ភាគ18

1K 85 6
                                    

         "សុំទោស? ឯងគិតថាពាក្យសុំទោសដែលចេញពីមាត់របស់ឯងវាអស្ចារ្យណាស់ទៅអ្ហេស? យើងមិនចង់និយាយដដែលៗទេ ព្រោះសាំពេកហើយ ត្រូវដឹងហើយក៏ចាំទុកក្នុងខួរទៅថាពាក្យសុំទោសវាគ្មានបានការ"

           "តើធ្វើបែបណាទើបបងអាចក្លាយជាបងហ្គុករបស់ខ្ញុំកាលពីមុន" គេពិតជាចង់ដឹងខ្លាំងណាស់ហើយក៏សុំរំពឹងថានឹងអាចទទួលបានចម្លើយយ៉ាងសមបំណងទោះបីក្ដីសង្ឃឹមមានតិចមែនពិត ប៉ុន្តែអត់ទេចម្លើយដែលបានមកដូចជាដុតបំផ្លាញក្ដីសង្ឃឹមរបស់គេឲ្យឆេះខ្មោចអស់សល់ត្រឹមផេះយ៉ាងចឹង។

           "អាហ្គុកពីមុនវាងាប់បាត់ហើយ បើចង់បានទៅងាប់តាមទៅ" បើរំលឹកដល់នាយកាលពីមុនរិតតែបង្កើននូវកំហឹង ម្ដងនេះមិនមែនខឹងនឹងអ្នកណាគឺខឹងនឹងខ្លួនឯង ហេតុអ្វីកាលនោះភ្លើម្លេះ ឆោតម្លេះ ដែលបណ្ដោយឲ្យក្មេងប្រុសពិសពុលម្នាក់មកបំផ្លាញនាយបានយ៉ាងងាយ។

           "បងអ្ហឹកអ្ហឺៗ" ឮចម្លើយដូច្នោះ ថេហ្យុងរិតតែឈឺ វាឈឺសឹងតែលែងស្គាល់ពាក្យថាក្ដីសុខត្រូវប្រកបពីអក្សរមួយណាមុន។

           "ទឹកភ្នែកមួយនេះ បើគេមិនដឹងក្មេងយ៉ាងម៉េច ច្បាស់ជាយល់ថាឯងគួរឲ្យអាណិត តែក៏សុំសោកស្ដាយផង ព្រោះយើងខុសពីគេ ទោះឯងចង់យំទាល់តែអស់ទឹកភ្នែកទៀតក៏ការសម្ដែងរបស់ឯងនៅតែមិនល្អឥតខ្ចោះដដែល" គិតថាមកយំរហេមរហាមបែបហ្នឹង នាយមានចិត្តអាណិតឬ? សូម្បីតែពាក្យថាឈឺ នាយមិនជឿផង ក្មេងពិសពុល ល្បិចមានរាប់ជំពូក សម្ដែងបែបម៉េចក៏សមគ្រាន់តែមិនអាចទទួលបានការចាប់អារម្មណ៍ពីនាយក្រាស់ប៉ុណ្ណោះ។

           "ខ្ញុំដឹងថាបងមិនជឿក្មេងដូចជាខ្ញុំទេ ហើយខ្ញុំក៏ជឿទៀតថាថ្ងៃណាមួយបងច្បាស់ជាមើលឃើញពីតម្លៃរបស់ខ្ញុំ មើលឃើញពីគំនិតថ្មីលែងនៅក្មេងខ្ចីរបស់ខ្ញុំ ទោះបីជាយូរ ខ្ញុំនៅតែចាំឲ្យបងមើលឃើញវា" ថេហ្យុងនិយាយឡើងទាំងបង្ហាញទឹកមុខប្រាកដប្រជា គេជឿថាថ្ងៃណាមួយ ទង្វើល្អរបស់គេនឹងអាចជួយខ្លួនគេបាន ហើយទង្វើល្អមួយនោះនឹងអាចលុបពាក្យពិសពុលបានពិតប្រាកដណាស់។

          "តម្លៃឯង? មកទល់ពេលនេះឯងគិតថាខ្លួនឯងនៅតែមានតម្លៃអញ្ចឹងហ្ហេស់?" មិនដឹងជាយ៉ាងម៉េចក្នុងខ្លួនទេ ដឹងត្រឹមតែម្យ៉ាងមិនចង់ឲ្យក្មេងនេះមានពាក្យតវ៉ាព្រោះមើលឃើញថាដូចជាផ្គើន។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now