ភាគ29

1.2K 93 5
                                    

ពេលកូនថើប ថេហ្យុងក៏ថើបកូនវិញ ទើបលើកពរតុងតុងបម្រុងនឹងដើរទៅតែត្រូវទច់ដំណើរពេលដែលងាកក្រោយប្រទះនឹងមនុស្សប្រុសម្នាក់

        "បង...." ថេហ៍បន្លឺឡើងតាមរបៀបអ្នកដែលធ្លាប់ស្គាល់គ្នា គេរៀបនឹងបន្ត តែមិនទាន់នឹងស្រដីអីផង ស្រាប់តែអ្នកចំពោះមុខជំរិតសួរភ្លាម។

        "ថេហ្យុង!ជាកូនអ្នកណា?" អ្នកកំលោះទ្រាំមិនសួរមិនបាន ព្រោះអាល្អិតនៅលើដៃថេហ៍ គេដូចជាចាប់អារម្មណ៍ជាមួយ។

        "កូនម៉ានុស្ស" ក្មេងតូចឆ្លើយជំនួសម៉ាម៉ាគេ មើលឃើញនឹងភ្នែកតើ ដៃជើង មុខមាត់ដូចមនុស្សប្រុងឲ្យជាកូនសត្វអី?

        "បាទគឺជាកូនរបស់ខ្ញុំ" ថេហ្យុងយកដៃខ្ទប់មាត់ប៉ប៉ោចរបស់កូន មុននឹងឆ្លើយប្រាប់ការពិតប៉ុន្តែក្នុងចិត្តចង់តែប្រាប់ថាកូនឆ្កែ><

        "កូនថេហ៍?" អ៊ីថាន់ផ្ទួនពាក្យសឹងតែមិនជឿ នាយបើកភ្នែកធំៗរបៀបភ្ញាក់ផ្អើលហើយសម្លឹងមើលទៅអាល្អិតមិនដាក់ ចៃដន្យអីអាតុងអត់ចេះខ្លាចមនុស្សចាស់ផងសម្លឹងដាក់វិញឥតព្រិចដូចគ្នា។

        "បងប្រាកដជាភ្ញាក់ផ្អើលខ្លាំងហើយ ខ្ញុំពិបាកនឹងពន្យល់បងណាស់" ថេហ៍ធ្វើមុខញឹមៗមិនសូវសម

        "មិនអីទេ បើពិបាកមិនបាច់ប្រាប់ក៏បាន តែបងចង់សុំដឹងតែមួយទៀតទេ អ្នកណាជាប៉ាគេ?" នាយយល់ការណ៍ណាស់ ដល់ចុងប្រយោគធ្វើជាសួរខ្សឹបៗ

        "ម្ចាស់ចំការចនសាន់"

         "លោកអ៊ំចន?"

         "អត់ទេ ចៅរបស់គាត់" ដឹងរឿងហេតុហើយ អ៊ីថាន់គ្មានអ្វីត្រូវសួរទៀតទេ ទោះបីពេលនេះចម្លើយធ្វើឲ្យគេពិបាកនិងទទួលពិតមែន តែយ៉ាងណាថេហ៍បានបញ្ជាក់ហើយថា ប៉ាក្មេងគឺមិនគិតគូរថែមទាំងមិនដឹងឮរឿងនេះទៀត។

        "អាល្អិតឈ្មោះអីដែរ" ចប់សន្ទនាជាមួយថេហ៍ឥលូវអ៊ីថាន់ងាកមកសួរនាំក្មេងតូចម្ដង

        "អូនឈ្មោះតុងតុង" អាល្អិតប្រាប់ទាំងមាត់ស្រួចៗព្រោះឈ្មោះគេទាល់តែធ្វើមាត់ស្រួចអ៊ីចឹងទើបចេញសម្លេងតុងតុង។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now