ភាគ63

1K 117 20
                                    

          ក្រោយឮពីសម្ដីរបស់ថេហ្យុងហើយ ជុងហ្គុកមិនបានប្រកែកអ្វីឡើយ ផ្ទុយទៅវិញមានតែហុចថ្នាំមួយនេះឲ្យទៅថេហ៍វិញ ហើយនិយាយឡើង៖

          "បើគិតថាធ្វើបែបនេះសម អញ្ចឹងប្រើទៀតទៅឲ្យតែទ្រាំបាន" គេនិយាយមកហាក់បីដូចជាមិនខ្វល់ពីអ្នកដែលទទួលរងទុក្ខវេទនាទាល់តែសោះ តែបើចង់ខ្វល់ឲ្យធ្វើយ៉ាងម៉េច ម្ចាស់ខ្លួនគេត្រូវការបែបណាហើយ ស្របតាមនឹងទៅ។

          "ខ្ញុំទ្រាំបានស្រាប់ហើយ" ថេហ៍ប្រាប់តែក្នុងចិត្តកំពុងប្រេះស្រាំ នេះគេមិនបានគិតពីខ្លួនសូម្បីតែបន្តិចឬ យ៉ាងហោចណាស់ ផ្ដល់ពាក្យបារម្ភតិចតួចក៏អស់ចិត្តដែរ ដឹងហើយតើថាថ្នាំនេះមិនធម្មតា លេបពេលណាក្អួតពេលនឹង ក្រពះគេស្ទីតែខ្ទិចដោយសារថ្នាំអស់ទាំងហ្នឹង។

          ជុងហ្គុកលែងស្រដីអី នាយដើរចេញក្រៅបាត់ មិនខ្ចីនឹងងាកក្រោយ ពេលចុះមកជាន់ផ្ទាល់ដីហើយ ឮកូនហៅក៏មិនខ្ចីឆ្លើយ ទាញតែអាវក្រៅរួចដើរចេញទៅបាត់។

            "អាប់ប៉ា~" សម្លេងតុងប្រែជាខ្សោយពេលឃើញរឹកពារបស់ជុងហ្គុកដូចជាសោះអង្គើយជាមួយ មុននឹងអាល្អិតខំហៅដោយផ្ដល់ស្នាមញញឹម តែបែមើលឥលូវទឹកមុខគេធ្លាក់ចុះមួយប៉ប្រិច។

          មួយសន្ទុះម្ចាស់កាយតូច នាំដំណើរស្រាលស្ងើកចុះមកពីខាងលើ គេអស់កម្លាំងដោយសារតែថ្នាំនោះ រាល់ពេលលេបគឺតែងតែពិបាកក្នុងខ្លួន ចិត្តមិនចង់ប៉ុន្មាន ប៉ុន្តែគេគ្មានជម្រើសក្រៅពីធ្វើបាបខ្លួនឯងបែបនេះ

           "ម៉ាម៉ា" ឃើញវត្តមានថេហ៍ កូនតូចបន្លឺហៅទាំងទឹកមុខស្រពោនមិនទាន់រលុបបាត់ ថេហ៍ដឹងតែស្ងាត់មិនចង់សួរថាកើត គេស៊ូដើរមកពរកូនហើយ សឹមរៀបអាហារពេលព្រឹក។

          _ J and k group _

          តាំងពីចៅហ្វាយមកធ្វើការ ហ្វាំងឆ្ងល់យូរហើយតែមិនហ៊ានសួរ ឆ្ងល់ថាព្រឹកមិញពឹងឲ្យនាយមកមើលការងារជំនួស ចុះម្ដេចឥលូវមកក្រុមហ៊ុនដែរ?

         ទោះមានចម្ងល់ខ្លាំង ហ្វាំងក៏នៅតែធ្វើតួនាទីរបស់ខ្លួនបានល្អ លុះថ្ងៃល្ងាចបានឈានចូលមកដល់ ការងារហើយរួចរាល់ នាយចូលមករកចៅហ្វាយ

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now