ភាគ44

1K 109 6
                                    

           "បើបងមិនជឿ ឥលូវបងប្រាប់ខ្ញុំទៅមើល បងគិតបែបណា? បើបងយល់ថាខ្ញុំកុហក ឥលូវបងនិយាយមក ថាខ្ញុំកុហកបងត្រង់ណា? ចំពោះតុងតុង ខ្ញុំប្រាប់ថាគេជាកូនខ្ញុំនឹងប្ដីខ្ញុំបងនៅតែមិនជឿ ឥលូវបងគិតថាគេជាកូនរបស់អ្នកណា?" មើលឃើញថានាយដូចជាខ្វាយខ្វល់ឆ្ងល់នឹងរឿងនេះសំបើមណាស់ សួរមិនចេះនឿយណាយ សំណួរច្រំដែលៗសុទ្ធសឹងតែអាចញ៉ាំងឲ្យអ្នកដែលជំរិតសួរត្រូវគាំងផងដែរ តែពេលនេះរកជ្រកចេញឃើញ គឺការបោះសំណួរយ៉ាងសមគួរឲ្យមកវិញ។

           "......" ពេលត្រូវទទួលបានការត្បកមកវិញផ្ទុយពីចម្លើយ ជុងហ្គុកបែជាធ្មឹងមិនដឹងឆ្លើយបែបណា ព្រោះថាពេលនេះ សូម្បីតែខ្លួនឯងផ្ទាល់នឹង ក៏មិនដឹងជាចង់គិតអីឲ្យប្រាកដ ទើបបានជាចេះតែចង់ដឹង ចង់ឮដល់ម្លឹង បើហៅម្យ៉ាងទៀត ជាពាក្យសង្ស័យ នាយសូមបដិសេធមិនចង់ជ្រើសចំណុចនឹងទេ ដោយសារយល់ថាក្មេងតូចម្នាក់នេះមិនត្រូវជាអ្វីនឹងគ្នា។

       "ម៉ាម៉ា!" តុងតុងចាប់ជាយអាវថេហ៍តិចៗ ប្រើកែវភ្នែកទន់ភ្លន់យកមកសម្លឹងមុខម៉ាម៉ា ហើយអ្នកដែលទទួលឃើញពីកែវភ្នែកក្មេងដ៏គួរឲ្យស្រលាញ់ក៏មានអារម្មណ៍កក់ក្ដៅ ក្នុងចិត្តត្រជាក់ស្រេបប្រៀបដូចទៅនឹងយកទឹកកកមកស្អំបេះដូងយ៉ាងចឹង តែចំពោះអារម្មណ៍តែមួយនេះ កំពុងមានមនុស្សពីរនាក់ដែលទទួលបានដូចគ្នា។

            "មិនអីទេ ម៉ាម៉ាខ្លាចអ៊ំមិនឮទើបរៀងតម្លើងសម្លេងបន្តិច" រាល់ពេលថេហ្យុងប្រើសម្លេងខ្លាំង អាល្អិតតែងតែធ្វើបែបហ្នឹងដាក់ របៀបចង់លួងឲ្យម៉ាម៉ាចិត្តត្រជាក់។

            "បងមិនឆ្លើយ ក៏បានន័យថាបងឆ្ងល់គ្រាន់តែចង់មានរឿងជាមួយខ្ញុំ បងធ្វើជាមិនជឿព្រោះចង់រំខានខ្ញុំធ្វើការ បងហ្គុក! ខ្លាចខ្ញុំមិនហត់មែនទេ?" បន្ទាប់ពីងាកប្រាប់កូនហើយ ថេហ៍បែមកស្ដីថាឲ្យជុងហ្គុកវិញ មុននេះខំតែគិតថា គេអាចនឹងខ្វាយខ្វល់ខ្លះ ទើបបានជាតាមសួរមករហូត តែពេលគិតម្ដងទៀត ទើបដឹងថា វាគ្រាន់តែជាចរិតចង់រករឿងរបស់គេប៉ុណ្ណោះ។

            "បើយល់បែបហ្នឹង យើងក៏មិនបកស្រាយព្រោះខ្ជិល" ទោះពាក្យសម្ដីថេហ្យុង ខុសពីការពិតទាំងស្រុង  ជុងហ្គុកមិនចង់ពន្យល់ ព្រោះមិនទាំងយល់ខ្លួនឯងផង អញ្ចឹងហើយ នាយមានតែបែក្រោយ ទៅអង្គុយលើសាឡុងធ្វើរឹកហីៗដូចជាមុននេះមិនបានកើតអី។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now