ភាគ43

1K 82 4
                                    

      បន្ទាប់ពីមានសង្គ្រាមរវាងឪកូនទាំងពីរហើយ ថេហ្យុងក៏ចូលខ្លួនមកធ្វើអន្តរាគមន៍ដោយឲ្យសៃលូកដៃជួយខ្លះ បើមិនចឹងទេ ផ្ទះមួយនេះច្បាស់ជាបែកទៅជាពីរពុំខាន។

            ហេតុតែចង់ឈ្នះក្មេង ជុងហ្គុកមិនព្រមទៅផ្ទះ សុខចិត្តនៅងូតទឹកផ្ទះម៉ែអាតុងដើម្បីឌឺដងក្មេងខ្លះដែលខឹងក្នាញ់នឹងនាយ ក្នាញ់បានត្រឹមក្នាញ់តែធ្វើអីមិនឈ្នះព្រោះមើលទៅថេហ្យុងចិត្តបុណ្យដែរឲ្យអ៊ំដែលតុងតុងអត់ចូលចិត្តងូតទឹកយ៉ាងសេរី ចេញចូលផ្ទះរិតតែសេរីដល់ឆ្អឹង។

          "នេះកុំប្រាប់ថាយកគេទៅជាមួយដែរ?" ជុងហ្គុកសួរនាំភ្លាមមិនចាំយូរ ពេលឃើញថេហ្យុងកំពុងរៀបចំស្លៀកពាក់អាវឲ្យក្មេងតូចដូចជាត្រូវទៅក្រៅ។

          "បាទមែនហើយ ខ្ញុំយល់ថាបងសៃអាចនឹងរវល់ការងារផ្ទះច្រើន ទើបមិនចង់ឲ្យគាត់មកពិបាកជាមួយនឹងតុងតុងទៀត បានជានាំទៅជាមួយ" ហេតុផលមួយនេះ មិនសមនឹងអ្វីដែលគិតនោះទេ ការដែលថេហ៍យកកូនទៅជាមួយ ព្រោះចង់យកតុងតុងមកធ្វើជាខែលការពារ ដោយសារធ្វើការជាមួយជុងហ្គុកមិនសូវទុកចិត្ត បានតុងតុងនៅក្បែរ អាចថានាយមិនហ៊ានធ្វើអីនាំឲ្យលើសលួស។

          "ទើសទាល់ណាស់" ជុងហ្គុកមិនត្រឹមនិយាយនៅឆ្លៀតងាកមកសម្លឹងមុខតុងតុង នាំអាតឲ្យក្មេងត្រូវហើបមាត់និយាយតទល់ជាមួយ ហើយកុំបន្ទោសក្មេងថានិយាយច្រើនឲ្យសោះ។

           "តឺសតង់ណាតាំអូនប៉េះតេញឲ្យ"

           "ស្ដាប់មិនបាន ខ្ជិលជ្រលក់ជាមួយ" ថាហើយជុងហ្គុកដើរចេញទៅហាក់បីដូចមិនចង់ខ្វល់ជាមួយនឹងសម្ដីក្មេង ទាំងដែលក្នុងចិត្តកំពុងរិះគិតថាពាក្យអម្បាញ់មិញនឹងមានន័យយ៉ាងម៉េច។

           "ហេតុអីបានជាកូនចូលចិត្តតមាត់ជាមួយអ៊ំនឹងម៉េស?" ពេលនៅតែពីរនាក់កូនបែបនេះ ថេហ៍ចេះតែសួរកូនធម្មតា តែថាឆ្ងល់មែនទែន។

           "អូនគឺតពេក អ៊ំនឹងតាស់ហៃតែឡើងតូចម៉េង មានអីឆាលោះមួយអ៊ំនឹងឆាប៉ាយតើ"

          "គ្មានឃើញសប្បាយអីផង ឈ្លោះម្ដងៗដូចភ្លើងឆេះផ្ទះ" យីកូននេះចេះរកទំនុកឃើញ ការដែលឈ្លោះម៉ាំងៗនឹង ព្រោះតែសប្បាយមែនទេ បានជាខំនោះខំ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Tahanan ng mga kuwento. Tumuklas ngayon