ភាគ8

993 62 1
                                    

    បន្ទាប់ពីប្រាប់គ្រប់គ្នាឲ្យដឹងឮហើយ ទើបពួកគេបំបែកផ្លូវគ្នាចេញទៅធ្វើការរៀងខ្លួន ចំណែកឯថេហ៍វិញក៏ត្រូវតែធ្វើការដែរព្រោះតែមានងារជាកម្មករទៅហើយ។

        តាំងពីថ្ងៃម្សិលមកទល់ថ្មើនឹង គេមិនទាន់បានសម្អាតកាយឡើយ សូម្បីតែអាហារក៏មិនទាន់បានញ៉ាំមួយពេលដែរ បានតែមីបីម៉ាត់កាលពីយប់ប៉ុណ្ណោះ ហើយឥលូវត្រូវមកធ្វើចម្ការទៀត។

        "ហ្ហើយ~"កំលោះតូចដកដង្ហើមធំទាំងហឺយហត់អស់កម្លាំងខ្សោះខ្លួនជាខ្លាំង មើលរូបរាងគេពេលនេះចុះ ដូចជាកូនឆ្កែធ្លាក់ភួក់យ៉ាងចឹង ខ្លួនប្រាណឡើងប្រលាក់ឡូសសុទ្ធតែដី ។

        "អ្នកប្រុសតូចកុំធ្វើបែបហ្នឹងអី"ដោយឃើញពីរបៀបធ្វើរបស់ថេហ្យុង មិនត្រឹមត្រូវទើបសៃនាងមកប្រាប់ ។

        "ចុះធ្វើបែបណាទៅបង?"

        "កាត់តែស្លឹកណាដែលស្អុយបានហើយ" នាងប្រាប់ទាំងចង្អុលទៅស្លឹកបន្លែ ថេហ៍យល់ហើយទើបបន្តកាត់ជារើយៗ។

       នៅទីនេះគឺជាចម្ការបន្លែ មានស្ពៃ ការ៉ូតអីជាដើម បើក្រឡេកទៅប៉ែកខាងជើង គឺជាចម្ការផ្លែឈើ រីឯខាងកើតវិញជាកន្លែងចិញ្ចឹមសត្វ ។

       "បងខ្ញុំសុំសួរមួយបានទេ?" កំពុងតែធ្វើការសុខៗ ថេហ្យុងក៏បន្លឺឡើងទៅរកនាង។

       "ចា៎បាន,សួរប៉ុន្មានក៏គ្មានបញ្ហាដែរ"

       "តើលោកតាគាត់ទៅណាហើយ ហេតុអីបានជាមិនឃើញគាត់អញ្ចឹង?"

       "អរលោកប្រុសធំមែនទេ, គាត់បានឡើងទៅស្រុកក្រៅហើយ ឮថាទាល់តែឆ្នាំក្រោយឯណោះបានគាត់ត្រឡប់មកវិញ" នាងរៀបរាប់ប្រាប់តាមអ្វីដែលបានដឹងមក ។

       "ទៅស្រុកក្រៅ?"ថេហ្យុងបន្ទោរតាមក្រោយទាំងភ្ញាក់ផ្អើល, នេះបើគាត់មិននៅបែបហ្នឹងអញ្ចឹង ជុងហ្គុកនឹងបានដៃធ្វើបាបគេហើយ ។

    "ចា៎!អ្នកប្រុសចង់មកលេងគាត់គឺខកហើយ"

    "ហឹម~អុ៎ះ!បងប៉ាញ"ភ្លាមៗថេហ្យុងក៏ក្រឡេកឃើញអ្នកដែលស្គាល់ទើបបន្លឺហៅ,ប៉ាញគឺជាអ្នកបម្រើស្រីម្នាក់ដែលធ្លាប់នៅផ្ទះលោកគីម តែបន្ទាប់ពីជុងហ្គុកមកទីនេះនាងបានសុំមកជាមួយដើម្បីបម្រើនាយ មិនមែនមកតែនាងនោះទេ នៅមានអ៊ំមេដោះម្នាក់ទៀត។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now