ភាគ34

1.2K 103 6
                                    

          "បស់អ្នកតទៃម៉េច ហ៊ី!អ៊ំឯងចេះតែថាម៉ង ម៉ាម៉ាអូនហាស៎ អូនមឹមដោះម៉ាម៉ានឹងហៃ ប៉ានតុំតាត់មានបាលពោះហ៎!" មិនប្រាប់តែមាត់ទេ អាល្អិតនៅលាត់អាវឲ្យមើលក្បាលពោះដូចហ៊ីងរបស់គេបង្ហាញជុងហ្គុកឲ្យឃើញកុំឲ្យថាខ្លួនកុហក។

          "តែរបស់នឹងមានម្ចាស់ ឯងមកក្រោយទេកុំតាំងខ្លួនដូចបានតែឯងពេក" មើលទៅរឹកក្មេងនេះដូចអំនួតដល់ហើយ ឆ្លៀតលាត់អាវមកអួតក្បាលពោះទៀត គិតថាខ្លួនឯងជាអ្នកដំបូងមែនដែលបានមឹមដោះ។

          "បើអត់ប៉ានតែអូន ចុះណាគេប៉ានដែរ មានអ្នកមឹមដោះម៉ាម៉ាមុនអូនទៀត?" ពេលឮសម្ដីអ៊ំនឹងហើយ តុងតុងឆ្ងល់មែនអត់ធ្វើលេងទេ បើរាល់ថ្ងៃម៉ាម៉ានៅតែជាមួយនឹងគេទេតើ ចុះអ្នកណាអីក៏សំណាងម៉េសបានស្គាល់រសជាតិមុនទៀត។

          "មាន!គឺយើងនឹងហើយឈប់ឆ្ងល់" ចម្លើយរបស់ជុងហ្គុកដែលឆ្លើយមកញ៉ាំងឲ្យអ្នកដែលស្ដាប់ឮត្រូវបើកភ្នែកឡើងក្រឡោត ពិសេសអ្នកដែលនាយសំដៅដល់ កំពុងតែលើកដៃទប់ទ្រូងទាំងងងឹតមុខឈឹង។

  "អឺស!អាយះទ្រូងឥលូវហើយអញ" ថេហ៍ក្នាញ់សឹងតែហក់ទៅទះបបូរមាត់អត់កម្របមួយនោះខ្លាំងណាស់ ប៉ុន្តែបានត្រឹមគិត មិនហ៊ានគឺនៅតែមិនហ៊ាន។

          "អ៊ំឯងហក់ អូនអត់ជឿៗ ចាណែនម៉េងសោះធើឯងមកហក់អីណា" គិតថាកូននឹងងាយជឿអី បើសូម្បីតែវត្តមានជុងហ្គុក ម៉ាម៉ាមិនដែលលើកឡើងមកធ្វើការសន្ទនាគ្នាជាមួយគេផង លក្ខណៈនេះនិយាយមកឲ្យតែឈ្នះក្មេងហ្នឹង។

          "អត់ជឿ? ចង់ឲ្យយើងសាកធ្វើឲ្យមើលទេ?" នាយមិនចេះតែថា ក្នុងចិត្តក៏គិតចង់ធ្វើដូចសម្ដី ព្រោះក្មេងនេះមិនជឿ ចង់តែបង្ហាញឲ្យភ្លឺភ្នែកម្ដងតើ។

          "បងបានហើយ ទំនេរពេកទេដឹង បានជាមកឈ្លោះជាមួយនឹងក្មេងទាំងព្រលឹមបែបនេះ" ថេហ្យុងរហ័សចូលទៅយកកូនពីដៃនាយក្រាស់ បើមិនបញ្ឈប់ទេ ជម្លោះមួយនេះនឹងមិនចប់ឡើយ ហើយក៏ខ្លាចថាជុងហ្គុកនឹងនិយាយអីលើសលួស អាចធ្វើឲ្យតុងតុងឆ្ងល់រិតតែខ្លាំង ក្មេងដូចគេមិនដូចក្មេងដទៃទេ ពិនចង់ដឹងចង់ឮណាស់។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now