ភាគ25

1.1K 92 5
                                    

        ថ្ងៃថ្មី

       តាំងពីថ្ងៃដែលសុងហេបានសុំនិយាយជាមួយមក ថេហ្យុងតែងធ្វើការបណ្ដើរ គិតបណ្ដើរពីរឿងដែលបាននិយាយគ្នាជាមួយនឹងនាង បើទោះបីជាឥលូវ មាត់ហាថាចង់ចាកចេញទៅមែន ប៉ុន្តែអារម្មណ៍ទាំងទ្វេ បែជាចង់នៅបន្ត មិនដឹងថាមកពីត្រូវការ ការអភ័យទោសពីជុងហ្គុកឬក៏មានអ្វីផ្សេងទៀតដែលតម្រូវឲ្យចិត្តគេហាក់មិនចង់ចាកឆ្ងាយពីចំការ ។

        ប៉ុន្តែពាក្យសម្ដីរបស់មនុស្សស្រីម្នាក់ វាពិតជាមានឥទ្ធិពលណាស់ សម្ដីសុងហេប្រៀបដូចជាអន្ទោងតាមប្រាណ ដែលលងបន្លាចថេហ៍មិនឲ្យគេងលក់រាល់យប់ ហើយមកដល់ថ្ងៃនេះ បើគេនៅតែមិនគិតគូរពីរឿងនេះឲ្យចប់ ជឿចុះ យប់នឹងដឹងតែគេងមិនលក់ទៀតហើយ។

         "ខ្ញុំនឹងសួរគាត់ជាលើកចុងក្រោយ" កំលោះតូចដើរសំដៅទៅកាន់ផ្ទះធំ ដើម្បីតែនិយាយជាមួយនឹងជុងហ្គុកឲ្យបានដាច់ស្រេច ប៉ុន្តែអាចិត្តឆ្កួតមួយនោះ ដូចជាចង់បង្អាក់ម្ដេចមិនដឹងទាំងដែលម្ចាស់វាប្រឹងបោះជំហានបន្តដោយបង្ខំ។

          "បើគាត់លើកលែងឲ្យខ្ញុំដូចសង្សាគាត់មែន នោះខ្ញុំនឹងដើរចេញដោយស្នាមញញឹម" មាត់និយាយបែបនេះ ប៉ុន្តែក្នុងទ្រូងដូចត្រូវវាយពីរបីដំបូងទៅវិញ ក្រែងដំបូងឡើយ មកក៏ព្រោះតែចង់បានពាក្យលើកលែងនោះអី ចុះហេតុអីពេលនេះ ដូចជាមានអារម្មណ៍ខ្លាចពាក្យនឹងម្លេះ បើឮហើយគេបានទៅវិញនោះល្អហើយមិនចឹង។

         "បង-" ចូលមកដល់ក្នុងផ្ទះ ក៏ប្រទះឃើញមនុស្សដែលចង់ជួបតែម្ដង មិនបាច់ពិបាកហៅនោះទេ ប៉ុន្តែអីដែលរៀងពិបាកនោះ គឺបានឃើញសុងហេនៅអង្គុយជិតនាយដែរ។

         "មានការអី" សម្លេងគ្មានទឹកដម បានបន្លឺឡើងភ្ជាប់ជាមួយនឹងទឹកមុខរាបស្មើដូចផ្លូវបេតុង គ្រាន់តែមុខថេហ្យុង នាយមិនសូម្បីតែសម្លឹងបន្តិចផង។

         "ខ្ញុំមានរឿងចង់និយាយពីរនាក់បង តើបងសុងហេអាចចេញទៅ-" ថេហ្យុងនៅតែមិនទាន់ក្លាហាន ប្រឈមមុខនឹងនាង ហើយបើមកនិយាយពីរឿងសំខាន់ទៀត គេរិតតែពិបាកនឹងធ្វើខ្លួនឲ្យត្រឹមត្រូវបើមិននៅឈរញ័រខ្លួនដូចកូនសត្វនោះទេ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now