ភាគ67-68

1.1K 133 9
                                    

           បន្ទាប់ពីរវល់អស់មួយរយៈធំ ថ្ងៃនេះជុងហ្គុកបានបញ្ចប់ការងាររួចរាល់ ទើបនាំកូននិងថេហ្យុងដើរលេងកម្សាន្តជាមួយនឹងគ្នា។

            កូនតូចអង្គុយលើ-កអ្នកជាប៉ា ឯម៉ាម៉ាដើរក្បែរចាំតែទប់កូនព្រោះខ្លាចធ្លាក់ ប៉ុន្តែគ្មានអីគួរឲ្យបារម្ភខ្លាំងឡើយ ព្រោះតុងតុងនៅអង្គុយស្ងៀម ចំណែកជុងហ្គុកក៏ចំណាប់ក្នុងការទប់អាល្អិតដែរ។

            អ្នកទាំងបីបណ្ដើរគ្នាតាមដងវិថី សាងនូវរូបភាពមួយដែលពោពេញទៅដោយអត្ថន័យនៃសេចក្ដីសុខ លក្ខណៈជាគ្រួសារតូចមួយ។

           "បើហត់សម្រាកទីនេះសិនហើយ យើងទៅឥឥខាងនោះមួយភ្លេត" ដោយខ្លាចថេហ្យុងហត់នឿយពីការដើរអស់ពេលយូរ បានជុងហ្គុកប្រាប់ឲ្យអង្គុយសម្រាកចំណែកឯខ្លួនឯងនិងកូនតូចវិញ បែជាដើរចេញទៅណាបាត់។

           "មិនយល់សោះ ហេតុអីបានជាអាតុងមិនព្រមកាត់តាមខ្ញុំបន្តិចទៅ" ពេលជុងហ្គុកចេញផុត ថេហ៍នៅរអ៊ូម្នាក់ឯងទាំងសម្លឹងមើលដំណើររបស់ប៉ាកូនគេនោះ មើលពីជ្រុងណាក៏ឃើញដូចគ្នាដែរ ពុម្ភតែមួយតែម្ដង។

          រាល់ថ្ងៃនេះហួសចិត្តដែរ កូនដែលនៅក្បែរតាំងតែពីកើត មិនព្រមកាត់មករកខ្លួនទេ បែជាកាត់ទៅប៉ាគេ អ្នកនៅឆ្ងាយឯណោះ ហេតុតែជាឈាមជ័រណ៎រ។

          "អាប់ប៉ាម៉េចទុកម៉ាម៉ាចោលតឹង" ម្ងៃហើយអាតុងមិនឆ្ងល់ទេ ដល់ឥលូវធ្វើឆ្ងល់ ទាំងដែលដើរមកលែងឃើញស្រមោលថេហ្យុងហើយ។

          "ឲ្យម៉ាម៉ាសម្រាកសិន"

          "ហីចុះអូន អត់ឲ្យឆារាកដែរហេស៎"

          "សំរាកស្អីដែរ នៅតែលើ-កសោះធ្វើដូចហត់ណាស់" មកនិយាយអត់មានមើលទេ សមតែនាយហ្នឹងហើយដែលត្រូវសម្រាក បើពេញមួយថ្ងៃនេះអាតុងតោងកជាប់ដូចតុកកែ។

          "អូនឲ្យអាប់ប៉ាឆារាកនឹងហៃ" គិតថាកូនតូចចេះបារម្ភបែបហ្នឹង អ្នកជាប៉ាក៏លួចញញឹម ហើយឆ្លៀតពោលសរសើរ ព្រោះមើលទៅថ្ងៃនេះ អាតុងគួរឲ្យស្រលាញ់ខុសធម្មតា សង្ស័យមកពីបានដើរលេង។

          "តុងតុងដូចនិយាយច្បាស់ជាងមុន នៅជាមួយប៉ាឃើញអត់គ្រាន់ចេះភាសាមនុស្សខ្លះ កាលនៅតែពីរនាក់ម៉ាម៉ាចប់" នាយសរសើរបណ្ដើរ ជើងក៏ចេះតែបោះបណ្ដើរ ដើរចូលទៅកាន់ហាងពេជ្រមួយកន្លែង។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now