វគ្គ2-ភាគ6

852 100 6
                                    

            ត្រឡប់ទៅកាលពីនៅឯក្រុមហ៊ុនវិញ ពេលដែលថេហ៍ដើរចេញផុត ជុងហ្គុកក៏ចង់ចេញទៅតាមភ្លាម តែសុងហេនៅតាមតោងទាមមិនព្រមលែង ឥលូវមកដល់ចំណតឡានហើយនាងនៅតែតាមជាប់ដដែល។

             "ក្រែងបងប្រាប់ថានឹងនៅជាមួយខ្ញុំពេញមួយយប់នោះអី ហើយឥលូវម្ដេចមកក្រឡាស់សម្ដីបែបហ្នឹង បងចង់ទៅតាមថេហ៍វិញអ្ហេស?" នាងសួរនាំទាំងដៃនៅឱបដៃមាំក្រាស់អ្នកម្ខាងទៀតមិនលែង

             "មែនហើយ ខ្ញុំទៅតាមប្រពន្ធខ្ញុំ" សម្លេងរាបស្មើបង្ហើឡើងភ្ជាប់ជាមួយនឹងទឹកមុខមាំទាំ នាំឲ្យសុងហេអត់នឹងឆ្ងល់មិនបាន ព្រោះតែនាយផ្លាស់ប្ដូរលឿនពេកទាំងដែលពេលថេហ៍មិនទាន់មកឃើញ នាយនៅល្អូកល្អើននឹងនាង។

             "ចុះបងថានៅជាមួយខ្ញុំ ប្រពន្ធ? បងប្រាប់ខ្ញុំថាមិនចាំគេ ទទួលគេជាប្រពន្ធពិបាកនឹងធ្វើខ្លួននោះអី?"

             "យល់ថាដល់ដំណាក់កាលនេះហើយ ឲ្យនាងល្ងង់ទៀតក៏មិនកើតដែរ ខ្ញុំបោកនាងប្រើពីរដងហើយ" ស្របនឹងសម្ដី ស្នាមញញឹមគែមមាត់ផុសឡើងកំណាច ហាក់ចង់បង្ហាញឲ្យស្រីម្នាក់នេះក្លបខ្លាច ហើយវាក៏ពិតមែន សុងហេកំពុងខ្លាចទឹកមុខមួយនេះ ក្នុងចិត្តបន់ស្រន់កុំឲ្យជុងហ្គុកនិយាយពាក្យនោះ៖

             "ខ្ញុំមិនបានបាត់ការចងចាំទេ" ជាពាក្យនេះដែលសុងហេខ្លាចបំផុត ឥលូវវាចេញមកពីមាត់របស់អ្នកចំពោះមុខហើយ នាងគាំងធ្មឹងមិនដឹងស្រដីអ្វីឡើយ ក្រៅពីឈរគ្រវីក្បាលតតាត់។

             "បងកុហក បងបាត់ការចងចាំ បើ-បើបងមិនបានបាត់ការចងចាំ ក៏បានន័យថាបងសម្ដែងធ្វើបែបនេះ ព្រោះនៅស្រលាញ់ខ្ញុំ នៅត្រូវការខ្ញុំ"

             "ខ្ញុំមិនស្រលាញ់ស្រីផិតក្បត់ទេ ខ្ញុំមិនស្រលាញ់ស្រីដែលរួមដៃជាមួយនឹងសត្រូវរបស់ខ្ញុំទេ ការដែលធ្វើជាបាត់ការចងចាំមិនមែនព្រោះត្រូវការ មិនមែននៅស្រលាញ់ តែខ្ញុំចង់ដុតនាងដោយភាពល្ងង់ខ្លៅរបស់នាង នាងមានគំនិតបំបែកខ្ញុំនឹងថេហ៍ នាងក៏ត្រូវទទួលរងទុក្ខ ដើម្បីឲ្យសាកសមនឹងទង្វើ ខ្ញុំធ្វើបែបនេះព្រោះគិតថាល្អជាជាងសម្លាប់នាងផ្ទាល់ដៃ គ្រាន់តែផ្ញើវីដេអូនេះឲ្យអាកាងស៊ុកអេទៅ វាសម្លាប់នាងឲ្យខ្ញុំជំនួសហើយ" ជុងហ្គុកលើកឃ្លីបដែលបានថតទុកទាំងប៉ុន្មានបង្ហាញឲ្យនាងបានឃើញ ការទាក់ទងគ្នាកន្លងមក នាយមានបំណងឲ្យស៊ុកអេមានការសង្ស័យហើយតាមដានពួកគេ អីដែលចង់បន្ទុះធ្វើឲ្យកំហឹងរបស់សត្រូវផ្ទុះឡើងនោះគឺផ្ញើសកម្មភាពទាំងប៉ុន្មានឲ្យគេបានមើលឃើញពីសន្ដានមនុស្សស្រីដែលខំទាក់ទងជាមួយ ខំលើកស្ទួយជួយមករហូត នេះឯងជាវិធីដែលជុងហ្គុកដុតនាងវិញ ជាសំណងដែលនាងហ៊ានបង្កើតសាច់រឿងឆ្កួតឡប់ទាំងនោះ កាលពីមិនប៉ុន្មានថ្ងៃមុន។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now