ភាគ10

1K 70 2
                                    

            "អាស់!ពិតជាគ្មានកេរ្តិ៍ខ្មាស់មែន"

            "ខ្មាស់ដែរតែមិនដឹងធ្វើយ៉ាងម៉េច?"

            "មកនេស៎!"ជុងហ្គុក ហៅឲ្យមកជិត ថេហ៍ឮហើយមិនគិតឡើយ ព្រមដើរទៅរកនាយដោយសង្ឃឹមថាប្រហែលជាអាចបានសម្លៀកបំពាក់ពាក់ហើយ ។

           "អួយ៎!បងហ្គុកឈឺ" ពេលមកជិតភ្លាម ជុងហ្គុកក៏ចាប់ទាញដៃថេហ្យុងឲ្យទៅតាមខ្លួនមួយទំហឹង ហួសចូលដល់បន្ទប់មួយទៀតនៅក្នុងនេះ មុននឹងច្រានកាយតូចឲ្យដួលទៅលើសាឡុង ។

          "ឯងមានបំណងចង់ទាក់យើងមែនទេ?" ជុងហ្គុកឡើងមកទ្រោបពីលើកាយល្អិត រួចសួរនាំទាំងកែវភ្នែកចេះមមៃសម្លឹងមើលដើមទ្រូងសខ្ចីនេះឥតឈប់ នាយព្យាយាមទប់ណាស់ហើយតែមិនជាប់ទាល់តែសោះ មើលចុះក្មេងនេះប្រហែលជាចង់ឲ្យដៃហើយបានជាប្រឹងបង្ហាញឲ្យឃើញដល់ម្លឹង។

          "ទាក់? គ្មានទេ" ថេហ្យុងជ្រួញចិញ្ចឹមគ្រវីក្បាលបដិសេធនឹងសំណួរឲ្យតតាត់ នេះគិតអ្វីបានជាស្ដីមកថាខ្លួនចង់ទាក់អញ្ចឹង បើបែបហ្នឹងមែនគេមិនមែនរៀបនឹងចេញពីបន្ទប់នេះទេ។

           "ហ៊ឹះ!សម្ដីឯងយកជាការមិនបានទេ" ខំប្រឹងធ្វើយ៉ាងម៉េចឲ្យគេទ្រាំពុំបាន ឥលូវមកប្រាប់ថាទេ នាយមិនមែនល្ងង់ជឿងាយៗឯណា។

           "ខ្ញុំមិនយល់ពីបងទេ ឥលូវហៅខ្ញុំមកធ្វើអី? ចង់ឲ្យអាវខ្ចីឬក៏អត់? បើថាអត់ខ្ញុំស៊ូដើរចេញ សុខចិត្តខ្មាស់គេមួយថ្ងៃចុះ" បើបានខ្មាស់មួយថ្ងៃសង្ស័យតែអាចល្អជាងគ្រាន់នៅទីនេះបន្ត ព្រោះមានអារម្មណ៍ថាបរិយាកាសប្រែជាមិនស្រួលឡើងមកបណ្ដើរៗ ។

          "អត់" មួយម៉ាត់យ៉ាងខ្លី គឺនៅតែអត់ដដែល ធម្មតានាយសង្ហាម្នាក់នេះមិនចេះក្រឡាស់សម្ដីទេ តែស្ដីឡើងបែបណាហើយគឺនៅតែបែបហ្នឹងឯង។

          "មិនអីទេ ខ្ញុំចេញទៅទាំងបែបនេះក៏បាន" ឮថាអត់ហើយ ថេហ៍សឹងតែគាំង មុនដំបូងខំតែគិតថានាយនឹងប្រែចិត្ត ឲ្យខ្ចីវិញទើបហៅមក តែឥលូវនៅតែអត់ដដែល អញ្ចឹងហៅមករកស្លាប់ស្អី ។

         "ចង់ទៅណា?" ឃើញថេហ្យុងបម្រុងនឹងងើបចេញ ជុងហ្គុកប្រញាប់ចាប់ដៃគេឲ្យដេកវិញ ម្ដងនេះនាយឡើងមកអង្គុយសង្កត់ពីលើចង្កេះអង្រងជាប់តែម្ដង សូម្បីតែចង់រើបម្រះមិនបានផង។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now