ភាគ14

1K 63 4
                                    

         "គឺថាបែបនេះអ្នកប្រុស ខ្ញុំមិនបានឲ្យអាហារគេដូចដែលអ្នកប្រុសប្រាប់ហើយ ប៉ុន្តែគេរឹងណាស់ នៅតែចង់ឈ្នះខ្ញុំ ដណ្ដើមយកពីខ្ញុំទាល់តែកំពប់អស់" អ្ហ៎ការពិត អ៊ំមេដោះ គាត់មិនឲ្យអាហារថេហ៍ ព្រោះវាជាបញ្ជាររបស់ជុងហ្គុកមែនទេ?

          "ឯងឃ្លានខ្លាំងហ្ហេស៎?" ជុងហ្គុក

          "អ្ហឹម!!"ថេហ៍ងក់ក្បាលទាំងទឹកភ្នែក

          "រើសស៊ីវិញទៅ" ពាក្យសម្ដីយ៉ាងខ្លីបែបហីៗចេញពីបបូរមាត់នាយសង្ហា អាចវាយប្រហារធ្វើឲ្យបេះដូងក្មេងខ្លះត្រូវប្រេះស្រាំដោយងាយបំផុត ។

          "បងស្អប់ខ្ញុំដល់ម្លឹង?" អារម្មណ៍ដ៏សែនសោកសៅហួសប្រមាណមិនអាចស្មានបាន ដឹងត្រឹមថាវាលើសលប់ណាស់ មានឡើងកំហុកដល់ថ្នាក់ចុកឆ្អល់និយាយស្ទើមិនចេញជាពិសេសគឺត្រង់បំពង់កវាតឹងណែនហាក់ដូចមានដុំថ្មមួយនៅក្នុងនោះ

          "ចាំបាច់ត្រូវឲ្យយើងប្រាប់ដែរ? ទង្វើយើងពិននឹងឯងមើលមិនដឹងទេឬ? មិនមែនមានតែយើង គ្រប់គ្នាដែលនៅទីនេះគេសុទ្ធតែស្អប់ឯងទាំងអស់ហ្នឹង" ជុងហ្គុកនិយាយធ្វើភើយដាក់ ទោះដឹងច្បាស់ថាក្នុងខ្លួនក្មេងនោះកំពុងតែត្រូវអ្វីចាក់ឲ្យឈឺ ទើបនាយបញ្ឈឺមិនព្រមដកដៃមានតែបន្ថែមលើសដើម។

          "មិនអីទេ ឃ្លានពិននឹងខ្ញុំអាចទ្រាំបាន អត់បាយមួយថ្ងៃខ្ញុំមិនខ្សោយដល់ថ្នាក់ស្លាប់ទេ" ថេហ្យុងថាហើយទើបដើរចេញទៅទាំងខំទប់ទឹកភ្នែករបស់ខ្លួន ពាក្យថាទ្រាំបានមិនមែនចង់សំដៅតែលើការឃ្លាន តែគេនឹងទ្រាំរាល់ទង្វើរបស់ជុងហ្គុកនិងអ្នកគ្រប់គ្នានៅទីនេះ

          "នៅតែឈ្លើយដដែល" អ៊ំមេដោះតាមមើលដំណើរទាំងមិនពេញចិត្តចំណែកឯជុងហ្គុកក៏មើលដែរតែនៅស្ងៀមមិននិយាយអី គ្រាន់តែកែវភ្នែកបង្ហាញថាក្នុងចិត្តប្រាកដជាគិតអ្វីមួយជាក់ជាមិនខាន។
......

         កំលោះតូចដើរមករកឡានរបស់ខ្លួនដែលចតនៅកន្លែងដើម មកដល់ដាក់បង្គុយក្រៅឡានមិនព្រមចូលទេហើយភ្នែកចេះតែសម្លឹងមើលទៅចំការនៅខាងក្រោយ

         "ហេតុអ្វីអ្នកគ្រាប់គ្នាស្អប់ខ្ញុំម្លេះ? ម្ដេចមិនព្រមជឿខ្ញុំ ឬមួយខ្ញុំអាក្រក់ដល់ថ្នាក់គិតថាកែលែងឡើងហើយ" បបូរមាត់ស្លេកស្លាំងបង្ហើបរអ៊ូរទាំដោយចិត្តក្រៀមក្រំគេខំព្យាយាមហើយប៉ុន្តែហេតុអីគ្មានអ្នកចាប់អារម្មណ៍នឹងទង្វើរបស់គេខ្លះ យ៉ាងហោចណាស់សម្លឹងមើលឃើញតែមួយបំណែកក៏បានដែរ តែអត់ទេគ្រប់គ្នាឃើញតែបំណែកអាក្រក់របស់គេប៉ុណ្ណោះ ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Onde as histórias ganham vida. Descobre agora