុនហ្គីដូចគ្នា គ្រាន់តែទឹកមុខនឹងជាការសម្ដែង។

         "បុគ្គលិកដូចជាថេហ៍មិនងាយរកបានទេ" យ៉ុនហ្គីប្រឹងចូលតួរិតតែខ្លាំង ធ្វើដូចជារំភើបនឹងបុគ្គលិកដែលស្មោះស្ម័គ្រនឹងការងារ ទាំងដែលការពិតរំភើបព្រោះដឹងថាគម្រោងការនឹងជោគជ័យ។
.....

    "យក្ស!ជួយផងយក្សចូលទះ អ្ហឹកយក្សធំហាស៎" ឃើញនាយហ្វាំងហើយ អាល្អិតស្រែកយំខ្លាំងៗ ធ្វើឲ្យឮដល់អ្នកខាងក្រោម ទើបគេឡើងមកមើល

       "អ្នកប្រុសតូច ពួកលោកជាអ្នកណា?" អ្នកដែលរត់មកទាំងដៃមានកាន់អំបោសផង ដំបងផង ព្រោះឮអាល្អិតស្រែកថាចោរ នាងភិតភ័យណាស់តែអីដែលភ័យខ្លាំងគឺខ្លាចអ្នកប្រុសតូចមានគ្រោះថ្នាក់ ប៉ុន្តែទាស់ត្រង់ថាពេលមកដល់ មិនបានឃើញចោរបែជាបានឃើញបុរសសង្ហា ហើយនាងក៏ស្គាល់ច្បាស់។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now