ភាគ16

1K 73 4
                                    

            "ឬមួយ....?" ថេហ្យុងគិតឃើញត្រង់ហ្នឹងក៏ស្ទុះវឹងមិនចាំយូរឡើយ គេមានអារម្មណ៍ដឹងហើយថាអ្នកណាជាអ្នកធ្វើឲ្យកង់ឡានរបស់ខ្លួនត្រូវបែក ដោយសន្មតតាមពាក្យសម្ដីគួរឲ្យសង្ស័យនៅថ្ងៃនោះ

          ចំណែកឯនាយក្រាស់វិញ ហាក់ដឹងច្បាស់ថាបន្តិចទៀត នឹងមានក្មេងខ្លះមករកដល់បន្ទប់ធ្វើការទើប ស្នាមញញឹមសង្ហាចាប់ផ្ដើមផុសថ្គោលឡើងនៅលើផ្ទៃមុខ គិតដូច្នោះរួច អ្នកកំលោះក៏ប្រែទឹកមុខមកជារាបស្មើវិញមុននឹងងាកមកនិយាយជាមួយកូនចៅ

            "អាហ្វាំង!ទៅធ្វើការទៅ" ជុងហ្គុកដេញទាំងរឹកធម្មតាដូចមិនបានខ្វល់ពីការប្រាប់របស់នាយម៉ាប់ទេ ហេតុនេះហើយទើបហ្វាំងយល់ថាចៅហ្វាយខ្លួនប្រហែលជាមិនរវីរវល់នឹងរឿងនេះ គិតអញ្ចឹងហើយហ្វាំងលែងស្រដីអ្វីបន្តគ្រាន់តែឱនគំនាបបន្តិចមុននឹងចាកចេញទៅធ្វើការងារតាមទម្លាប់

           ហ្វាំងចេញទៅបាត់មិនទាន់រលុបដានស្រួលបួលផង ក៏លេចចេញនូវវត្តមានរបស់ថេហ្យុងល្មម ញ៉ាំងឲ្យអ្នកខ្លះឃើញហើយប្រញាប់រៀបរឹកពាសឹងមិនទាន់ ដោយខំរហន់មកអង្គុយលើកៅអីយ៉ាងលឿន

          "បងហ្គុក! ជាស្នាដៃរបស់បងមែនទេ?" ដោយហេតុតែគិតថា ឡានរបស់ខ្លួនច្បាស់ជាស្នាដៃនាយក្រាស់ ទើបមិនចាំបាច់លើកសំណួរផ្សេងមកសួរក្រៅពីសំណួរមួយនឹង សួរបែបហ្នឹង គេប្រាកដជាយល់ព្រោះគេជាអ្នកធ្វើ

          "កើតស្អី? នៅសុខៗមកស្រែកដាក់យើងបែបនេះ" ដំបូងជុងហ្គុករៀងភ្ញាក់តិចតួចដែរ ពេលដែលថេហ៍ស្រែកសួរ តែក៏រហ័សលាក់ការភ្ញាក់នោះទុកវិញឡើងជិត ទើបរកពាក្យមកត្បកសួរវិញដូចជាមនុស្សមិនបានដឹងរឿងអ្វីសោះ

           "ខ្ញុំជឿថាបងដឹង បងធ្វើបែបនោះធ្វើអី? បងជាអ្នកចាក់កង់ឡានខ្ញុំឲ្យបែកតើមែនដែលទេ?" ដឹងថាមកសួរត្រង់ៗបែបហ្នឹង គេនឹងមិនបានចម្លើយឡើយ តែការដែលសួរ គឺព្រោះតែកំហឹង សួរក៏គ្រាន់តែចង់រំសាយខ្លះ ទោះនាយក្រាស់ស្អប់គេយ៉ាងណាក៏ដោយ តែធ្វើបែបនេះដាក់គេមិនបានទេ

           "ឯងចង់ចោទប្រកាន់យើងទាំងដែលគ្មានភស្តុតាងអញ្ចឹងហេស?" នាយក្រោកចេញពីកៅអី ដើរសំដៅមករកថេហ្យុង បំណងឲ្យជិតដើម្បីហិតក្លិតពីការក្រោធខឹងរបស់ក្មេងខ្លះ ដែលត្រូវភាពម៉ួម៉ៅបានគ្របដណ្ដប់ បិទទាំងភ្នែកបិទទាំងចិត្ត ភ្លេចគិតថាការដែលហ៊ានបញ្ចេញអារម្មណ៍មួយនេះដាក់ជុងហ្គុកនឹងត្រូវទទួលបានអ្វី

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now