ភាគ23

1.1K 91 5
                                    

        ស្របពេលថេហ្យុងកំពុងនិយាយម្នាក់ឯង ភ្លាមៗក៏មានសម្លេងគោះទ្វា ទើបគេដើរមកជិតទ្វា សួរនាំសិនសឹមសម្រេចថាគួរបើកឬអត់

         "អ្នកណាគេ?"

         "...." អ្នកខាងក្រៅស្ងាត់ មិនឆ្លើយតបតែនៅគោះទ្វាមិនឈប់ ថេហ្យុងក៏ចេះតែសួរនាំដដែលៗអស់ជាច្រើនលើកច្រើនសារ មើលទៅដូចជាគ្មានបានការឆ្លើយតប ទើបថេហ៍មិនចង់ខ្វល់ខ្វាយជាមួយ។

          "បើមិនឆ្លើយទេ នៅបន្តគោះចុះ ខ្ញុំមិនបើកឲ្យទេ" ថារួច ទើបម្ចាស់កាយតូចបែខ្លួនបម្រុងនឹងដើរចេញពីទ្វា ប៉ុន្តែត្រូវភ្ញាក់ឡើងក្រញ៉ាង ពេលអ្នកខាងក្រៅគោះទ្វាខ្លាំងៗមើលតែចង់បំបែកទ្វាឲ្យខ្ទេច។

           "បងហ្គុកមែនទេ?" ថេហ៍ចេះតែស្មាន ព្រោះបើតាមកម្មករដទៃ គ្មានអ្នកណាដែលហ៊ានធ្វើបែបនេះដាក់ខ្លួនទេ។

           "បងមករកអីថ្មើនេះ" គេនៅបន្តសួរ ដោយសារចង់ឲ្យអ្នកម្ខាងទៀតឆ្លើយតប យ៉ាងហោចណាស់ត្រឹមហើបមាត់ឲ្យឮសម្លេងខ្លះក៏បានដែរ។

           ប៉ុន្តែនៅដដែល អ្នកមកគោះទ្វាគេនេះគ្មានសុជីវធម៌ទាល់តែសោះ គោះទ្វាទាំងយប់មិនឈប់ ហើយនៅគោះខ្លាំងៗដូចក្ដៅក្រហាយជាមួយនឹងទ្វាណាស់ចឹង អត់ទេបើថាក្ដៅក្រហាយជាមួយអ្នកខាងក្នុង អាហ្នឹងត្រូវជាង។

         "បើមិនបើកឲ្យទេ យប់នេះខ្ញុំក៏មិនបានដេកពួនដែរ មនុស្សស្អីចូលចិត្តតែរករឿង" មាត់ស្ដីថាឲ្យមែន តែដៃបែជាលើកទៅបើកទ្វា ហើយពិតណាស់ អ្នកដែលមកគ្មានអ្នកណាក្រៅពីនាយក្រាស់ហ្នឹងទេ។

          "បងមក-អ្ហឹម" បើកទ្វាភ្លាម ថេហ្យុងមិនទាន់នឹងបានសួរនាំទាន់ផង អ្នកខាងក្រៅក៏រហ័សស្ទុះចូលមកខាងក្នុង មកសង្រ្កប់បបូរមាត់អ្នកម្ខាងទាំងតក់ក្រហល់ ហាក់បីជាស្រេកឃ្លានណាស់។

           ពេលត្រូវជុងហ្គុកមកបំបិទមាត់ជិតដោយគ្មានមូលហេតុបែបហ្នឹង ថេហ៍ក៏ខំប្រឹងលើកដៃទៅរុញច្រានទ្រូងនាយឲ្យឃ្លាតចេញ តែវាគ្មានបានប្រយោជន៍ ត្រឹមដៃតូចៗពិននឹង ធ្វើឲ្យទ្រូងហាប់ណែនដែលតទល់មិនរង្គើឡើយ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now